Advertisement
Advertisement
សហគ្រាសបង្កើតថ្មីនៅវៀតណាម

វៀតណាម មានសហគ្រាសវិនិយោគថ្មីជិត ១សែនកន្លែង ទោះបីមានវិបត្តិកូវីដ-១៩


នៅក្នុងអំឡុងពេលនៃវិបត្តិមេរោគកូវីដ-១៩ គ្រប់គ្នាបានដឹងហើយថា ជាពេលវេលាដ៏លំបាកមួយ សម្រាប់ការវិនិយោគ និងធ្វើពាណិជ្ជកម្ម តែយ៉ាងណា ប្រទេសវៀតណាម ទទួលបាននូវ សហគ្រាសវិនិយោគថ្មីចំនួនប្រមាណ ១សែនកន្លែង ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ ២០២០នេះ ដែលតួលេខនេះ មានការធ្លាក់ចុះ ៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19(រូបភាព៖arsutoriamagazine.com)
ដោយ
Advertisement

ការិយាល័យ​ស្ថិតិទូទៅ​វៀតណាម បានគូស​បញ្ជាក់ថា ទុន​វិនិយោគ​សរុប​របស់ សហគ្រាស​ដែលទើបតែ​បង្កើតថ្មី ទាំងអស់នេះ​គឺមាន​សរុប​ជាង ៦០ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១០% បើធៀប​នឹង​រយៈពេល ៩ខែ កាលពីឆ្នាំមុន បើគិតជា ដើមទុន​ចុះបញ្ជី​ជាមធ្យម​របស់​សហគ្រាស​នីមួយៗ គឺប្រមាណ ៦សែន​ដុល្លារ​អាមេរិក។

លើសពីនេះ ក៏មាន សហគ្រាស​ដែលកំពុងតែ​ដំណើរការ បានចុះបញ្ជី​ដំឡើង​ដើម​ទុនជាង ៩០ពាន់​លាន​ដុល្លារ​អាមេរិក បន្ថែមទៀត។

ក្នុងចំណោមនោះ អាជីវកម្ម​ទាក់ទង​នឹង វិស័យ​អគ្គិសនី ផលិតកម្មទឹក និងហ្គាស មានកំណើន​ដល់​ទៅ ២៧០% ដែលមាន​សហគ្រាស​បង្កើត​ថ្មីជាង ៤.២០០កន្លែង។

ការិយាល័យ​ស្ថិតិទូទៅ​វៀតណាម បានបន្ថែមថា វិស័យផ្សេងៗ​ទៀត បានថយ​ចុះ​នូវចំនួន​សហគ្រាស​ថ្មី ដូចជា វិស័យ​លក់ដុំ និងរាយ, វិស័យ​ជួសជុល​យានយន្ត និងម៉ូតូ, វិស័យ​សំណង់ និងវិស័យ​បដិសណ្ឋាកិច្ច​ជាដើម។

យ៉ាងណាមិញ ក្នុងរយៈពេល ៣ត្រីមាសនេះ ក៏មាន​សហគ្រាស​ជិត ៤ម៉ឺនកន្លែង បាន​ផ្អាក​ដំណើរការ​អាជីវកម្ម ជាបណ្តោះ​អាសន្ន និងមាន​ជាង ២,៧ម៉ឺន​សហគ្រាស​ទៀត កំពុង​ដំណើរ​ការបិទ​អាជីវកម្ម​តែម្តង។

សូមជម្រាប​ដែរថា ការិយាល័យ​ស្ថិតិទូទៅ​វៀតណាម ក៏បាន​ស្នើសុំ​ទៅ រដ្ឋាភិបាល​វៀតណាម ឲ្យបង្កើតនូវ គោលនយោបាយ​ជាច្រើន​ទៀត ដើម្បីជួយ​ដល់សហគ្រាស​វិនិយោគ ដូចជា ការលើកលែង​ ឬកាត់បន្ថយ​បន្ទុកពន្ធ ពន្យារ​ពេល​បង់ប្រាក់ សម្រាប់​ការបង់​សង​កម្ចី​ពាណិជ្ជកម្ម​ជាដើម៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា៖ វិស័យឯកជនបានជួយរក្សាស្ថានភាពស្ថិរភាពប្រទេសក្នុងសម័យកូវីដ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្លែងអំណរគុណចំពោះវិស័យឯកជននៅក្នុងប្រទេស កម្ពុជា ដែលជានិច្ចកាលតែងតែរក្សាស្ថានភាពស្ថិរភាពរបស់ប្រទេស ក៏ដូច...

ក្រុមអ្នកជំនួញថៃរំពឹងថា ការនាំចេញទំនិញថៃនឹងធ្លាក់ចុះ ៨% ក្នុងឆ្នាំ២០២០នេះ

ព័ត៌មាន
ក្រុមអ្នកជំនួញ នៅក្នុងវិស័យដឹកជញ្ជូនថៃ បានព្យាករថា ការនាំចេញទំនិញរបស់ថៃ ក្នុងឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះ ៨% ប្រសើរជាងការប៉ាន់ប្រមា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ