វ៉ាក់សាំងកូវីដ១៩

នាយករដ្ឋមន្ត្រីថៃសម្រេចចាក់វ៉ាក់សាំង AstraZeneca វិញហើយនៅព្រឹកនេះ


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្រេចចាក់វ៉ាក់សាំង AstraZeneca វិញហើយ នៅព្រឹកថ្ងៃអង្គារទី ១៦ ខែមីនានេះ ជាមួយនឹងមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលរបស់លោកឯទៀត ក្រោយពីលោកបានប្រកាសផ្អាកការចាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គ្រាដែលវ៉ាក់សាំង AstraZeneca បង្កផលរំខានដល់អ្នកចាក់រួចនៅតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃជាច្រើននៅព្រឹកនេះ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចាក់វ់ាក់សាំងកូវីដ១៩ AstraZeneca នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ រូបភាព៖ ហ្វេសប៊ុកផ្លូវការ រដ្ឋាភិបាលថៃ
ដោយ

លោក ប្រាយុទ្ធ បានហៅការទទួលចាក់វ៉ាក់សាំងរបស់លោកក្នុងព្រឹកនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស្របពេលដែលលោកបានប្រកាសចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង AstraZeneca នេះដល់ពលរដ្ឋទូទៅផងដែរ។  

សូមរំឭកផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កម្មវិធីចាក់វ៉ាក់សាំងរបស់លោកប្រាយុទ្ធ បានសម្រេចផ្អាកភ្លាមៗតែម្តងនៅព្រឹកនោះ ហើយបានប្រែក្លាយជាកម្មវិធីសន្និសិទសារព័ត៌មានវិញ គ្រាដែលថៃទទួលបានរបាយការណ៍ពីប្រទេសនៅអឺរ៉ុបមួយចំនួនថា អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca រួចមានឡើង​ដុំកំណកឈាមនៅក្នុងសសៃឈាម៕  

None



អត្ថបទបន្ទាប់


កំណត់ត្រាថ្មី! កម្ពុជារកឃើញអ្នកឆ្លងថ្មីដល់ទៅ ១០៥នាក់ គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមីនា

ជាកំណត់​ត្រាថ្មី មិនធ្លាប់មាន​​ដែល​កម្ពុជា​បាន​រកឃើញ​ អ្នកឆ្លង​ថ្មី​កូវីដ-១៩ ដល់ទៅចំនួន១០៥ នាក់ន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្…

ប្រធានាធិបតីកូរ៉េខាងត្បូងនឹងចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ក្រោយនេះ

ស្របពេលដែលប្រទេសមួយចំនួនកំពុងផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់អង់គ្លេស ដោយសារមានការរាយការណ៍ពីការសង្ស័យថាអាចកើតមានបញ្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ