វិស័យអលចនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅថៃ ហាក់ស្ទាក់ស្ទើរក្នុងការបន្តពង្រីកអាជីវកម្ម?


សំណង់លំនៅឋានដែលត្រូវបានអនុញ្ញាតនៅទូទាំងប្រទេសថៃ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១២ត្រីមាសមកនេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមអ្នកអភិវឌ្ឍន៍កំពុងតែពន្យឺតការចាប់ផ្តើមថ្មីនៃការផ្គត់ផ្គង់លំនៅឋាន ដោយសារតែតម្រូវការធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យអលចនទ្រព្យ
ដោយ

លោក វិឆៃ វីរ៉ាតកាផាន (Vichai Viratkapan) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា ស្ថានភាពទីផ្សារអចលនទ្រព្យមិនសូវល្អ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានមានការព្រួយបារម្ភ និងស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្ម និងបោះទុនវិនិយោគថ្មីបន្ថែម។ អ្នកជំនាញរូបនេះអះអាងថា អ្នកអភិវឌ្ឍន៍​បានរាយការណ៍ពីការថយចុះបរិមាណនៃការលក់ និងការផ្ទេរកម្មសិទ្ធិលំនៅឋានអស់ជាច្រើនត្រីមាសមកហើយ ដោយសារតែអំណាចទិញ និងតម្រូវការបានធ្លាក់ចុះទាប បណ្ដាលមកពីកត្តាសំខាន់មួយ គឺអ្នកទិញផ្ទះគ្មានលទ្ធភាពទទួលបានកម្ចីសម្រាប់ទិញផ្ទះពីគ្រឹះស្ថានផ្ដល់ប្រាក់កម្ចី​។

ចំនួនផ្ទេរលំនៅឋានទូទាំងប្រទេសថៃ បានធ្លាក់ចុះក្នុង៥ត្រីមាសជាប់ៗគ្នារាប់ចាប់ពីត្រីមាសទី១ឆ្នាំ២០២៣ ដល់ត្រីមាសទី១ឆ្នាំ២០២៤ ដោយនៅក្នុងត្រីមាសទី១ឆ្នាំនេះ បានធ្លាក់ចុះជិត ១៤% ដោយការលក់សរុបបានតែជាង៧ម៉ឺនខ្នងប៉ុណ្ណោះនៅទូទាំងប្រទេស ដែលជាចំនួនមួយទាបបំផុតក្នុងពេល២៥ត្រីមាសមកនេះ។

កាលពីខែមករា ឆ្នាំ២០២៤ ទិន្នន័យថ្មីបំផុតបានបង្ហាញថា ផ្ទៃដីដែលត្រូវសាងសង់លំនៅឋាននៅទូទាំងប្រទេសថៃ មានទំហំសរុបជិត៣លានម៉ែត្រការ៉េ ដោយធ្លាក់ចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មជ្ឈមណ្ឌល REIC បានប៉ាន់ប្រមាណថា តំបន់ដែលត្រូវសាងសង់លំនៅឋាននៅទូទាំងប្រទេសថៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នឹងមានចំនួនសរុបប្រហែលជិត៩លានម៉ែត្រការ៉េ ដែលបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះ១២% បើធៀបនឹងឆ្នាំមុន។ មជ្ឈមណ្ឌលនេះ បានរំពឹងថា តំបន់ដែលត្រូវសាងសង់លំនៅឋាននៅទូទាំងប្រទេស នឹងកើនឡើង៤% នៅត្រឹមចុងឆ្នាំនេះ ដោយឡើងដល់ទំហំជាង៤០លានម៉ែត្រការ៉េ​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើធ្យូងថ្មមានសារសំខាន់យ៉ាងណាសម្រាប់វិស័យថាមពល និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម?

វៀតណាម បានក្លាយជាប្រទេសដែលពឹងផ្អែកលើធ្យូងថ្មខ្លាំងបំផុតនៅក្នុងការផលិតថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ថាមពលអគ្គិស…

គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញរបស់និស្សិតសាកលវិទ្យាល័យ បានទទួលជ័យជំនះនៅក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ភ្នំពេញ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GI…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ