លោក ជូរិន ឡាក់សាណាវិស្សុត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសហ្វីលីពីនបានយល់ព្រមលុបចោលផែនការយកពន្ធលើរថយន្តនាំចូលពីប្រទេសថៃវិញហើយ។ ពេលនេះខាងភាគីថៃក៏កំពុងមានការរៀបចំផែនការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានប្រឈមមុខដាក់គ្នានាពេលកន្លងមកផងដែរ។
គេនៅចាំថា ប្រទេសហ្វីលីពីន បានបង្កើតគណៈកម្មការដើម្បីសិក្សា និងដាក់វិធានការពន្ធទៅលើការនាំចូលរថយន្ដប្រភេទភីកអាប់ និងរថយន្ដដឹកទំនិញធំៗ របស់ថៃតាំងពីចុងឆ្នាំ២០២០មកកម្ល៉េះ ដោយការដាក់ពន្ធលើរថយន្ដទាំងពីប្រភេទនេះ បានធ្វើឲ្យអ្នកនាំចេញរថយន្ដទៅហ្វីលីពីន ត្រូវបង់ចំណាយផ្នែកពន្ធននេះ អស់សរុបប្រមាណ៣៦លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ។ ប៉ុន្ដែ ក្រោយពេលហ្វីលីពីនយល់ព្រមលុបចោលផែនការយកពន្ធនេះ ខាងភាគីហ្វីលីពីនក៏យល់ព្រមនឹងប្រគល់ប្រាក់ពន្ធដែលបានបង់រួចប្រមាណ៣៦លានដុល្លារអាមេរិកនោះ មកឲ្យក្រុមហ៊ុននាំចូលរថយន្ដរបស់ថៃវិញផងដែរ។
សូមរំលឹកថា វិធានការការពារដោយការដាក់ពន្ធនេះត្រូវបានគេមើលឃើញថា ជាវិធានការសងសឹកក្នុងជម្លោះពាណិជ្ជកម្មពន្ធបារីដែលអូសបន្លាយរយៈពេល១៣ឆ្នាំមកហើយរវាងប្រទេសថៃ និងហ្វីលីពីន។

អត្ថបទ៖ ស៊ើង និមល់