Advertisement
Advertisement
Advertisement
នយោបាយនំបញ្ចុក

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​៖ ការ​ហូប​នំ​បញ្ចុក​ជជែក​គាំទ្រ​អតីត​បក្ស​ប្រឆាំង គឺ​ខុស​ច្បាប់


អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ហូប​នំ​បញ្ចុក ហើយ​ជជែក​គ្នា​គាំទ្រ​អតីត​សមាជិក​គណបក្ស​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់ ដោយសារ​រំលោភ​សាល​ដីកា​តុលាការ​កំពូល។
លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ រូបភាពឯកសារ ៖ VOA Khmer
ដោយ
Advertisement

កាលពី​ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ហាម​ឃាត់​សមាជិក​ចំនួន ១១៨​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​សហរដ្ឋ​អាមេរិក កន្លងមក ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានតាមសារ​តេឡេក្រាម លោក សុខ ឥសាន មក​ពី​គណបក្ស​ប្រជាជនកម្ពុជា បាន​ធ្វើ​​អំណះ​អំណាង​ថា ការ​ហូប​នំ​បញ្ចុក​ជជែក​គាំទ្រ​អតីត​សមាជិក​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​តុលាការ គឺ​ខុស​ច្បាប់។

លោក សុខ ឥសាន បាន​និយាយ​ដូច្នេះ​ថា ៖ «ការ​ស៊ី​នំ​បញ្ចុក​ជជែក​គ្នា​គាំទ្រ​ជន​ក្រៅ​ច្បាប់ គឺ​ជា​ការ​ខុស​ច្បាប់ ដោយសារ​រំលោភ​សាល​ដីកា​តុលាការ​កំពូល។ គ្មាន​បក្ស​គឺ​គ្មាន​ក្រុម​មេ​បក្ស បើ​គាំទ្រ​គឺ​ខុស​ច្បាប់។»

ក្នុង​រយ:ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ តុលាការ​ខេត្ត​បាត់ដំបង​បាន​ធ្វើការ​សាកសួរ​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប បន្ទាប់​ពី​ពួកគាត់​បាន​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ផ្ទះ​របស់​អតីត​ចៅសង្កាត់​ អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​បង្ហោះ​រូប​តាម​ហ្វេសប៊ុក។

ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (OHCHR) កាលពី​ថ្ងៃ​ទី២០ ខែ​ឧសភា​ បាន​សម្ដែង​កង្វល់​អំពី​ស្ថានភាព​របស់​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​កោះហៅ​ឬ​ឃុំ​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ឬ​តុលាការ។

OHCHR និយាយ​ដូច្នេះ​ថា ៖ «ដូច​អ្នក​រាយការណ៍​ពិសេស រ៉ូណា ស្មីត មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​បេសកកម្ម​របស់​លោកស្រី​នា​ពេល​ថ្មីៗ​នេះ​ថា មាន​តម្រូវការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ ផ្តោត​ទៅ​លើ​បញ្ហា ជាជាង​ផ្តោត​លើ​បុគ្គល។»

លោកស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​តាម​សារ​វីដេអូ​យូធូប​មួយ កាលពី​ពេល​ថ្មីៗ​នេះ​ថា នំបញ្ចុក​ជា​អាហារ​ប្រពៃណី​ខ្មែរ​ដែល​មាន​ដាក់​ជូន​ពិសារ​នៅ​សឹង​តែ​គ្រប់​កម្មវិធី​ទាំងអស់ ហើយ​បាន​និយាយ​បន្ត​ថា អ្នកគាំទ្រ​ខ្លួន​ពុំគួរ​រស់​ក្នុង​ភាព​ភ័យ​ខ្លាច​នោះ​ទេ។ 

លោកស្រី មូរ សុខហួរ បាន​​និយាយ​ជា​ភាសា​អង់គ្លេស​ ដែល​សម្រួល​ជា​ខ្មែរមានន័យ​ដូច្នេះ​ថា ៖ «យើង​បដិសេធ​រស់​ក្នុង​ការ​ភ័យ​ខ្លាច។ ការភ័យ​ខ្លាច​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​យើង​ពិការ។ ការ​ភ័យ​ខ្លាច ​គឺ​មិនមែន​ប្រជាធិបតេយ្យ​នោះ​ទេ»៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាបនិក Huawei៖ ការយក Apple មកធ្វើការសងសឹកអាមេរិក ទំនងមិនអាចកើតឡើងទេ

ព័ត៌មាន
បញ្ហារបស់ក្រុមហ៊ុន Huawei នៅតែជាចំណុចក្ដៅ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន ដែលពិភពលោកចាប់អារម្មណ៍ និងត្រូវបានអ្នកវិភាគជាច្រើន ប...

លោក បារ៉ាក់ អូបាម៉ា «ជ្រើសយកប្រាសាទអង្គរវត្ត» ដាក់ក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោកចង់ទស្សនាបំផុត

ព័ត៌មាន
ប្រាង្គប្រាសាទ អង្គរវត្ត របស់កម្ពុជា ត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចាត់ចូលក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោក ចង់មកទស្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ