ថៃ ជំរុញឲ្យអាស៊ានបើកដំណើរការប្រទេស

នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យសមាជិកអាស៊ានដទៃទៀតបើកដំណើរការប្រទេសទទួលទេសចរទៅវិញទៅមក


នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ ចាន់អូចា បានជំរុញឱ្យសមាជិកអាស៊ានដទៃទៀតគួរតែចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ និងអនុញ្ញាតឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ និងធានាបាននូវការអនុវត្តជាក់ស្តែងនៃការឆ្លើយតបនឹងកូវីដ-១៩ ។ លោកប្រាយុទ្ធ ចាន់អូចា អះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី៣៩ ដែលប្រព្រឹត្តិទៅនៅប្រទេសប្រ៊ុយណេកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
លោកប្រាយុទ្ធ ចាន់អូចា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី៣៩ ដែលប្រព្រឹត្តិទៅនៅប្រទេសប្រ៊ុយណេ

ត្រូវ​បាន​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​ថៃ​បាងកក​ប៉ុស្ដិ៍ លោក ប្រា​យុ​ទ ចាន់​អូ​ចា បាន​ជំរុញ​ឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់​គួរ​ដើរ​តាម​គន្លង​របស់​ប្រទេស​ថៃ ហើយ​ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ ព្រោះថា​ប្រទេស​ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​បើក​តំបន់​ទេសចរណ៍​សាកល្បង​ក្រោម​គម្រោង​បើក​សាកល្បង កោះ​ភូ​កេ​ត ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត ហើយនឹង​បន្ត​បើក​ជា​បណ្តើរ​ៗ​នូវ​តំបន់​មួយ​ចំនួន​បន្ថែម​ទៀត​។ បន្ថែម​ពី​នេះ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​តទៅ ក៏​បើក​ទទួល​អ្នកដំណើរ​ពី​ប្រទេស​ជាង​៤០ ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​។

លោក ប្រា​យុទ្ធ ចាន់​អូ​ចា មាន​ប្រសាសន៍​ទៀត​ថា ក្រប​ខណ្ឌ​ការ​រៀបចំ​ច្រករបៀង​ទេសចរណ៍​អាស៊ាន​គួរតែ​ត្រូវ​បាន​អនុវត្ត ដោយ​មានការ​ទទួលស្គាល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​វ៉ាក់សាំង និង​បណ្ណ​វ៉ាក់សាំង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ការ​ធ្វើ​អាជីវកម្ម និង​ទេសចរណ៍​នៅ​ពេល​ក្រោយ​។ លោក​បាន​បន្ថែម​ថា អាស៊ាន​ត្រូវ​តែ​ជៀសវាង​វិធានការ​ដែល​មិន​ចាំបាច់ ដែល​អាច​រារាំង​ដល់​សកម្មភាព​ពាណិជ្ជកម្ម ដើម្បី​ធានា​កា​រត​ភ្ជាប់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត និង​ធ្វើ​ឱ្យ​មានការ​ប្រើប្រាស់​កាន់តែ​ច្រើន​នៃ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។ 

យ៉ាងណាមិញ លោក​បាន​បន្ត​ថា តំបន់​អាស៊ាន​ត្រូវ​តែ​ធ្វើការ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ ព្រមទាំង​ត្រូវ​រៀនសូត្រ​ពី​ជំងឺ​នេះ​ផង​ដែរ ដើម្បី​រៀបចំ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នា​ពេល​អនាគត​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត លោក​សង្ឃឹមថា ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) អាច​ចូល​ជា​ធរមាន​តាម​ការ​គ្រោងទុក ខណៈ​ដែល​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កា​ណា​ដា អាច​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ទន្ទឹម​នេះ ប្រទេស​ថៃ​គ្រោង​នឹង​ផ្តល់​សច្ចាប័ន​សម្រាប់ RCEP ទៅ​កាន់​អគ្គលេខាធិការ​អាស៊ាន​នៅ​ដើមខែ​វិច្ឆិកា ដើម្បី​រួមចំណែក​ដល់​ការ​ចូល​ជា​ធរមាន​ដំបូង​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទ ស៊ើង និ​មល់

None



អត្ថបទបន្ទាប់


រដ្ឋទទួលបានចំណូលជាង ៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ត្រឹមរយៈពេលជាង ១ខែកន្លងមកនេះ

គិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ មានម្ចាស់រថយន្តគ្មានពន្ធចំនួន ៥៤២ គ្រឿង បានចូលទៅបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលគិតជាទឹ…

អាមេរិកផ្ដល់ថវិកាជាង១០០លានដុល្លារឲ្យអាស៊ាន

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានផ្សាភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយបណ្តាប្រទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ