ស្ករសថៃនាំចូលវៀតណាម

ស្ករសថៃ នាំចូល​វៀតណាម ត្រូវរង​ការស៊ើបអង្កេតពី​វៀតណាម​


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមបើកការស៊ើបអង្កេតលើ ករណីការលក់បង្ខូចថ្លៃរបស់ ស្ករ ដែលនាំចូលមកពី ប្រទេសថៃ ដែលបានជំរុញឲ្យការនាំចូល ស្ករ កើនឡើងដល់ទៅ ៦ដង ក្នុងឆ្នាំ ២០២០នេះ ដែលនេះជាករណីដំបូងបង្អស់មិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម បើកការស៊ើបអង្កេតលើស្ករ នាំចូលមកពីប្រទេសថៃ
ដោយ

ការ​ស៊ើបអង្កេត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី មានការ​ផ្ទុះ​ការ​តវ៉ា​របស់ ម្ចាស់​អាជីវកម្ម​ផលិត ស្ករ វៀតណាម ដែល​បាន​អះអាង​ថា អាជីវកម្ម​នាំ​ចេញ ស្ករ របស់​ថៃ ទទួល​បានការ​ឧបត្ថម្ភ​ពី រាជរដ្ឋាភិបាល​ថៃ ដែល​ធ្វើ​ឲ្យ ពួក​គេ​អាច​លក់​បញ្ចុះ​ថ្លៃ ស្ករ នៅ​ក្នុង​ប្រទេស​វៀតណាម និង​បង្ក​ជា​ផល​ប៉ះពាល់​ដល់ វិស័យ​ឧស្សាហកម្ម​ផលិត ស្ករ វៀតណាម​។

ការ​នាំ​ចូល ស្ករ ពី​ប្រទេស​ថៃ បាន​កើនឡើង​ដល់​ទៅ ៦​ដង ក្នុង​រយៈពេល ៨​ខែ ដើមឆ្នាំ ២០២០​នេះ សរុប​គឺ​ប្រមាណ ៩៥​ម៉ឺន​តោន ដែល​កាលពី ៨​ខែ ឆ្នាំ​មុន មាន​ប្រមាណ ១៤​ម៉ឺន​តោន​ប៉ុណ្ណោះ​។

ម្ចាស់​អាជីវកម្ម​ផលិត ស្ករ វៀតណាម ដែល​តំណាង​ដោយ​ក្រុមហ៊ុន​ធំ​ៗ ចំនួន ៦ បាន​អះអាង​ថា កំណើន​នៃ​ការ​នាំ​ចូល​ស្ករ​ពី ក្រៅប្រទេស បាន​ប៉ះពាល់​ដល់ ផលិតកម្ម​របស់​ពួក​គេ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រមាណ ៣៣% ពោល​គឺ​សម្រេច​បាន​តែ ៨០​ម៉ឺន​តោន ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៩-២០២០​នេះ​។

គួរ​បញ្ជាក់​ថា វៀតណាម បាន​លុប​ចោល​នូវ​ពន្ធ​នាំ​ចូល សម្រាប់ ស្ករ នាំ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ឆ្នាំ ២០២០​នេះ ផ្អែក​ទៅ​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​ស្តី​ពី ទំនិញ ក៏​ប៉ុន្តែ​ការ​ស៊ើបអង្កេត​នេះ គឺ​ស្នើ​ឲ្យ​តម្លើង​ពន្ធ​ការពារ​ការ​លក់​បង្ខូច​ថ្លៃ ជិត ៣៨%​ឯណោះ​៕

None



អត្ថបទបន្ទាប់


ចំនួនក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស្នើសុំចុះបញ្ជីកើនឡើង ខណៈដែលវិបត្តិកូវីដ-១៩ នៅបន្ត

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២០ នេះសម្រេចផ្តល់ការចុះបញ្ជីអាជីវកម្មក្រុមហ៊ុនដែលជាភ្នាក…

ការនាំចេញទំនិញរបស់ថៃ កើនឡើងវិញបន្តិចហើយ!

នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ តម្រូវការទីផ្សារទំនិញជាច្រើនប្រភេទ ហាក់មានការថមថយចុះ ក៏ប៉ុន្តែក្នុងចំណោមនោះ ក៏មានតម្រូវការទំនិញប្រើប្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ