សង្រ្កាន្តឆ្នាំថ្មីនៅថៃ

សង្រ្កាន្តឆ្នាំថ្មីនៅថៃបញ្ចប់ដោយរឿងសប្បាយផង និងទុក្ខសោកផង


កម្មវិធីឆ្លងសង្ក្រាន្តឆ្នាំថ្មីនៅប្រទេសថៃបានបញ្ចប់ទៅដោយមានទាំងរឿងសប្បាយ ទាំងរឿងទុកសោក ជាពិសេសគឺករណីគ្រោះថ្នាក់ចរាចរណ៏ និងករណីឆ្លងរាលដាលមេរោគកូវីដ ១៩ ។ តើរឿងសប្បាយនឹងទុកសោកដែលប្រជាជាតិថៃបានទទួលក្រោយការប្រារព្ធពិធីសង្រ្កាន្តឆ្នាំថ្មីមានសភាពយ៉ាងណាទៅ?
សង្រ្កាន្តឆ្នាំថ្មីនៅថៃបញ្ចប់ដោយរឿងសប្បាយផង និងទុក្ខសោកផង

សារព័ត៌មាន ឌិ ណេស្សិន បានដកស្រង់របាយការណ៍ពីក្រសួងការងារថៃ យកមករាយការណ៍ថា ​ពលករថៃដែលបានទៅធ្វើការនៅក្រៅប្រទេស សរុបចំនួនជាង ​១១ ម៉ឺន ៣ ពាន់នាក់ បានផ្ញើប្រាក់ឈ្នួលមកក្នុងប្រទេស សរុបរហូតដល់ទៅជិត ៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល២ឆ្នាំ។ ពួកគេកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងម៉ាឡេស៊ី ជាដើម។

ដោយឡែករឿងដែលអាក្រក់វិញ មជ្ឈមណ្ឌល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថៃបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ថ្ងៃទី ៦ នៅក្នុងចំណោមថ្ងៃដែលគ្រោះថ្នាក់បំផុតទាំង៧ នៃកម្មវិធីសង្រ្កាន្ត ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ដល់ជាង ២ ពាន់ករណី និង​ចំនួន​អ្នកស្លាប់បានកើនឡើងដល់ ២៣៦ នាក់​។

លោក ឈុតធីណារិន គើតសុំ អគ្គលេខាធិការអចិន្រ្តៃយ៍រងនៃ​ក្រសួង​មហាផ្ទៃថៃ បាន​អះអាង​ថា នៅ​ថ្ងៃ​អាទិត្យ​តែមួយ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៦៣ ​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣៦​នាក់ និង​របួស ២៦៨​នាក់។ មូលហេតុ​ធំ​បំផុត​នៃ​គ្រោះថ្នាក់​កាលពី​ថ្ងៃអាទិត្យ គឺ​ល្មើស​ល្បឿនកំណត់ ចំនូនជាង ៣៩% បន្ទាប់មក​គឺ​ស្រវឹងស្រា ចំនួនជិត ២៤% ហើយគ្រោះថ្នាក់ភាគច្រើនទាក់ទងនឹងម៉ូតូ ពោលគឺមានដល់ទៅជាតិ ៧៨% ។

ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ក៏ត្រូវបានគេរាយការណ៍ថា មានការកើនឡើងផងដែរ។ អគ្គនាយកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានព្រមានថា អ្នកដែលវិលត្រឡប់ពីកម្មវិធីសង្ក្រាន្ត គួរតាមដានខ្លួនឯងយ៉ាងហោចណាស់ ៧ ថ្ងៃ មុនពេលវិលប្រឡប់មករកទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សចាស់ និងជនងាយរងគ្រោះ ដោយសារមានការបារម្ភអំពីការរីករាលដាលនៃមេរោគ។ តួលេខបង្ហាញថា អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ ​បាន​កើន​ឡើង ២៥០% តាំងពីដើមសប្តាហ៍មុន ​ដល់​ថ្ងៃ​ទី ១៥ ខែ​មេសា។

លោក ថារ៉េត គ្រុឌណៃរ៉ាវីវង្ស អគ្គនាយកនៃអគ្គនាយកដ្ឋាននេះបាននិយាយថា អ្នកជំងឺចំនួន ៤៣៥ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺកូវីដ ១៩ ចន្លោះថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែមេសា ពោលគឺប្រមាណជា ៦២ ករណីក្នុងមួយថ្ងៃ។ ក្នុង​ចំណោម​នោះ អ្នកចេញរោគសញ្ញា​រលាក​សួតមាន​ចំនួន ៣០ ករណី ហើយមានអ្នកជំងឺ ១៩ នាក់ ​ត្រូវដាក់​ម៉ាស៊ីនជំនួយដង្ហើម៕




អត្ថបទបន្ទាប់


ថៃ និងឥណ្ឌូណេស៊ីក្លាយជាទីតាំងលេចធ្លោក្នុងប្រព័ន្ធផ្គត់ផ្គង់រថយន្តអគ្គិសនី

ព័ត៌មាន
ប្រទេសថៃនិងឥណ្ឌូណេស៊ីបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី សម្រាប់ការវិនិយោគលើគ្រឿងនិងសម្ភារៈសម្រាប់រថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុន…

កម្ពុជានឹងមានមជ្ឈមណ្ឌលភស្ដុភារកម្មថ្មីមួយទៀតតម្លៃ ២០០លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
ប្រទេសកម្ពុជានឹងសាងសង់គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មថ្មីមួយទៀត ដែលមានតម្លៃដល់ទៅ ២០០លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ ខណៈកន្លងមកកម្ពុជាបានប្រកាសព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ