ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកប្រទេសថៃនឹងកើនឡើងដល់ ១៣% នៅឆ្នាំនេះ!

ពាណិជ្ជកម្មអេឡិចត្រូនិកររបស់ថៃរំពឹងកើនឡើងដល់ទឹកប្រាក់៣៤ពាន់លានដុល្លារ នៅឆ្នាំ២០២៥


នាយកប្រតិបត្តិនៃក្រុមហ៊ុន PriceZa Group និងជាអ្នកវិភាគជំនាញលើវិស័យទីផ្សារអេឡិចត្រូនិច លោក ថាណាវ៉ាត់ ម៉ាឡាប៊ូហ្វា (Thanawat Malabuppha) បាននិយាយថា តម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងពីចន្លោះ៨%ទៅ១៣% នៅឆ្នាំ២០២៣នេះ។ ទន្ទឹមគ្នានេះ ការធ្វើពាណិជ្ជកម្មតាមរយៈការឡាយលក់តាមបណ្ដាញអ៊ីនធើណេត និងការលក់ឆ្លងប្រទេសក៏ត្រូវបានព្យាករណ៍ថានឹងទទួលបានការទាក់ទាញយ៉ាងខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។
ពាណិជ្ជកម្មអេឡិចត្រូនិកររបស់ថៃរំពឹងកើនឡើងដល់ទឹកប្រាក់៣៤ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ប្រធានកិត្តិយសនៃសមាគម E-Commerce ប្រទេសថៃ បានឱ្យថាកាលពីឆ្នាំ២០២២ តម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសថៃមានទំហំជាង២៣ពាន់លានដុល្លា កើនឡើង៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ សម្រាប់ឆ្នាំ២០២៣នេះ គេព្យាករណ៍ថាតម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក អាចនឹងឈានដល់ជាង ២៦ពាន់លានដុល្លា ហើយនឹងកើនឡើងដល់ជាង ៣៤ពាន់លានដុល្លានៅឆ្នាំ២០២៥ ។

ទោះយ៉ាងណា អត្រាកំណើនវិស័យ E-commerce របស់ថៃឆ្នាំ២០២២ និង ២០២៣ ត្រូវបានគេរំពឹងថានឹងកើនយឺតជាង បើធៀបនឹងកំណើនឆ្នាំ ២០២០ និង ២០២១ ដែលកាលនោះ ឆ្នាំ២០២០ មានកំណើនដល់១៤០% និង ២០២១មានដល់ ៧៥%។ លោកសន្មតថា ទំនោរថមថយនេះគឺដោយសារតែ កំរិតអតិផរណាកើនឡើងបានរារាំងដល់ការចំណាយរបស់ប្រជាជន ខណៈពេលបច្ចប្បុន្ននេះប្រជាជនភាគច្រើនចូលចិត្តចាយនៅខាងក្រៅស្រុកច្រើន។

ដោយឡែក តម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ាន មានតម្លៃស្មើនឹង ៥១% នៃតម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងពី ៣២% កាលពីឆ្នាំ២០២១។ ខណៈទីផ្សាររបស់ថៃនិយាយដោយឡែក ធៀបនឹង E-commerce សកលកាលពីឆ្នាំ២០២២ បានធ្លាក់ចុះ២,៥% ធៀបនឹងឆ្នាំ២០២១ ដែលនេះជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានពីមុនមក។

ទីផ្សារអេឡិចត្រូនិកគឺ ជាកន្លែងដែលមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ ទាំងអ្នកលក់ និងទាំងអ្នកទិញ។ ទោះបីជាវេទិកាមួយចំនួនបានដំឡើងកម្រៃជើងសារ និងកាត់បន្ថយការបញ្ចុះតម្លៃក៏ដោយ ក៏បរិមាណលក់នៅលើវេទិកាទាំងនេះនៅតែមានចំនួនច្រើនដដែល។

គួរជម្រាបផងដែរថា កាលពីខែធ្នូឆ្នាំ២០២២ គម្រោងតំបន់ពាណិជ្ជកម្មសេរីនៅក្នុងច្រកសេដ្ឋកិច្ចភាគខាងកើត ដែលគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba Group Holdings បានចាប់ផ្តើមប្រតិបត្តិការសាកល្បងហើយ។ គម្រោងនេះនឹងជម្រុញ ការចែកចាយផលិតផលចិនទៅកាន់ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនពី ១០ ថ្ងៃមកត្រឹមតែ ៣ ប៉ុណ្ណោះ៕

អត្ថបទដោយ: សារៀម លក្ខិណា




អត្ថបទបន្ទាប់


ក្រោយអាមេរិកផ្តល់សញ្ញាត្រៀមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏លែងរារែកចិត្តនឹងផ្ដល់ជូនដែរ

បើទោះបីជាកិច្ចចរចាអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃទី២៥ខែមករាទទួលបរាជ័យមែន ប៉ុន្តែនៅពេលនេះអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្រេចច…

វឌ្ឍនភាពថ្មីនៃសហគមន៍ ៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី

នៅក្នុងស្រុកដាច់ស្រយាលមួយចំនួននៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ដែលប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ស្វាយចន្ទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ