នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាមយកឈ្មោះលោកប្រើ ដើម្បីដាក់ឈ្មោះឲ្យស្ពាន និងសម្បត្តិរដ្ឋផ្សេងទៀត!


លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញការមិនពេញចិត្ត ចំពោះយកឈ្មោះរបស់លោក ដាក់ឲ្យឈ្មោះស្ពានមួយកន្លែង ដែលតភ្ជាប់រវាងតំបន់ដីគោភាគខាងត្បូង ទៅកាន់កោះសាមុយ ដែលគេគ្រោងនឹងដាក់ថា «ស្ពានចាន់អូចា»។ នេះបើតាមការអះអាងរបស់មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាមយកឈ្មោះលោកប្រើ ដើម្បីដាក់ឈ្មោះឲ្យស្ពាន និងសម្បត្តិរដ្ឋផ្សេងទៀត (រូបភាព៖ https://www.thephuketnews.com)
ដោយ

លោកស្រី Narumon បាននិយាយ​នៅថ្ងៃសុក្រទី ១៧ មករានេះ ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មិន​អនុញ្ញាត​ឲ្យ​ប្រើឈ្មោះ​របស់គាត់ ឬត្រកូល ដើម្បី​ទៅឈ្មោះស្ពាននានា ឬ​សម្បត្តិរដ្ឋផ្សេងៗទៀត​នោះទេ។

លោកស្រី Narumon បាន​លើកឡើង​ពីប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​ថៃ យ៉ាងដូច្នេះថា «ខ្ញុំ​មិនដែល​អនុញ្ញាត​ឲ្យ​អ្នកដទៃ ប្រើឈ្មោះ​ខ្ញុំ ឬ​ត្រកូលរបស់ខ្ញុំ សម្រាប់​យកទៅប្រើ​លើ​អ្វីដែលបាន​សាងសង់​ដោយប្រើលុយមូលនិធិ​របស់រដ្ឋណាមួយនោះទេ។ មនុស្ស​គួរតែ​ត្រូវបាន​ចងចាំ​នូវអ្វីដែលពួកគេ​បាន​ធ្វើ មិនមែន​ឈ្មោះកន្លែងណាមួយនោះទេ»។ 

ការកើតឡើង​នូវការមិនពេញ​ចិត្ត​របស់នាយករដ្ឋមន្ត្រីថៃ ចំពោះឈ្មោះស្ពាននេះ គឺធ្វើឡើង​ក្រោយពី​មន្ត្រីរដ្ឋាភិបាល បាន​លើកឡើងនូវគំនិត​ថា សាងសង់ស្ពាននេះ ដោយក្រោយបញ្ចប់​ចង់ស្នើឲ្យដាក់ឈ្មោះប្រើឈ្មោះ​នាយករដ្ឋមន្ត្រីថៃ ដើម្បីដាក់ឈ្មោះ សម្រាប់ស្ពាននោះតែម្ដង។

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ បាននិយាយថា នាយករដ្ឋមន្ត្រី មិនបានដឹង​អំពីបញ្ហានេះទេ ដែលមន្ត្រីរដ្ឋាភិបាល​ ដែលបាន​ស្នើសុំដាក់ឈ្មោះស្ពាននេះ មិនបាន​ពីគ្រោះជាមួយគាត់​លើសំណើនេះ​ជាមុននោះទេ។

ទោះយ៉ាងណាលោក ប្រាយុទ្ធ​បានបើកទូលាយ​ដល់ក្រសួង​ដឹកជញ្ជូន​ធ្វើការសិក្សា​អំពីលទ្ធភាព នៃការកសាង​ស្ពាន និងផលប៉ះពាល់​របស់វាទៅ​លើសហគមន៍​មូលដ្ឋាន​និងបរិស្ថាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​សវនាការថ្ងៃទី១ លោក កឹម សុខា ថា ចង់​បាន​ស្ថានភាព​«ត្រជាក់​ទាំង​អស់គ្នា»

ព័ត៌មាន
នៅ​ថ្ងៃ​ទី​មួយ​នៃ​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ អតីត​មេដ…

កំណើន​សេដ្ឋកិច្ចចិន ឆ្នាំ២០១៩ ថមថយមកនៅទាបបំផុតនៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០១៩នេះ មានភាពចុះខ្សោយ ដោយធ្លាក់ចុះកំណើនមកនៅទាបបំផុតគិតត្រឹមរយៈពេល ៣០ឆ្នាំមកនេះ ដោយសារតែម្រូវការក្នុងស្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ