គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ

អ្នកឧកញ៉ា សៀ ឫទ្ធី៖ គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ នៅតែអភិវឌ្ឍទៅតាមផែនការ


គម្រោងថ្មី ដែលមានឈ្មោះថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ ដែលជារបស់មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី នៅតែប្ដេជ្ញាសម្រុកការសាងសង់ដដែល បើទោះមានការអុកឡុកពីជំងឺកូវីដ-១៩ខ្លាំងយ៉ាងណាក៏ដោយ។ នេះបើតាមការអះអាងពីអ្នកឧកញ៉ា សៀ ឫទ្ធី នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានខេមបូណូមីស នាពេលថ្មីៗនេះ។
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ
ដោយ

នេះជាគម្រោង ភូមិកីឡដ្ឋាន ដ៏ទំនើបធំស្កឹមស្កៃ ដែលបានសាង់សង់ឡើង សម្រាប់ស្វាគមន៍ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន នៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានអះអាងថា ដោយសារតែគម្រោងនេះ ជាគម្រោងរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ សហការជាមួយរាជរដ្ឋាភិបាល ដូច្នេះ មិនអាចដំអក់បានទេ ទោះស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩នេះ អូសបន្លាយយូរប៉ុណ្ណាក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។

ម្យ៉ាងវិញទៀត អ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា រាជរដ្ឋាភិបាលនឹងអាចគ្រប់ស្ថានភាពនៃរាតត្បាតក្នុងសហគមន៍នេះ នៅក្នុងពេលណាមួយមិនខាន។

ការសាងសង់គម្រោងភូមិកីឡដ្ឋាន វើលប្រ៊ីដនេះ គឺលាតសន្ធឹងលើផ្ទៃដី ៦ហិកតា ក្នុងចំណោមផ្ទៃ ដី៣ម៉ឺន៥ពាន់ហិកតា ដែលគម្រោងនេះស្រដៀងទៅនឹងបុរីកីឡាកាលពីជំនាន់មុនដែរ ហើយវាមានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានមរតកតេជោ ក្នុងទីក្រុងនាគសម្តេចតេជោសែន ។

អ្នកឧកញ៉ា សៀ ឫទ្ធី អះអាថា គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ  នឹងក្លាយជាតំបន់ពាណិជ្ជកម្ម​ថ្មីសន្លាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដោយតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១.៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងនៅចុងឆ្នាំ ២០២២ខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ដីបន្ទោសលើរដ្ឋាភិបាលកើតមានកាន់តែខ្លាំងចំពេលស្ថានភាពកូវីដ-១៩នៅថៃបន្ដរាលដាល

ព័ត៌មាន
ថៃ និងកម្ពុជាកំពុងបន្ដប្រយុទ្ធប្រឆាំងនឹងការផ្ទុះរីករាលដាលឆ្លងនៃកូវីដ-១៩កាន់តែខ្លាំងក្លា ខណៈដែលចំនួនអ្នកឆ្លង និង អ្នកស្លាប់ កំពុងបន្ដកើនឡើង…

ទីផ្សារទុរេនកំពតឆ្នាំនេះ រងផលប៉ះពាល់អ្វីខ្លះ នៅអំឡុងកូវីដ-១៩ កំពុងរាតត្បាតខ្លាំងក្លានេះ?

ព័ត៌មាន
រដូវកាលទុរេនកំពតបានមកដល់ហើយ ម្ចាស់ចំការទុរេនភាគច្រើននៅខេត្តកំពតឲ្យដឹងថា តម្លៃទុរេនមិនមានការប្រើប្រួលខ្លាំងទេនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ