Advertisement
ការផលិត​រថយន្ដ​អគ្គិសនី

TOYOTA នឹងវិនិយោគ ២ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី ផលិតរថយន្ដ​អគ្គិសនី


ក្រុមហ៊ុនផលិតរថយន្ដម៉ាក TOYOTA Motor Corp បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិនិយោគ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍរថយន្ដ ប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ផែនការរយៈពេល៤ឆ្នាំ ដោយការចាប់ផ្ដើមដំបូង គឺផលិតរថយន្ដប្រភេទ Hybrid នេះបើតាមការអះអាងពីមន្ត្រីរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Reuters។
TOYOTA នឹងវិនិយោគ ២ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី (រូបភាព៖ Reuters )
ដោយ
Advertisement

នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​​របស់​រដ្ឋាភិបាល​​ឥណ្ឌូនេស៊ី​ ដែលបាន​ស្រង់​​សម្ដី​របស់​ប្រធាន​ក្រុមហ៊ុន​ Toyota លោក Akio Toyoda បាន​បញ្ជាក់ថា «ចាប់ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៣ យើង​នឹង​បង្កើនការវិនិយោគ​របស់​យើង​បន្ថែមទៀតរហូតដល់ ២៨,៣ ទ្រីលាន រូពៀ (២ពាន់លានដុល្លារអាមេរិក)»។

ក្រុមហ៊ុន​​ជប៉ុន​ Toyota បាននិយាយក្នុងខែមិថុនា​នេះថា ខ្លួន​មានបំណង​​បញ្ចេញលក់​រថយន្ដ​ប្រើអគ្គិសនី​របស់ខ្លួន​ សម្រាប់​ពាក់កណ្ដាល ​នៃទីផ្សារសកល ចាប់ពី​ឆ្នាំ២០២៥​តទៅ។

ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​ដឹងថា គឺជា​ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍មួយ ដែលមាន​ទំហំសេដ្ឋកិច្ច​ធំជាងគេ ​ហើយប្រទេសនេះ ក៏មាន​វត្ថុធាតុដើម​ជាច្រើន​សម្រាប់​បម្រើ​ដល់ការផលិត​​រថយន្ដ​ប្រើអគ្គិសនីនេះ​ផងដែរ ហើយ​ក៏មាន​ក្រុមហ៊ុន​ផលិត​រថយន្ដ​ពីបរទេស​កាន់តែច្រើន​កំពុង​ចាប់អារម្មណ៍​​ការផលិត​នៅក្នុងប្រទេសនេះ។ 

យ៉ាងណាមិញ ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី មាន​គំរូ​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​រថយន្ដ​អគ្គិសនី​​ផងដែរ ក្រុមហ៊ុន​ Toyota បាន​សម្រេចចិត្ត​ជ្រើសយក​ឥណ្ឌូនេស៊ី គឺជា​ទីតាំង​វិនិយោគ​សម្រាប់​ការផលិត​រថយន្ដ អគ្គិសនី​ចម្បង​របស់ខ្លួន។ នេះបើតាម​ការបញ្ជាក់ពី ប្រធាន​ក្រុមហ៊ុន​ Toyota នៅក្នុងសេចក្ដីថ្លែងការណ៍៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់ថៃ តាមរយៈ FTA និង GSP មានជាង ២៤ ពាន់លានដុល្លារ កើនឡើង ៥% នៅ៤ខែ ឆ្នាំ២០១៩

ព័ត៌មាន
នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០១៩នេះ ការនាំចេញរបស់ថៃ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) និង តាមប្រព័ន្ធអនុគ្រោះពន្ធ...

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក នឹង​បើក​ឲ្យ​ដំណើរការ នៅចុង​ឆ្នាំ​២០១៩​នេះ

ព័ត៌មាន
អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដ៏​ទំនើប ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រីថែល បច្ចុប្បន្ន សាងសង់​រួច​រាល់​ប្រមាណ​៨០...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ