ផលិតផលស្ករអំពៅរបស់ថៃ

រោងចក្រផលិតស្ករអំពៅនៅប្រទេសថៃ ត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួតជាថ្មីម្តងទៀត


អ្នកជំនាញបានព្រមានថា រោងចក្រកិនស្ករអំពៅនៅក្នុងប្រទេសថៃ ត្រូវតែត្រៀមខ្លួនរួចជាស្រេច ចំពោះបញ្ហាប្រឈមមុខនឹង គ្រោះរាំងស្ងួតជាថ្មីម្តងទៀត ដែលអាចនឹងកាត់បន្ថយទិន្នផលដំណាំ ក្នុងឆ្នាំ ២០២០-២០២១នេះ។ នេះបើតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មាន Bangkok Post។
រោងចក្រផលិតស្ករអំពៅនៅប្រទេសថៃ ត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួតជាថ្មីម្តងទៀត(រូបភាព /www.pacific-grid.com)
ដោយ

លោក សិរី​វុ​ឌ្ឍ សៀម​ប៉ាក​ឌី ប្រធាន​សាជីវកម្ម​ស្ករស​ថៃ បាន​គូសបញ្ជាក់​ថា កាលពី​រដូវ​ប្រមូល​ផល​អំពៅ ឆ្នាំ ២០១៩-២០២០ គឺ​សម្រេច​បាន ៧៥​លាន​តោន ដែល​បង្កើត​បានជា ស្ករស ៨​លាន​តោន តែ​យ៉ាងណា គ្រោះ​រាំង​ស្ងួត​នៅ​ក្នុងឆ្នាំនេះ នឹង​ប៉ះពាល់​ដល់ ការ​ប្រមូល​ផល ក្នុង​ឆ្នាំ ២០២០-២០២១​នេះ​។

កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ គ្រោះ​រាំង​ស្ងួត បាន​វាយប្រហារ​ដល់ វិស័យ​ដាំ​ដុះ​អំពៅ ទូ​ទាំង​សកលលោក ដែល​បាន​ជម្រុញ​តម្លៃ​ស្ករស ឲ្យ​កើនឡើង​ជាង ១៥​សេន​ដុល្លារ ក្នុង​មួយ​ផោន ប៉ុន្តែ​ឆ្នាំ​នេះ ប្រទេស​ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​ផលិត​ស្ករ ធំ​ជាងគេ​បង្អស់​លើ​សកលលោក គ្រោង​នឹង ពង្រីក​ការ​នាំ​ចេញ ស្ករ ស បន្ថែម​ទៀត ដែល​អាច​ប៉ះពាល់​ដល់​តម្លៃ ស្ករ នៅ​លើ​ទីផ្សារ​សកលលោក​។

ដើមឆ្នាំ ២០២០​នេះ តម្លៃ​ស្ករ ស ទូ​ទាំង​សកលលោក បាន​ថយ​ចុះ ១១​សេន​ដុល្លារ ក្នុង​មួយ​ផោន​រួច​ទៅ​ហើយ បើសិនជា ប្រទេស​ប្រេ​ស៊ី​ល មិន​ផ្លាស់​ប្តូរ​គោលដៅ​ទៅ​ជា ការ​ផលិត ជីវៈ​ឥន្ធនៈ វិញ​នោះ​ទេ ប្រេ​ស៊ី​ល នឹង​បន្ថែម​ការ​នាំ​ចេញ​ស្ករ ដែល​ធ្វើ​ឲ្យ​តម្លៃនៅលើទីផ្សារ ចុះ​ទាប​ជាង​នេះ​ទៅ​ទៀត​។

លើស​ពី​នេះ វិបត្តិ​មេរោគ​កូ​វី​ដ​១៩ បាន​ប៉ះពាល​ដល់ តម្រូវការ​ប្រើប្រាស់​ឥន្ធនៈ ទូ​ទាំង​សកលលោក ដូច្នេះ​ហើយ ប្រេ​ស៊ី​ល ទំនងជា​មិន​ផលិត ជីវៈ​ឥន្ធនៈ នោះ​ទេ ហើយ​ងាក​មក​បន្ត​ផលិត ស្ករ វិញ ហើយ​នេះ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ធំ​មួយ សម្រាប់​វិស័យ​ស្ករអំពៅ នៅ​ក្នុង​ប្រទេស​ថៃ​។

គួរ​ជម្រាប​ដែរ​ថា ប្រទេស​ថៃ មាន​រោងចក្រ​កិន​ស្ករ ចំនួន ៥៧​កន្លែង ដែល​មាន​សមត្ថភាព​ផលិត​ស្ករ បាន​ជិត ១​លាន​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ពួក​គេ គ្រោង​នឹង​ជួយ​ដល់ កសិករ​ថៃ ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត តាម​រយៈ​ការ​បង្កើត​ប្រភព​ស្តុក​ទឹក​ថ្មី​ៗ​ជា​ច្រើន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ប្រកាសពីការលើកលែងពន្ធថ្មី សម្រាប់ទំនិញនាំចូលពីអាមេរិក

ព័ត៌មាន
ក្រោយពីមានភាពតានតឹង ក្នុង មួយរយៈពេលចុងក្រោយនេះ ប្រទេសចិន បានដាក់ចេញនូវ ការលើកលែងពន្ធថ្មីមួយ សម្រាប់ទំនិញនាំចូលមកពី អាមេរិក ដែលនឹងចា…

យក្សឥណ្ឌា ត្រៀមថវិកា២៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលរងគ្រោះព្រោះកូវីដ-១៩

ព័ត៌មាន
ប្រទេសជាច្រើននៅទូទាំងពិភពលោក បានត្រៀមកញ្ចប់ថវិការបស់ខ្លួនជាបន្ដបន្ទាប់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក៏ដូចជាជួយដល់ពលរដ្ឋរបស់ខ្លួននៅអំឡុងពេលវិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ