ប្រទេសថៃ

ថៃមានមហិច្ឆតាក្លាយជាអ្នកនាំចេញធំបំផុតទី៥ ប្រចាំតំបន់អាស៊ីត្រឹមឆ្នាំ២០២៧


ក្រសួងពាណិជ្ជកម្មថៃបានបាននិយាយថា ពួកគេចង់ឱ្យប្រទេសថៃក្លាយជាអ្នកនាំចេញធំបំផុតលេខ៥ប្រចាំតំបន់អាស៊ី នៅត្រឹមឆ្នាំ២០២៧។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មរបស់ថៃ បានចេញរបាយការណ៍មួយបង្ហាញពីកំណើនសេដ្ឋកិច្ចក្នុងអត្រា ២,៦% កាលពីឆ្នាំ២០២២ ដែលមានការចូលរួមចំណែកដ៏សំខាន់ពីការនាំចេញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
ថៃចង់ក្លាយជាអ្នកនាំចេញធំបំផុតទី៥ប្រចាំតំបន់អាស៊ីត្រឹមឆ្នាំ២០២៧

បើតាមលោក ភូស៊ីត រតនាគុល អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិឱ្យដឹងថា នាយកដ្ឋានរបស់លោក បានកំណត់ផែនការ​សកម្មភាពរយៈពេលប្រាំឆ្នាំ គឺពីឆ្នាំ ២០២៣ដល់ឆ្នាំ២០២៧ ដើម្បីកែលម្អប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ​របស់ថៃ បង្កើនសមត្ថភាព​ប្រកួតប្រជែង សំដៅក្លាយជាអ្នកនាំចេញធំបំផុត​លំដាប់ទី៥​នៅអាស៊ី។

បច្ចុប្បន្នថៃ ឈរនៅលំដាប់ទី៨ជាអ្នកនាំចេញ​ធំបំផុតនៅអាស៊ី ដែលនេះបើយោងតាមទិន្នន័យពីការសិក្សារបស់ វិទ្យាស្ថានគ្រប់គ្រងការអភិវឌ្ឍ តាមពីក្រោយប្រទេសសិង្ហបុរី ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី ចិន ឥណ្ឌា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។

ប៉ុន្តែបើផ្អែកលើស្ថិតិតម្លៃនាំចេញ​ក្នុងឆ្នាំ២០២១ ប្រទេសថៃ គឺជាប្រទេសនាំចេញធំបំផុត​ទី៩ នៅអាស៊ី បន្ទាប់ពីប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី តៃវ៉ាន់ ឥណ្ឌា វៀតណាម និងម៉ាឡេស៊ី។

កាលពីឆ្នាំទៅមិញ ការនាំចេញរបស់ថៃមានទំហំ ២៨៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១,២៤% នៃពាណិជ្ជកម្មអន្តរជាតិសរុប ជាប់ចំណាត់ថ្នាក់លេខ២៤ក្នុងពិភពលោក។ ទោះយ៉ាងណា បើតាមលោក ភូស៊ីតអគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិដដែលបានលើកឡើងថា ក្រោមផែនការសកម្មភាពថ្មីនេះ ក្រសួងគ្រោងនឹងផ្តោតលើការពង្រឹង និងលើកកម្ពស់​សហគ្រិនថៃសម្រាប់សកម្មភាពពាណិជ្ជកម្ម​អន្តរជាតិ លើកកម្ពស់​តម្លៃ​សម្រាប់ផលិតផល និងសេវាកម្ម ពង្រីកបណ្តាញ​ចែកចាយ​ផលិតផល និងការលើកកម្ពស់​គុណភាព​នៃ​សេវាកម្មរបស់ក្រសួង។

ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មថៃ​នឹងរៀបចំ​សកម្មភាព​សរុប ៤៥០កម្មវិធី ដើម្បីជំរុញការនាំចេញ ផ្តោតទៅលើទីផ្សារសំខាន់ៗចំនួន៤ ដូចជានៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូង ចិន និងអាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម។

ទោះយ៉ាងណា ថែនៅតែចង់រក្សាទីផ្សារប្រពៃណីរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប ជប៉ុន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិក និងអាមេរិកឡាទីន ជាដើម។

សូមជម្រាបថា ផែនការសកម្មភាព៥ឆ្នាំ​របស់ថៃត្រូវបានដាក់ចេញ នៅចំពេលដែលរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលក្រុងបាងកក បង្ហាញថា សេដ្ឋកិច្ចថៃសម្រេចបានកំណើន ២,៦%កាលពីឆ្នាំ២០២២ ធៀបឆ្នាំ២០២១ដែលមានត្រឹម ១,៦%។ ក្នុងនោះ ការនាំចេញបានជួយរក្សាប្រទេសថៃនៅលើគន្លងកំណើនវិជ្ជមាននេះ ប៉ុន្តែបានធ្លាក់ស្បើយបន្តិចនៅពេលដែលតម្រូវការចាប់ធ្លាក់ចុះ ពីទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្ម​ដ៏សំខាន់​របស់ខ្លួន។ ការប៉ោងឡើងភ្លាមៗនៃតម្លៃប្រាក់បាត ធៀបនឹងប្រាក់ដុល្លារ ក៏មានទម្ងន់លើការនាំចេញ​ផងដែរ៕




អត្ថបទបន្ទាប់


លោកចូ បៃដិន ថា លោកនឹងជួបជាមួយលោក ស៊ី ជីនពីង ដើម្បីនិយាយតទៅល់គ្នាឱ្យបានច្បាស់ពីសំណុំរឿងបាឡុងចារកម្ម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី១៦កុម្ភៈថា លោកចង់ជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីនិយាយតទល់គ្នា…

Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយមានបញ្ហាលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង។ ការប្រកាសប្រមូលមកវិញនេះ គឺដោយសាររថយន្តទាំងនោះ មានបំពាក់ដោយកម្មវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ