ទីផ្សារថយន្ដ​នាំចូល​នៅវៀតណាម

វៀតណាមនាំចូលរថយន្ដពី ថៃ និងឥណ្ឌូនេស៊ីជិត ៩០ ភាគរយ នៅឆមាសទី ១ឆ្នាំនេះ


ប្រទេសថៃ និងឥណ្ឌូនេស៊ីត្រូវបានគេដឹងថា បានកាន់កាប់ចំណែកទីផ្សារធំប្រមាណ ជិត៨៩% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាម ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ។ នេះបើតាមទិន្នន័យដែលបង្ហាញដោយគយវៀតណាម។ ទោះយ៉ាងណា រដ្ឋាភិបាលវៀតណាមក៏ចាប់ផ្ដើមរឹតបន្ដឹងចំពោះការនាំចូលរថយន្ដពីក្រៅប្រទេសផងដែរ ដោយមានបំណងឲ្យពលរដ្ឋប្រើប្រាស់រថយន្ដដែលផលិតនៅក្នុងស្រុកវិញ។
វៀតណាមនាំចូលរថយន្ដ ពីថៃ និងឥណ្ឌូនេស៊ីជិត ៩០ ភាគរយ នៅឆមាសទី ១ឆ្នាំនេះ (https://baomoi.press)
ដោយ

តាមទិន្នន័យពី​គយវៀតណាម​បានឲ្យដឹងទៀតថា ការនាំចូល​រថយន្ដ​ប្រភេទ ៩ កៅអី ឬតិចជាងនេះ ពីប្រទេសថៃ និងឥណ្ឌូនេស៊ី បានកើនឡើង​៤ឆ្នាំជាប់គ្នាមកហើយ។

ប្រភពព័ត៌មាន​ក្នុងស្រុកវៀតណាម គឺ Vietnam Express បាន​ឲ្យដឹងដែរថា ចាប់ពី ឆ្នាំ២០១៥ មកដល់​ឆ្នាំ២០១៨ វៀតណាម​នាំ​ចូលរថយន្ដ ពីប្រទេសថៃ មានការកើនឡើង​រហូតដល់​ជាង ២ដង មានប្រមាណ ពោលគឺមានរហូតដល់​៥៥ ពាន់គ្រឿង ខណៈដែល​នាំចូល​ពីឥណ្ឌូនេស៊ីវិញ មានការកើនឡើង​រហូតដល់​៥ដង គឺមានជាង ១៧ ពាន់​គ្រឿង។ ​

ទោះជាយ៉ាងនេះក្ដី​កាលពីឆមាសទី១​ឆ្នាំមុន​ការនាំចូល​រថយន្ដ​របស់វៀតណាម​ត្រូវបានរងផល​ប៉ះពាល់​ នៅពេលដែល​រដ្ឋាភិបាលប្រទេសនេះ​បាន​ដាក់ចេញ​នូវ​អនុក្រឹត្យមួយ ដែលមានលក្ខខណ្ឌ​តឹងរឹង​ជាងមុន​ដោយតម្រូវ​ឲ្យអ្នកនាំចូល​ផ្ដល់វិញ្ញាបនបត្រ​ជាក់លាក់ ដើម្បីធានា​បាននូវគុណភាព​ និងប្រទេស​ដើម។ សមាគម​អ្នកផលិត​រថយន្ដ​វៀតណាម​វៀតណាម VAMA បាន​ឲ្យដឹងថាកត្តានេះ​បានធ្វើឲ្យ ការលក់រថយន្ដ​នាំចូល​ក្នុងមួយរយៈ​កន្លងមកនេះ មានការធ្លាក់ចុះ​៤៩% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ 

ដ្បិតថា លក្ខខណ្ឌនាំចូល​រថយន្ដ​ទៅកាន់វៀតណាម​មានការតឹងរឹង​ជាមុនក៏ពិតមែន ប៉ុន្ដែ ក្រុមហ៊ុន​នាំចេញ​របស់ថៃ និងឥណ្ឌូនេស៊ី នៅតែក្រាញននៀល ដើម្បី​នាំចូល​រថយន្ដ​ចូលទីផ្សារ​វៀតណាម  ជាក់ស្ដែង ការនាំចូល​របស់ពួកគេ​នៅ​ឆមាសទី២ កាលពីឆ្នាំមុន នៅតែបានកើនឡើងម្ដងទៀត ហើយបាន​បន្តកើនឡើងដល់ជាង ៧២ ពាន់គ្រឿង នៅពេញមួយឆ្នាំ២០១៨ ដែលមានតម្លៃ​ជាទឹកប្រាក់ ប្រមាណ ១ពាន់៣០០ លាន​ដុល្លារអាមេរិក។ 

ទោះយ៉ាងណា ការលំបាក​របស់ថៃ និងឥណ្ឌូនេស៊ី នឹងនៅតែបន្ដមាន​នៅពេលខាងមុខទៀត ខណៈដែលអ្នកជំនាញ រំពឹងថា រដ្ឋាភិបាល​វៀតណាម​នឹង​ដាក់ចេញ​នូវគោលនយោបាយ​ថែមទៀត ដើម្បី​ដាក់កម្រិត​លើការនាំចូល​រថយន្ដ សំដៅដល់​ការគាំទ្រ​អ្នកផលិតក្នុងស្រុក។

តាម​គោលការណ៍កំណត់ពន្ធ​របស់វៀតណាម​ក្នុងក្របខណ្ឌអាស៊ាន ចាប់ពីឆ្នាំ២០១៨មក ការនាំចូល​រថយន្ដ ពីប្រទេស​សមាជិកអាស៊ាន​ទាំងអស់ នឹងត្រូវ​លើកលែងពន្ធគយ​ស្មើសូន្យ ប្រសិនបើ​មានយ៉ាងហោច​ណាស់​៤០% នៃ​តម្លៃផលិតរថយន្ដ​ទាំងនោះ ត្រូវបាន​ផលិត​ក្នុង​ប្រទេស​អាស៊ាន។

មានអ្នក​ផលិត​រថយន្ដ​ក្នុងស្រុក​នៅវៀតណាមខ្លះ​បាន​ស្នើដល់រដ្ឋាភិបាល ឲ្យ​ដកចេញ​នូវ​ពន្ធប្រើប្រាស់ពិសេស​ទៅលើ​ផ្នែកនៃការផលិត​រថយន្ដ ក្នុងស្រុក ដើម្បីពង្រឹង ឧស្សាហកម្មគាំទ្រ​សម្រាប់​ការផលិត​ក្នុងស្រុក ហើយវាក៏ជា​ការជួយ​កាត់បន្ថយថ្លៃដើម​ផលិត​រថយន្ដ​ក្នុងប្រទេស​វៀតណាម​ផងដែរ។ បើតាម ក្រុមអ្នកផលិត​រថយន្ដ​នៅវៀតណាម បាន​ឲ្យដឹងទៀតថា នៅប្រទេស​ថៃ និងឥណ្ឌូនេស៊ី មានការគាំទ្រ​ដល់​រោងចក្រ​ផលិតរថយន្ដ​របស់ពួកគេជាច្រើន​ឆ្នាំមកហើយ ខណៈដែល​នៅវៀតណាម​គឺទើបតែ​ឃើញចាប់ផ្ដើម​ថ្មីៗនេះប៉ុណ្ណោះ។ 

ឧស្សាហកម្ម​គាំទ្រ​ដល់​ការផលិ​រថយន្ដ​នៅវៀតណាម  ត្រូវបាន​គេកត់សម្គាល់ឃើញថា នៅតែមាន​ភាពខ្សោយ​នៅឡើយ​បើធៀបនឹង​ប្រទេស​ផ្សេងៗទៀត នៅក្នុងតំបន់។ នៅវៀតណាម​មាន​អាជីវកម្ម​គាំទ្រ​ដល់​ការផលិតរថយន្ដ តែប្រមាណ ជាង ៣៥០ អាជីវកម្មប៉ុណ្ណោះ ខណៈដែល​នៅប្រទេសថៃវិញ មាន​រហូតដល់​ជាង​២ ពាន់ ៥០០ អាជីវកម្ម។ ហើយបើតាម ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម​មានការនាំចូល​បំណែក​រថយន្ដពីក្រៅប្រទេស​​ប្រមាណជាង ៩០ ឯណោះ៕ 

None



អត្ថបទបន្ទាប់


Huawei ប្រកាសក្ដែងៗថា ការលក់នៅឆមាសទី១នេះ នៅតែកើនខ្ពស់ ទោះបីអាមេរិកធ្វើទុក្ខបុកម្នេញក៏ដោយ

ពីទីក្រុងស៊ិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានប្រកាសក្ដែងៗថា ការលក់របស់ខ្លួននៅឆមាសទី១ ឆ្នាំ២០១៩នេ…

ក្រុមហ៊ុន​ស៊ីម៉ងត៍​ដ៏ធំបំផុត​​នៅ​ថៃ​ប្រកាស​ពី​ចំណូល​ថមថយចុះ ​ដោយសារ​ក្ដី​បារម្ភពី​សង្គ្រាម​ពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និងសម្ភារ​សាងសង់​ដ៏ធំបំផុត​របស់​ប្រទេសថៃ Siam Cement Group (SCG) បានប្រកាស​អំ​ពី​ការធ្លាក់​ចុះ ​ទាំង​ប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ