ថៃក្លាយជាប្រទេសមានស្ថានភាពល្អសម្រាប់អាជីវកម្មលំដាប់លេខ២

កត្តាអ្វីខ្លះជួយឲ្យថៃអាចជំនួសចិនក្លាយជាប្រទេសល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្ម?


ប្រទេសថៃនៅឆ្នាំនេះបានក្លាយជាប្រទេស ដែលមានស្ថានភាពល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្មលំដាប់លេខ២នៅលើពិភពលោក។ តំណែងនេះពីមុនកាន់កាប់ដោយ ប្រទេសចិន ប៉ុន្តែចិនបានធ្លាក់ទៅឈរលេខ៣ ដោយសារតែស្ថានភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាសំពាធពីការប្រកួតប្រជែងជាមួយនឹងអាមេរិក។
ថៃក្លាយជាប្រទេសមានស្ថានភាពល្អសម្រាប់អាជីវកម្មលំដាប់លេខ២
ដោយ

ប្រទេសថៃដែលមានប្រជាពលរដ្ឋជាង៧០លាននាក់បានជាប់ចំណាត់ថ្នាក់ទី២ជាប្រទេសល្អបំផុតក្នុងពិភពលោកក្នុងការចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០២៣។ នេះបើយោងតាមចំណាត់ថ្នាក់ដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ US News and World Report ដែលចុះផ្សាយនៅលើសារព័ត៌មាន the Nation។ តាមការស្ទាបស្ទង់ដែលគេបានធ្វើនៅក្នុងចំណោមប្រទេសចំនួន៨៥ ដែលសុទ្ធតែជាគោលដៅខាងបណ្តាក់ទុនសំខាន់ៗនៅលើពិភពលោកបានឲ្យដឹងថា ទាំងស្ថានភាពនៃលក្ខខណ្ឌការងារ បញ្ហាពន្ធ និងលក្ខខណ្ឌរួមផ្សំផ្សេងៗទៀត ប្រទេសល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០២៣ គឺឥណ្ឌា បន្ទាប់មកថៃ ហើយចិនធ្លាក់មកនៅលំដាប់ទី៣វិញ។

ចំណាត់ថ្នាក់នេះ ត្រូវបានបង្ហាញបន្ទាប់ពីគេបានស្ទាប់ស្ទង់ទៅលើមនុស្ស ដែលជាបុគ្គលគន្លឹះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់សរុបប្រមាណ១ម៉ឺន៧ពាន់នាក់។ ក្នុងចំណោមពួកគេទាំងនេះ មានអ្នកដែលអាចសម្រេចចិត្តចំនួន៤,៦០០នាក់នៅក្នុងពិភពអាជីវកម្ម ដូចជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងអង្គការ ឬម្ចាស់អាជីវកម្មខ្នាតតូច តែពួកគេអាចមានលទ្ធភាពជួលបុគ្គលិក និងកម្មករបម្រើសង្វាក់ផលិតកម្មបាន ។

តាមលក្ខខណ្ឌ ប្រទេសដែលបានទទួលចំណាត់ថ្នាក់ល្អ គឺផ្អែកទៅលើព័ត៌មានដែលកុ្រមការងារទទូលបានលើមូលដ្ឋានធំៗចំនួន៥ចំណុច រួមមានតម្លៃសមរម្យ, អវត្ដមាននៃឧបសគ្គការិយាល័យធិបតេយ្យ, តម្លៃផលិតកម្មទាប, ការតភ្ជាប់ទៅកាន់ទីផ្សារពិភពលោក និងលទ្ធភាពទទួលបានដើមទុនសម្រាប់ការងារវិនិយោគ និងធ្វើអាជីវកម្មជាដើម។

ក្រោយការស្ទាប់ស្ទង់ ប្រទេសដែលមានស្ថានភាពល្អបំផុត ពោលគឺលើប្រទេសថៃ និងចិន គឺឥណ្ឌា ហើយចំណាត់ថ្នាក់ក្រោមនេះជាបន្តបន្ទាប់រួមមានម៉ិកស៊ិក, សហរដ្ឋអាមេរិក, ហ្វីលីពីន,វៀតណាម, ប្រេស៊ីល, ម៉ាឡេស៊ី, និងអេស្ប៉ាញជាដើម។ មកដល់ពេលនេះក្រោមសម្ពាធនៃសង្រ្គាមសេដ្ឋកិច្ច ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឲ្យក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនជាច្រើនបានសម្រេចចិត្តរើទីតាំងផលិតរបស់ពួកគេមកកាន់ប្រទេសផ្សេងៗ ដែលរួមមានឥណ្ឌា វៀតណាម និងថៃ។

បើតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានអេភី មាន២ភាគ៣ នៃក្រុមហ៊ុន ៥៧០ ដែលសភាពាណិជ្ជកម្មអឺរ៉ុបបានអង្កេតបានបង្ហញថា ស្ថានភាពអាជីវកម្មនៅចិននៅក្នុងពេលនេះកំពុងតែមានស្ថានភាពពិបាក ហើយនៅក្នុងចំណោមនោះមានក្រុមហ៊ុន៣ នៅក្នុងចំណោមក្រុមហ៊ុន៥ បានឆ្លើយថា បរិយាកាសអាជីវកម្មនៅចិន គឺកំពុងតែរងការរំខានដោយស្ថានភាពនយោបាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទំនិញកម្ពុជានាំចេញទៅចិននិងវៀតណាមកើនឡើង តែនាំចេញទៅអាមេរិកថយចុះនៅ៨ខែឆ្នាំនេះ

នៅរយៈពេល៨ខែឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានទឹកប្រាក់សរុបជាង១៥ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះប្រទេស…

វៀតណាម និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមានតម្លៃជាង៧ពាន់លានដុល្លារ

ក្រុមហ៊ុនអាមេរិកនិងវៀតណាមបានបើកការចរចារពាណិជ្ជកម្ម និងវិនិយោគជាច្រើនគម្រោង ក្រោយពេលលោក ចូ បៃដិន មកបំពេញទស្សនៈកិច្ចនៅវៀតណាម។ ប៉ុន្តែគម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ