គម្រោងបណ្ដាញ 5G នៅប្រទេសថៃ

ថៃ ត្រៀមនឹងដាក់ឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាលឆ្នាំ ២០២០


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ បានប្រកាសឲ្យដឹងថា ថៃ នឹងដាក់ចេញឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាល ឆ្នាំ ២០២០ខាងមុខ ដើម្បីធានាឲ្យបាននូវ ភាពប្រកួតប្រជែងនៅក្នុងតំបន់របស់ ប្រទេសថៃ ក៏ដូចជា ការពង្រាយដាក់ឲ្យប្រើប្រាស់បណ្តាញអ៊ីនធឺណេតលឿនបំផុតនៅក្នុងឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
រូបតំណាង​ទាក់ទង​នឹងបណ្ដាញ 5G (រូបភាព៖ pandaily.com)
ដោយ

​ជាការគាំទ្រដល់ ការអភិវឌ្ឍ​វិស័យបច្ចេកវិទ្យា​ក្នុងស្រុក ឧបនាយក​រដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក បានមានប្រសាសន៍ គម្រោងដេញ​ថ្លៃលើ អាជ្ញាបណ្ណ​បច្ចេកវិទ្យានេះ មិនត្រូវផ្តោត​សំខាន់លើ តម្លៃថ្លៃហួសហេតុ​ពេកទេ សំខាន់គឺការ​ពង្រាយបណ្តាញ​បច្ចេកវិទ្យា​ថ្មីនេះ ដើម្បីគាំទ្រដល់ សេដ្ឋកិច្ច និងសង្គមជាតិ។

លោក សោមគីត បន្តថា ថៃ កំពុងតែ​ប្រកួតប្រជែង​ជាមួយនឹង វៀតណាម ម៉ាឡេស៊ី និងភ្វីលីពីន ដើម្បីក្លាយជា មជ្ឈមណ្ឌល​ឌីជីថល​ពោរពេញ​ដោយភាព​ច្នៃប្រឌិត ប្រចាំអាស៊ាន ដែលសុទ្ធតែ​មានគម្រោង​ដាក់ដំណើរការ ប្រព័ន្ធ 5G ​ក្នុងឆ្នាំ ២០២០ដូចៗគ្នា។

មានក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗចំនួន ៤ បានបង្ហាញពី​ចំណាប់​អារម្មណ៍​ចូលមកវិនិយោគ ក្នុង​ប្រទេសថៃ ជាពិសេសក្នុង តំបន់ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ហើយ​ក្រុមប្រឹក្សា​វិនិយោគថៃ ត្រូវតែសម្រប​សម្រួល ការងារ ដើម្បីទាក់ទាញ​ពួកគេ ឲ្យចូលមក​វិនិយោគឲ្យបាន។

យោងតាមរបាយការណ៍​សិក្សាមួយ ដែលមានឈ្មោះថា e-Conomy Southeast-Asia 2019​ បានឲ្យដឹងថា សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេសថៃ ត្រូវបានគេ​ព្យាករថា នឹងមានទំហំ ១៦ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩នេះ ជាប់លំដាប់ថ្នាក់​ទី ២ ក្រោម​ប្រទេស​ឥណ្ឌូនេស៊ី តែយ៉ាងណា ថៃ រំពឹងថា​ នឹងរក្សាបាន​កំណើន ២៩%ជារៀងរាល់ឆ្នាំ ដែលអាចធ្វើឲ្យ សេដ្ឋកិច្ច​ឌីជីថលរបស់ថៃ កើនដល់ ៥០ពាន់លាន​ដុល្លារ​អាមេរិក ត្រឹមឆ្នាំ ២០២៥ខាងមុខ។

លើសពីនេះ សេដ្ឋកិច្ចឌីជីថល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បានកើនដល់ ១០០ពាន់​លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដោយមានប្រជាជន​ជាង ៣៦០លាននាក់ ភ្ជាប់ទំនាក់ទំនង​ជាមួយ ហើយតាម​ការព្យាកណ៍​ទំហំសេដ្ឋកិច្ចនេះ នឹងកើនដល់ ៣០០ពាន់លាន​ដុល្លារ​អាមេរិក​ ត្រឹមឆ្នាំ ២០២៥។

ទាក់ទងទៅ​នឹងវិស័យ​សេដ្ឋកិច្ច និងបច្ចេកវិទ្យានេះ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្រ្តី​ថៃ មានប្រសាសន៍​ដែរថា រាជរដ្ឋាភិបាលថៃ នឹងប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីប្រមូល​ទិន្នន័យ​សំខាន់ៗ ងាយស្រួលក្នុងការ​រៀបចំផែនការ​ថវិកាជាតិ ឲ្យត្រូវចំចំណុច​ដែលមានបញ្ហា និងដោះស្រាយ​ដោយមាន​ប្រសិទ្ធភាពបំផុត។

ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក ក៏បានគូស​បញ្ជាក់ដែរថា រាជរដ្ឋាភិបាលថៃ គ្រោងនឹង​ផ្លាស់ប្តូរ​ទីភ្នាក់ងារ​រដ្ឋទាំងអស់ ឲ្យក្លាយទៅជា ឌីជីថលពេញ​លេញ ក្នុងរយៈពេល ៣ឆ្នាំ ចន្លោះឆ្នាំ ២០២០ និង ២០២២។

គួរបញ្ជាក់ថា រយៈពេលជាង ៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលថៃ បានជំរុញ​ឲ្យមានការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ នៅក្នុងប្រព័ន្ធ​ការងារ ដើម្បីឆ្លើយតប​ទៅនឹង ភាពរីកចម្រើន​នៃបច្ចេកវិទ្យា​សកល ដែលជា​លទ្ធផល បានធ្វើឲ្យ ប្រទេសថៃ ទទួលបានចំណាត់​ថ្នាក់ល្អ ក្នុងរបាយការណ៍ស្តីពី​ភាពងាយស្រួល​ធ្វើអាជីវកម្ម ឆ្នាំ ២០២០ របស់ ធនាគារពិភពលោក ដោយថៃ ឡើងពីលេខ ២៧ មកដល់លេខ​ ២១ ប្រសើរជាងមុន៕

None



អត្ថបទបន្ទាប់


វៀតណាម ឈប់កំណត់កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់ពីឆ្នាំ ២០២០តទៅ

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះប្រទេសវៀតណាម បានប្រកាសថា នឹងឈប់កំណត់លើ កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានទៀតហើយ ក្…

អ្នកជំនាញ៖ វិស័យសំណង់​ត្រូវការ​ពង្រឹង​សមត្ថភាព​កម្លាំងពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព​បន្ថែមទៀត

បើទោះបីជា កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់កម្ពុជាមានការរីកចម្រើនជាងមុនក្ដី ប៉ុន្ដែបើតាមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា កម្លាំងពលកម្មដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ