តំបន់សេដ្ឋកិច្ចពិសេស​

ការនាំចេញ-នាំចូលក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ កើនជិត៣២% នៅ១១ ខែឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩


បើទោះបីជារយៈពេលជិតពេញមួយឆ្នាំមកនេះ បញ្ហាកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចនៅទូទាំងសកលោក រួមទាំងកម្ពុជាក៏ដោយចុះ ប៉ុន្ដែ បើមើលទៅលើការនាំចេញ-នាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅរយៈពេល ១១ខែដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានដល់ទៅជាង ១ពាន់៤រយ លានដុល្លារអាមេរិក កើនឡើងជិត៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញ-នាំចូលក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ កើនជិត៣២% នៅ១១ ខែឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩ (រូបភាព៖ SSEZ)

ទិន្នន័យដែល​បង្ហាញ​ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​បាន​ឲ្យដឹងថា គិតចាប់តាំងពីមករា ដល់​ខែ​វិច្ឆិកាឆ្នាំ២០២០ បិរមាណ​នាំចេញ​ នាំចូល​សរុប​មានចំនួន ២.៤២៩ លាន​ដុល្លារ​អាមេរិក កើនឡើង ៣១,៥៨% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បច្ចុប្បន្ន​កំពុង​មាន​ក្រុមហ៊ុន​វិនិយោគ​ជាង ១៦០ ក្រុមហ៊ុន ដែលបាន​បង្កើត​ឱកាស​ការងារ​ចំនួន ៣ម៉ឺន​កន្លែង ហើយថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បាន​បង្ហើប​ឲ្យដឹងថា ខ្លួន​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ចុះបញ្ជី​ក្នុងផ្សារមូលបត្រ​កម្ពុជា និងគ្រោង​បន្ដ​ចុះបញ្ជី​នៅក្នុង​ផ្សារភាគហ៊ុន​នៅទីក្រុង​ហុងកុង​ផងដែរ។ នេះបើតាម​ការអះអាង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​តំបន់​សេដ្ឋកិច្ច​ពិសេសនេះ ក្នុងជំនួប​ជាមួយនឹង​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ កាលពីពេលថ្មីៗនេះ។

បើតាម​ឯកឧត្តម ហោ ណាំហុង ធ្លាប់បាន​អះអាងថា តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹងរួមចំណែក​ក្នុងការបង្កើន​ទំហំ​ពាណិជ្ជកម្មកម្ពុជា-ចិនឲ្យ​បានដល់ ១០ពាន់​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២៣ ព្រមទាំង​ចលនាពាណិជ្ជកម្ម​រវាងកម្ពុជា​និង​ប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅកាន់កាប់ចំណែក ២០%នៃទីផ្សារឧស្សាហកម្មផលិតស្រោមដៃកៅស៊ូសកលលោក

ព័ត៌មាន
វិស័យឧស្សាហកម្មផលិតស្រោមដៃកៅស៊ូរបស់ថៃ បានបង្ហាញពីមហិច្ឆតាកាន់កាប់ចំណែកទីផ្សារសកលលោក ដល់ទៅ ២០% នៅក្នុងឆ្នាំ ២០២៥ខាងមុខ ខណៈដែលបច្ចុប្បន្ន…

វៀតណាម និង​អង់គ្លេស ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា​

ព័ត៌មាន
បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប (EU) ឥឡូវនេះ វៀតណាម​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ