រុស្សីលួចដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមនាវា តែត្រូវទួកគីចាប់បាន!

ប្រទេសទួកគីឃាត់ទុកនាវារបស់រុស្សី ដែលលួចដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនរត់នៅសមុទ្រខ្មៅ


ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបាននឹងកំពុងជួបពិភាក្សាជាមួយភាគីប្រទេសតួកគី និងអង្គការសហប្រជាជាតិ ដើម្បីទទួលធានាសុវត្តិភាពក្នុងការនាំចេញគ្រាប់ធញ្ញជាតិចេញពីកំពង់ផែប្រទេសអ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោកក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រទេសទួកគីឃាត់ទុកនាវារបស់រុស្សី ដែលលួចដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនរត់នៅសមុទ្រខ្មៅ ចំពេលដែលការពិភាក្សារកដំណោះស្រាយនៅតែបន្ត

លោក Zelenskiy ប្រធានាធិបតី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត លោកស្រី​អេ​ន​ដើ​សុ​ន (Magdalena Andersson) ថា​«​ការ​ពិត​ទៅ អ៊ុយ​ក្រែ​ន​បាន​នឹង​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​យ៉ាង​សស្រាក់​ស​ស្រាង ជាមួយ​ប្រទេស​ទួ​រ​គី និង​អង្គការសហប្រជាជាតិ ដើម្បី​ធានា​សន្តិសុខ និង​ដឹក​គ្រាប់​ធញ្ញជាតិ ដែល​ចេញពី​កំពង់​ផែ​របស់​អ៊ុយ​ក្រែ​ន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​ឡើង​វិញ ព្រោះ​បាន​អាកខាន​ជា​ច្រើន​ខែ​មក​ហើយដោយ​សារ​ការ​ឈ្លានពាន​ពី​សំណាក់​រុ​ស្ស៊ី​»​។

គួរ​ជម្រាប​ថា អ៊ុយ​ក្រែ​ន​គឺ​ដែល​ជា​ប្រទេស​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ឈានមុខ​គេ​មួយ​របស់​ពិភពលោក ហើយ​បាន​ចោទប្រកាន់​ប្រកាន់​រុ​ស្ស៊ី​ជា​ច្រើន​លើក​មក​ហើយ​ថា បាន​រារាំង​ការ​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញ​ទៅ​កាន់​ពិភពលោក​។ ហើយ​លោក Zelenskiy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ថា គ្រាប់​ធញ្ញជាតិ ២២ លាន​តោន​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ពេល​នេះ បូក​រួម​ទាំង​ការ​ប្រមូល​ផល​បន្ថែម​ទៀត​មាន​ប្រហែល ៦០ លាន​តោន​ដែល​រំពឹង​ទុក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​។

ទោះបីជា​យ៉ាងណា ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ខ្លួន​មិន​បាន​រារាំង​ការ​ដឹក​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ម្តងណា​ឡើយ ផ្ទុយ​ទៅ​វិញ​ទីក្រុង​ម៉ូ​ស្គូ​បាន​អះអាង​ថា អ៊ុយ​ក្រែ​ន​ទេ​ដែល​ត្រូវ​ស្តីបន្ទោស​នោះ ចំពោះ​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​ហៅ​ថា ជា​ការ​អសមត្ថភាព​ក្នុង​ដោះ​មីន​នៅ​កំពង់​ផែ​ទាំងនោះ​របស់​ខ្លួន​។

ទន្ទឹម​នឹង​ការ​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកនេះ​ដែរ មន្ត្រីជាន់ខ្ពស់​ទួ​រ​គី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​ថា ប្រទេស​តួ​ក​គី​បាន​ស្ទាក់​ចាប់​បាន​កប៉ាល់​ដឹក​ទំនិញ​របស់​រុ​ស្ស៊ី​មួយ​គ្រឿង ហើយ​បាន​ស៊ើបអង្កេត​ឃើញ​ថា នាវា​នោះ​បាន​ដឹក​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន​តោន​ក្នុង​គោលបំណង​លួច​រត់​តាម​សមុទ្រ​ខ្មៅ​។

ពី​ដើម​រៀង​មក ទីក្រុង​កៀវ​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ពី​បទ​លួច​គ្រាប់​ធញ្ញជាតិ​ពី​ទឹកដី​របស់​ខ្លួន ដែល​កងកម្លាំង​រុ​ស្ស៊ី​បាន​រឹបអូស​ចាប់តាំងពី​មានការ​ឈ្លានពាន​របស់​ខ្លួន​។ ដោយឡែក វិមាន​ក្រឹម​ឡាំង​ក៏​ធ្លាប់​បាន​បដិសេធ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​មក​ហើយ​ថា រុ​ស្ស៊ី​មិន​បាន​លួច​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​អ្វី​នោះ​ទេ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ទួ​ក​គី​ម្នាក់​បាន​គូសបញ្ជាក់​ថា «​កប៉ាល់​ឈ្មោះ ហ្សី​បេ​ក ហ្សូ​លី (Zhibek Zholy) ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​ដំណើរ​នៅ​កំពង់​ផែ​កា​រ៉ា​ស៊ូ (Karasu) ប្រទេស​ទួ​ក​គី​»​។ ហើយ «​ការ​ចោទប្រកាន់​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ដោយនៅ​លើ​គ្រាប់​ធញ្ញជាតិ​មិន​ត្រូវ​បាន​សរសេរ​ថា ជា​កម្មសិទ្ធិ​របស់​នរណា​នោះ​ទេ​»​។

ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក​វ៉ា​សីល បូ​ដ​ណា (Vasyl Bodnar) បាន​និយាយ​តាម​ទូរទស្សន៍​ជាតិ​អ៊ុយ​ក្រែ​ន​ថា ជោគវាសនា​របស់​កប៉ាល់​រុ​ស្សី​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​កិច្ចប្រជុំ​របស់​អ្នកស៊ើប​អង្កេត​ជំនាញ​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ហើយ​អ៊ុយ​ក្រែ​ន​កំពុង​សង្ឃឹមថា នឹង​អាច​រឹបអូស​គ្រាប់​ធញ្ញជាតិ​ដែល​ត្រូវ​បាន​លួច​នោះ​មក​វិញ​។

សូម​បន្ថែម​បន្តិច​ថា មន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​មួយ​រូប​ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​សុក្រ​ថា​៖ «​កប៉ាល់​ឈ្មោះ ហ្សី​បេ​ក ហ្សូ​លី ដែល​មាន​ចំណុះ​ជាង ៧០០០ តោន បាន​ផ្ទុក​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ប្រហែល ៤៥០០ តោន ពី​កំពង់​ផែ​ប៊ើ​រ​ដី​យាន​ស៍ (Berdyansk) ដែល​ជា​កំពង់​ផែ​កាន់កាប់​ដោយ​រុ​ស្ស៊ី​នៅ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​»​៕




អត្ថបទបន្ទាប់


រោងចក្រដំឡើងរថយន្ដ Ford នៅកម្ពុជា ដំឡើងរថយន្ដបាន៥០គ្រឿងហើយ ក្រោយបើកដំណើរការបានកន្លះខែ

ព័ត៌មាន
ក្រោយពីរោងចក្រដំឡើងរថយន្ដ Ford នៅក្នុងខេត្តពោធិ៍សាត់ បើកដំណើរការបានជាង២សប្ដាហ៍រួចមក ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន…

អ៊ុយក្រែនត្រូវការថវិកា ៧៥០ ពាន់លានដុល្លារសម្រាប់ការកសាងប្រទេសឡើងវិញនៅពេលបញ្ចប់សង្គ្រាម

ព័ត៌មាន
នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រាប់សន្និសីទអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសរបស់ខ្លួននឹងត្រូវចំណាយថវិកាប្រមាណ ៧៥០ ពាន់លានដុល្លារ ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ