ឧស្សាហកម្ម​ផលិត​ស្រោមដៃ

ថៃ ដាក់គោលដៅកាន់កាប់ចំណែក ២០%នៃទីផ្សារឧស្សាហកម្មផលិតស្រោមដៃកៅស៊ូសកលលោក


វិស័យឧស្សាហកម្មផលិតស្រោមដៃកៅស៊ូរបស់ថៃ បានបង្ហាញពីមហិច្ឆតាកាន់កាប់ចំណែកទីផ្សារសកលលោក ដល់ទៅ ២០% នៅក្នុងឆ្នាំ ២០២៥ខាងមុខ ខណៈដែលបច្ចុប្បន្ននេះ ថៃ ទើបតែបានចាប់យកចំណែកទីផ្សារបាន ១៥%ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃ ដាក់គោលដៅកាន់កាប់ចំណែក ២០%នៃទីផ្សារឧស្សាហកម្មផលិតស្រោមដៃកៅស៊ូសកលលោក (រូបភាព៖https://www.pattayamail.com)
ដោយ

សមាគមផលិត​ស្រោមដៃកៅ​ស៊ូថៃ បានគូសបញ្ជាក់ថា ដើម្បីសម្រេច​បាននូវ​គោលដៅនេះ ថៃត្រូវតែ​ជំរុញ​ការវិនិយោគ និងពង្រឹង​ភាព​ប្រកួត​ប្រជែង​នៅក្នុង​វិស័យ​មួយនេះ​ឲ្យកាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។

បើតាមប្រធាន​សមាគមខាងលើ បានសង្កត់ធ្ងន់ថា សម្រាប់​គោលដៅ​រយៈពេល​វែង ថៃ នឹងចាប់យក​ចំណែក​ទីផ្សារ​ស្រោមដៃ​កៅស៊ូ នៅលើ​សកលលោក ឲ្យបាន ៤០%។

ការកំណត់យ៉ាងដូច្នេះ កើតមានឡើង​នៅពេលដែល តម្រូវការ​ប្រើប្រាស់​ស្រោម​ដៃកៅស៊ូ កើនឡើង​ដល់ទៅ ២០% អំឡុងពេលផ្ទុះ​ឡើង​នៃវិបត្តិ​មេរោគ​កូវីដ១៩ ហើយតម្រូវការនេះ ត្រូវបានគេ​រំពឹងថា នឹងកើន​ឡើង ១០%បន្ថែមទៀត នៅ​ក្នុងឆ្នាំ ២០២១ខាងមុខ។

យ៉ាងណាក៏ដោយ វិស័យឯកជន​បន្ត​អំពាវនាវដល់​រាជរដ្ឋាភិបាលថៃ ឲ្យជួយ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បីគាំទ្រ​ដល់​វិស័យនេះ និងពង្រីក​ការ​វិនិយោគ​បន្ថែម ក៏ដូចជា​ជួយ​សម្រាល​បន្ទុក​ផ្លូវ​ច្បាប់ដ​ល់​ក្រុមហ៊ុន​ដែលចាប់​ផ្តើម​វិនិយោគថ្មីៗ។

គួរជម្រាបដែរថា ប្រទេសថៃ គឺជាអ្នកផលិត និងនាំចេញ​ស្រោម​ដៃ​កៅស៊ូ​ធំជាងគេ​បំផុត​លំដាប់ទី​២ លើ​សកលលោក ដែលមាន​សមត្ថភាព​ផលិតបាន ៤៦ពាន់​លានឯកតា​ក្នុងមួយឆ្នាំ ដោយក្នុងនោះ​ ៩០% នៃ​ផលិតផល​សម្រេច គឺសម្រាប់​នាំចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ចាយសល់ថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការជាងពាក់កណ្តាល នៃផែនការឆ្នាំ ២០២០

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាម បានប្រើប្រាស់ថវិការបស់ជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រមាណតែ ២៧០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលស្មើនឹងប្រមាណតែ …

ការនាំចេញ-នាំចូលក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ កើនជិត៣២% នៅ១១ ខែឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
បើទោះបីជារយៈពេលជិតពេញមួយឆ្នាំមកនេះ បញ្ហាកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចនៅទូទាំងសកលោក រួមទាំងកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ