ប្រទេសថៃ

ថៃអនុម័តពង្រីកគម្រោងធានាតម្លៃស្រូវជូនកសិករសម្រាប់ឆ្នាំ២០២១-២០២២


រាជរដ្ឋាភិបាលថៃ បានអនុម័តជាគោលការណ៍ហើយក្នុងការពង្រីកគម្រោងធានាតម្លៃស្រូវអង្ករសម្រាប់ឆ្នាំ២០២១ដល់២០២២បន្ថែមទៀត បន្ដពីគម្រោងចាស់កាលពីឆ្នាំ២០២០-២០២១។ នៅក្នុងការពង្រីកគម្រោងធានាតម្លៃស្រូវអង្ករនេះ រាជរដ្ឋាភិបាលថៃ សន្យានឹងចំណាយទឹកប្រាក់ប្រមាណជាង ៤ពាន់៦រយលានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំសម្រាប់៣ឆ្នាំជាប់ៗគ្នា ពោលគឺ រាប់តាំងពីឆ្នាំ២០២០ មកទៅដល់ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
រូបភាព អង្ករនៅក្នុងប្រទេសថៃ
ដោយ

នៅ​ក្នុង​ចំណោម​ថវិកា​ចំណាយ​សរុប​ជាង ៤​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ មាន​ជាង ២​ពាន់​៧​រយ​លាន​ដុល្លារ​នឹង​ចំណាយ​ទៅ​លើ​ការ​ធានា​តម្លៃ​ស្រូវ​អង្ករ​ឲ្យ​ល្អ​សមរម្យ បូក​រួម​ទាំង​ការ​ចំណាយ​លើ​ធនាគារ​រដ្ឋ​កសិកម្ម​ផង​ដែរ BAAC​។ រីឯ ការ​ចំណាយ​ជាង ១​ពាន់​៦​រយ​លាន​ដុល្លារ​ទៀត នឹង​ចំណាយ​លើ​ការ​គ្រប់គ្រង​ការ​ឧបត្ថម្ភ​ធន និង ថ្លៃដើម​លើ​ការ​ប្រមូល​ផល​ស្រូវ​របស់​កសិករ​ថៃ ខណៈ​ដែល​ទឹកប្រាក់​ចំណាយ​ជាង ២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត គឺ​សម្រាប់​ឧបត្ថម្ភ​ធន​ទៅ​លើ​អត្រា​ការ​ប្រាក់​កម្ចី​សម្រាប់​កសិករ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លៃ​ស្រូវ​អង្ករ និង ធ្វើ​ឲ្យ​ស្រូវ​អង្ករ​កសិករ​ថៃ​មាន​ស្ថិរភាព​ថ្លៃ​។

យ៉ាងណា​ក៏​ដោយ​ចុះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់ អូ​ចារ បាន​ចាត់​ទុក​ថា ថវិកា​នេះ គឺ​មាន​កម្រិត​ខ្ពស់ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ទទួល​បន្ទុក​កិច្ចការ​នេះ ត្រូវ​ពិចារណា​ឡើង​វិញ ដើម្បី​កំណត់​កញ្ចប់​ថវិកា​ចំណាយ​ដែល​សម​ស្រប​ជាង​នេះ មុន​នឹង​ដាក់​ស្នើ​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ពិនិត្យ​បន្ដ​។

រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ទំនងជា​ប្រឈម​មុខ​នឹង​បន្ទុក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​អង្ករ ព្រោះតែ​ការ​ផ្គត់ផ្គង់​កើនឡើង​កាន់តែ​ខ្ពស់ ហើយ​ការ​នាំ​ចេញ​អង្ករ​មានការ​ថមថយ​ចុះ​។ 

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​លើក​ឡើង​ថា គម្រោង​ធានា​តម្លៃ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល​ថៃ នឹង​គ្របដណ្ដប់​លើ​គ្រួសារ​ពលរដ្ឋ​ប្រមាណ​៤​លាន​៧​សែន​គ្រួសារ ដែល​បាន​ចុះ​ឈ្មោះ​ជាមួយនឹង​នាយកដ្ឋាន​ពង្រីក​កសិកម្ម​ថៃ​។

សូម​បញ្ជាក់​ថា នៅ​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០២១ ប្រទេស​ថៃ​សម្រេច​បានការ​នាំ​ចេញ​អង្ករ ២​លាន​២​សែន​តោន មានការ​ធ្លាក់​ចុះ​ជាង ២១% ធៀប​នឹង​ឆ្នាំ​មុន ដោយ​ក្នុង​នោះ តម្លៃ​ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​មាន​ជាង ១​ពាន់​៣​រយ​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​២៨%​។

ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ មាន​គោលដៅ​នាំ​ចេញ អង្ករ​ឲ្យ​បាន​ដល់ ៦​លាន​តោន ជាមួយ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ពង្រីកមហិច្ឆតាវិនិយោគ ជាង២០០ពាន់លាននៅត្រឹមឆ្នាំ២០២៣

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Group នឹងពង្រីកមច្ឆិតារបស់ខ្លួនជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ជាង២០០ពាន់លានដុល្…

អាមេរិកជ្រើសយកវៀតណាម ដើម្បីបង្កើតការិយាល័យមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លងប្រចាំតំបន់អាស៊ីអាគ្នេយ៍

នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala D. Harris នឹងសម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ