ធនាគារជាតិព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៦% តែអាចប្រឈមនឹងហានិភ័យមួយចំនួន
ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៦% នៅឆ្នាំនេះ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនប្…
លោក សេដ្ឋា ថាវីស៊ីន បានសរសរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោកបានជួបជាមួយតំណាងមកពីក្រុមហ៊ុនមជ្ឈិមបូព៌ា និងក្រុមហ៊ុនចិន ជាច្រើន រួមទាំងក្រុមហ៊ុនយក្ស អ៊ីម៉ា គ្រុប (Emaar Group) ផងដែរ ហើយបានពិភាក្សាអំពីផែនការសាងសង់អគារខ្ពស់បំផុតរបស់ពិភពលោកនៅក្នុងប្រទេសថៃ។
ក្រុមហ៊ុន Emaar Group មានកេរ្តិ៍ឈ្មោះល្បីរន្ទឺដោយសារបានសាងសង់អគារ បឺច ខាលីហ្វា (Burj Khalifa) កម្ពស់៨២៨មែត្រនៅទីក្រុងឌូបៃ ដែលអគារខ្ពស់បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
លោក មហាម៉េត អាឡាប់បា (Mohamed Alabbar) ស្ថាបនិកក្រុមហ៊ុន Emaar Group បានលើកឡើងថា គម្រោងអគារខ្ពស់បំផុតរបស់ពិភពលោកនៅប្រទេសថៃ នេះនឹងត្រូវបានសាងសង់រួមគ្នាដោយវិនិយោគិនមួយក្រុមរួមទាំងរូបលោកផងដែរ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការពិភាក្សាអំពីគម្រោងអគារនេះស្ថិតក្នុងដំណាក់កាលបឋមនៅឡើយទេ៕
ដោយ: តែម សុខុម