ការវិនិយោគក្នុងប្រទេសថៃ

ក្រុមហ៊ុនអាមេរិក នៅតែចាប់អារម្មណ៍វិនិយោគក្នុងប្រទេសថៃ ទោះបីសេដ្ឋកិច្ចថៃ កំពុងថមថយ


បើទោះបីជា សេដ្ឋកិច្ចប្រទេសថៃ កំពុងថមថយចុះ ដោយសាររងឥទ្ធិពលពី សង្គ្រាមពាណិជ្ជកម្មសកល ដែលបានព្យាករពី GDP ត្រូវបានទម្លាក់ចុះម្តងហើយ ម្តងទៀតនោះ ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពី សហរដ្ឋអាមេរិក បង្ហាញពីចំណាប់អារម្មណ៍ ចង់ចូលមកវិនិយោគនៅក្នុងប្រទេសថៃ ដដែល។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ទិដ្ឋភាពបង្ហាញ​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅទីក្រុង​បាងកក ប្រទេសថៃ។ រូបភាព៖ Pixabay
ដោយ

ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត បានគូស​បញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មកពី អាមេរិក បានបង្ហាញ​ចំណាប់​អារម្មណ៍ ចង់វិនិយោគ​ក្នុងប្រទេស​មួយនេះ ដោយបាន​ធ្វើការសាកសួរ និងព្យាយាម​ទាក់ទង​ជួបពិភាក្សា​ជាមួយនឹង មន្រ្តីពាក់ព័ន្ធ​មកពី ក្រសួងហិរញ្ញវត្ថុ និងក្រសួង​សេដ្ឋកិច្ចឌីជីថល និងសង្គម។

យ៉ាងណាមិញ ដោយសារតែស្ថានភាព​សេដ្ឋកិច្ច មិនសូវប្រសើរ នាប្រមាណ ៦ខែចុងក្រោយនេះ លោក សោមគីត ក៏លើកឡើងដែរថា ថៃ ត្រូវតែរៀបចំ​ខ្លួន​ឲ្យបានរួចរាល់ ដើម្បីប្រឈម​មុខនឹង ភាពចុះខ្សោយ​នៃសេដ្ឋកិច្ចសកល ព្រោះថា គេមិនអាចដឹងថា វាប្រែប្រួលយ៉ាង​ណានោះទេ នៅឆ្នាំខាងមុខ។

លោក កុបស័ក្តិ ភូត្រាកុល អគ្គលេខាធិការរង អមការិយាល័យ​នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ច្បាស់ថា មានក្រុមហ៊ុន​អាមេរិក​ជាច្រើន ចាប់អារម្មណ៍​ផ្លាស់ប្តូរ​មូលដ្ឋាន​ផលិតកម្ម​របស់ខ្លួន មកកាន់​ប្រទេសថៃ ដើម្បីគេច​ចេញពី ឥទ្ធិពលប៉ះពាល់​នៃសង្គ្រាម​ពាណិជ្ជកម្ម​សកល ហើយ​ក្រុមហ៊ុន​ទាំងនោះ ក៏បានធ្វើការ​ពិភាក្សា​ជាមួយ ក្រុមប្រឹក្សា​វិនិយោគថៃ អស់រយៈពេលជា​ច្រើនខែ រួចមកហើយ។

តាមរបាយការណ៍ពី ក្រុមប្រឹក្សា​វិនិយោគថៃ បានបង្ហាញ​ឲ្យដឹងថា គិតត្រឹម ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ សំណើ​វិនិយោគិន​អាមេរិក មានចំនួន ២៤គម្រោង ដែលមាន​ទំហំទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក ហើយកាល​ពីឆ្នាំ ២០១៨កន្លងទៅ វិនិយោគិន​អាមេរិក ក៏បានដាក់​ពាក្យស្នើ​សុំវិនិយោគ ចំនួន ៣៨គម្រោង គិតជា​ទឹកប្រាក់ប្រមាណ ១១ពាន់លាន​ដុល្លារអាមេរិក ក៏ប៉ុន្តែ​មានតែ គម្រោងមួយចំនួន​ប៉ុណ្ណោះ ត្រូវបានអនុម័ត ដែលមានទឹក​ប្រាក់ជាង ៦០០លាន​ដុល្លារប៉ុណ្ណោះ។

សូមរម្លឹកបន្តិចថា រាជរដ្ឋាភិបាលថៃ បានទម្លាក់​ការព្យាករពី កំណើននៃ​ការនាំចេញ​ពី ៨ភាគរយ មកត្រឹម ៣ភាគរយ ក្នុងឆ្នាំ ២០១៩នេះ ពោលគឺ ការនាំចេញរបស់​ថៃ អាចនឹងមានចំនួន ២៦០ពាន់លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដែលថយចុះពី ២៧០ពាន់លានដុល្លារ​អាមេរិក ដែលបាន​ព្យាករ កាលពីពេលមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដូណាល់ ត្រាំ គំរាមដំឡើង​ពន្ធបន្ថែម បើសិនជា មិនបានសម្រេចកិច្ចព្រមព្រៀងជាមួយចិន

ព័ត៌មាន
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានស្រែកក្តែងៗជាថ្មីម្តងទៀតថា អាមេរិក នឹងតម្លើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន បើសិនជាមិនបានសម្រេចក…

ក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ចុះបញ្ចីផ្សារហ៊ុន នៅហុងកុង ចំពេលស្ថានភាពទីក្រុងហុងកុងកំពុងតានតឹងខ្លាំង

ព័ត៌មាន
ផ្សារហ៊ុននៅហុងកុងមានសន្ទុះកើនឡើងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពី ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន គឺ អាលីបាបា បានសម្រេចចុះបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ