វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ SCG


ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ - ក្រុមហ៊ុន អេសស៊ីជី (SCG) កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្ដល់សម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ជាច្រើនពាន់ដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ជួយទ្រទ្រង់ដល់ការងារអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ អេសស៊ីជី (SCG)
ដោយ

អំណោយដែលរួមមាន ស៊ីម៉ងតិ៍ខេ-ស៊ីមេន ក្បឿងអេសស៊ីជី ទុយោអេសស៊ីជី និងសម្ភារបន្ទប់ទឹក​កូតូ ជាច្រើន នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ឬជួសជុលទៅលើផ្នែកនានា នៅក្នុងបរិវេណអគារវិទ្យាស្ថាន ។ 

លោក ចៃផេត ចាន់តារាវង្ស តំណាងនាយកក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា បានឲ្យដឹងថា ការបរិច្ចាគសម្ភារទាំងនេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ អេសស៊ីជី សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ ហើយជារៀងរាល់ឆ្នាំ អេសស៊ីជី ផ្ដល់អាហាររូបករណ៍ជាច្រើនរយកន្លែង ដល់សិស្សវិទ្យាល័យ និងនិស្សិតនៅប្រទេសកម្ពុជា ។ 

លោក ចៃផេត ចាន់តារាវង្ស ថ្លែងយ៉ាងដូច្នេះថា “ក្រៅពីធ្វើមុខជំនួញរកស៊ី អេសស៊ីជី ក៏ផ្ដល់ទៅឲ្យវិញ ដល់សហគមន៍មូលដ្ឋាន ផងដែរ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើនរបស់យើង ។”

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ អេសស៊ីជី

នៅឯពិធីប្រគល់និងទទួលសម្ភារអំណោយ លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ជំនួយការទូតទាហានជើងគោកប្រទេសថៃ និងជាតំណាងរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការបរិច្ចាគនេះ ។ 

លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ថ្លែងថា “យើងនឹងប្រើប្រាស់សម្ភារសំណង់ទាំងនេះសម្រាប់យកទៅសាងសង់ទីកន្លែងនានា ដើម្បីជាប្រយោជន៍នៅក្នុងវិទ្យាស្ថាននេះ ។” 

គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាព្រះអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ជូនដល់ប្រទេសកម្ពុជា ។ វិទ្យាស្ថាននេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ អេសស៊ីជី

ចាប់តាំងពីឆ្នាំ២០១៤ មក ក្រុមហ៊ុន អេសស៊ីជី តាមរយៈកម្មវិធីគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា បានផ្ដល់អាហារូបករណ៍សរុបច្រើនជាង ១៣០០នាក់ ដល់សិស្សថ្នាក់វិទ្យាល័យ និងសិស្សថ្នាក់មហាវិទ្យាល័យ មកពីផ្នែកផ្សេងៗគ្នានៃប្រទេសកម្ពុជា ។ អាហារូបករណ៍ទាំងនេះ បានផ្ដល់លទ្ធភាពដល់សិស្សនិស្សិតកម្ពុជាសម្រេចក្ដីសុបិននៃការអប់រំសម្រាប់អនាគតរបស់ពួកគេ ។ 

ក្រៅពីការជួយគាំទ្រដល់ផ្នែកអប់រំនៅកម្ពុជា កន្លងមក អេសស៊ីជី ក៏បានជួយគាំទ្រដល់ផ្នែកថែទាំសុខភាពនៅប្រទេសនេះផងដែរ ជាពិសេស ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ១៩ នេះ ។ 

កាលពីខែមេសា អេសស៊ីជី បានប្រគល់ប្រអប់របាំងសុវត្ថិភាពវេជ្ជសាស្ត្រចំនួន ៥០ប្រអប់ ដល់ក្រសួងសុខាភិបាល ដើម្បីជួយគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនបានចែកជូនម៉ាស និងទឹកអាល់កុលលាងសម្អាតដៃ ដល់អតិថិជនរបស់ខ្លួន នគរបាល អ្នករត់ម៉ូតូឌុប និងកង់បី ដោយរួមចំណែកដល់ការងារបង្ការការឆ្លងវីរុសកូវីដ១៩ ៕ 




អត្ថបទបន្ទាប់


ថៃ ចេញប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ប្រទេសថៃ ប្រកាសហាមឃាត់ការលក់ ភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹង នៅតាមប្រព័ន្ធអនឡាញនានាទាំងអស់ ដែលសេចក្តីប្រកាសនេះ ត្រូវបានចុះហត្ថលេខ…

ចិន​សងសឹក​អាមេរិក ដោយ​រឹតត្បិត​សកម្មភាពរបស់អ្នកការទូត​អាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន​បាន​និយាយនៅថ្ងៃសុក្រ (ទី១១ កញ្ញា ២០២០) ថា ខ្លួន​បាន​អនុវត្ត​វិធានការដើម្បី​រឹតត្បិត​សកម្មភាព​របស់​មន្ត្រី​ការទូត​និង​បុគ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ