តម្លៃស្រូវថៃ ត្រូវបាន​ធានា​ដោយរដ្ឋ

រាជរដ្ឋាភិបាលថៃ ចេញមុខធានាតម្លៃស្រូវ៥ ប្រភេទជូនកសិករ


រាជរដ្ឋាភិបាលថៃ បានយល់ព្រមធានាលើតម្លៃស្រូវសម្រាប់កសិកររបស់ខ្លួន ចន្លោះពី ១០.០០០ ទៅ ១៥.០០០ បាត (ប្រមាណ ៣២៣ ដុល្លារ ទៅ៤៨៥ ដុល្លារ) ក្នុងមួយតោន ហើយការធានានេះ គឺមានសម្រាប់តែប្រភេទស្រូវ៥ ប្រភេទប៉ុណ្ណោះ។
ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង (https://www.bangkokpost.com)
ដោយ

សារព័ត៌មាន The Nation របស់ថៃ បាន​ឲ្យដឹងថា ការសម្រេចចិត្ត​របស់រាជរដ្ឋាភិបាល​ថៃនេះ គឺធ្វើឡើង​នៅក្នុងជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម គឺ លោក Jurin Laksanawisit ជាមួយនឹង​តំណាង​កសិករ​ ប្រតិបត្តិករ​ស្រូវអង្ករ និង​តំណាង ក្រសួង​កសិកម្ម។

ប្រភេទ​ស្រូវ​ទី១ ដែលត្រូវទទួលបាន​ការធានាតម្លៃនោះ គឺជា​ប្រភេទស្រូវសើម ១៥% ដែលមានតម្លៃ​ធានា ១ម៉ឺន​បាត ឬស្មើនឹង​ប្រមាណ ៣២៣ ដុល្លារអាមេរិក ក្នុងមួយតោន ដោយការធានានេះ គឺ​សម្រាប់តែ​កសិករ​ដែល​ទទួលបានទិន្នផល​ស្រូវ​មិនលើស ពី ៣០តោន ឬមានដីស្រែ​មិនលើសពី​៤០​រ៉ៃ។

ប្រភេទ​ទី២ គឺស្រូវដំណើប ដែលមាន​តម្លៃធានា ១២.០០០ បាត (ប្រមាណ ៣៨៨ ដុល្លារ) ក្នុងមួយតោន សម្រាប់តែ​កសិករ​ដែល​មានទីន្នផល​ស្រូវ​មិនលើស​ពី​១៦តោន និង​មានដីស្រែ​មិន​លើស​ពី ៤០​រ៉ៃ។ 

ប្រភេទទី៣ គឺ ស្រូវ ក្រអូបប្រណីត  ដែលមាន​តម្លៃ ធានា ១៥.០០០ បាត (ប្រមាណ ៤៨៥ ដុល្លារ)​ក្នុងមួយតោន សម្រាប់​កសិករ​ដែល​ប្រមូល​ផល​ស្រូវបាន​មិនពី ១៤តោន ឬ​មានដីស្រែ​មិនលើសពី ៤០រ៉ៃ។

ទី៤ គឺប្រភេទ​ស្រូវ​ក្រអូប ដែលមាន​ការធានា ក្នុងតម្លៃ ១៤.០០០ បាត ក្នុងមួយតោន ចំពោះតែកសិករ​មានដី​មិនលើសពី ៤០ រ៉ៃ និងទិន្នផល​មិនលើស​ពី ១៦ តោន។

និងទី៥ គឺ​ប្រភេទអង្ករក្រអូប ផាត់ធំ ថានី ដែលមាន​តម្លៃធានា ១១.០០០ បាត (​ប្រមាណ ៣៥៥ ដុល្លារ) ក្នុងមួយតោន សម្រាប់​តែកសិករ​មានដី​ស្រែ​មិនលើសពី ៤០​រ៉ៃ និងមានទិន្នផល​ស្រូវ​មិនលើសពី ២៥តោន។

លោក Jurin Laksanawisit បាននិយាយថា «យើងនឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ដោយការចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គោលនយោបាយ​ស្រូវអង្ករ​ជាតិ ដើម្បី​កំណត់​ពីពេលវេលា»។ 

ថវិកា​បឋម នឹង​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ស្រូវអង្ករ ហើយនឹង​ត្រូវបាន​ផ្ដល់ជូន​កសិករ​ដែលបាន​ចុះឈ្មោះ ជាមួយនឹង​យាកដ្ឋានវិសាលភាព​កសិកម្ម។ តម្លៃទីផ្សារ​ស្រូវអង្ករ នឹង​ត្រូវបាន​កំណត់ ដោយ​អនុគណៈកម្មាធិការ​ ដែលវានឹងត្រូវ​កំណត់​ពី​លក្ខណៈ និងប្រកាស​ពី​តម្លៃ​រៀងរាល់​១៥ ថ្ងៃម្ដង។

លោក Jurin បានបន្ថែមទៀតថា វិធានការស្របគ្នា​ ដែលនឹងត្រូវអនុវត្ត​ក្នុងផលិតកម្ម គឺកាត់បន្ថយ​ថ្លៃដើមផលិតកម្ម ការគ្រប់គ្រងជី ថ្នាំ ការប្រមូលផល លើកកម្ពស់​​ប្រព័ន្ធកសិកម្ម​ខ្នាតធំ ឬឡូត៌ធំៗ លើកទឹកចិត្ត​កសិករ​ដើម្បី​ប្រើប្រាស់ពូជស្រូវ​គុណភាព​ខ្ពស់ និង​ការធានារ៉ាប់រង​ដាំដុះ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថៃ រូបនេះ បាន​គុសបញ្ជាក់ទៀតថា គណៈកម្មាធិការ ក៏បាន​ដាក់សំណើរ​វិធានការណ៍សន្សំសំចៃ​ក្នុងទីផ្សារ សន្សំសំចៃថ្លៃដើមផលិត លើកកម្ពស់ផលិតកម្ម​ស្រូវសរីរាង្គ ការអនុវត្ត​កសិកម្ម​ល្អ លើកសិផលស្រូវ ដែលបានឈានដល់​ស្ដង់ដារ​ដាំដុះ។

គណៈកម្មាធិការ ស្រូវអង្ករ​ក៏ដាក់ស្នើ​ជំរុញ​ផលិតកម្ម​ស្រូវអង្ករ សម្រាប់​ទីផ្សារ​សំខាន់ផងដែរ។ វិធានការណ៍​រយៈពេលវែង គឺ​ដើម្បីអភិវឌ្ឍ​កសិដ្ឋាន​ឆ្លាតវៃ សម្រាប់​កសិករ ដោយផ្ដោតលើការស្រាវជ្រាវ អភិវឌ្ឍន៍​បច្ចេកវិទ្យា និងគំនិត​ច្នៃប្រឌិត​ថ្មីៗ​នៃផលិតកម្មស្រូវ៕

None



អត្ថបទបន្ទាប់


អាជ្ញាធរថៃ ទាមទារឲ្យក្រុមហ៊ុន Thai Airway បញ្ជាក់លម្អិតពីទិដ្ឋភាពទាក់ទងនឹងរបាយការណ៍ខាតបង់

ក្រសួងដឹកជញ្ជូនថៃ ទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway International PLC (THAI) ផ្ដល់នូវព័ត៌មានលម្អិតបន្ថែមទៀត ចំពោះរបាយការណ៍ខ…

“ទិញ​ផ្ទះ ឈ្នះ​ខុនដូ” និង​​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស​បន្ថែម​ទៀត ពី​គម្រោង​ដឹស្តា ដាយមិន II (ផ្លូវ​៦០​ម៉ែត្រ)

ប្រម៉ូសិនរង្វាន់ធំ “ ទិញផ្ទះ ឈ្នះខុនដូ ” ហើយទទួលបានការផ្តល់ជូនពិសេសបន្ថែមទៀត ពីគម្រោងដឹស្តា ដាយមិន II (ផ្លូវ៦០ម៉ែត្រ) ការផ្តល់ជូនការបញ្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ