រដ្ឋថៃ បញ្ចេញថវិកា​ជួយវិស័យកសិកម្ម

រដ្ឋថៃបញ្ចេញ​ថវិកាជាង ២,៣ ពាន់លានដុល្លារ ដើម្បីទប់តម្លៃស្រូវកសិករនៅឆ្នាំនេះ កុំឲ្យធ្លាក់ថ្លៃ


នៅក្នុងខែវិច្ឆិកានេះ ជារដូវច្រូតកាត់ស្រូវប្រចាំឆ្នាំរបស់កសិករ ខណៈដែលការប្រមូលទិន្នផលរបស់កសិករក្នុងពេលជាមួយគ្នា ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យស្រូវមានជន់ជោរលើទីផ្សារ។ រាជរដ្ឋាភិបាលថៃ ក៏បានត្រៀមនូវកញ្ចប់ថវិកាប្រមាណជាង ២,៣ ពាន់លានដុល្លារអាមេរិក ដើម្បីទប់តម្លៃស្រូវកសិករកុំឲ្យធ្លាក់ថ្លៃ តាមរយៈការផ្ដល់កម្ចីឧបត្ថម្ភធនសម្រាប់កសិករដែលមិនសម្រុកលក់ស្រូវភ្លាមៗបន្ទាប់ពីច្រូតកាត់រួច។
កសិករថៃកំពុងប្រមូលផលស្រូវ (http://www.photoshelter.com/)
ដោយ

រាជរដ្ឋាភិបាល​ថៃ កាលពីពេល​ថ្មីៗនេះ បានសម្រេច​ដាក់ចេញ​នូវ​កញ្ចប់​ថវិកា​ប្រមាណ​៧០ ពាន់លានបាត ឬស្មើនឹង​ប្រមាណជាង ២.៣០០ លាន​ដុល្លារអាមេរិក ដើម្បី​សង្គ្រោះ​ថ្លៃស្រូវ ខណៈដែល​ការច្រូតកាត់​​ប្រចាំឆ្នាំ ត្រូវបានគេមើលឃើញថា នឹងមាន​ជន់ជោរទីផ្សារ​នៅក្នុង​ខែនេះ។ នេះបើតាម​ការ​ចុះផ្សាយ​ដោយសាព័ត៌មាន​បាងកកប៉ុស្ដិ៍​នៅថ្ងៃនេះ។

កាសែត​បាងកកប៉ុស្ដិ៍​បាន​រាយការណ៍ថា លោក វិឆ័យ ភោជណាគីត អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពាណិជ្ជកម្មផ្ទៃក្នុង បាន​ឲ្យដឹងថា កិច្ចប្រជុំ​ចុងក្រោយ​នៃអនុគណៈកម្មាធិការ គោលនយោបាយ និងការគ្រប់គ្រង ស្រូវអង្ករជាតិ​ ដែលដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មថៃ គឺលោក ជូរិន ឡាក់សាណា វិស្សុត កាលពី​សប្ដាហ៍មុននេះ បាន​អនុម័ត​លើគម្រោង​ទ្រទ្រង់​ថ្លៃស្រូវនេះ ក្នុងទំហំ​ទឹកប្រាក់​សរុប ៧០ ពាន់​លាន​បាត ឬស្មើនឹងប្រមាណ ជាង ២.៣០០ លាន​ដុល្លារអាមេរិក។ 

ថវិកានេះ គឺសម្រាប់​ប្រើប្រាស់​គ្របដណ្ដាប់​លើ​គម្រោង​កម្ចី សម្រាប់​ផ្ដល់​ជូន​កសិករ ដែលយល់ព្រម​ពន្យារពេល​ក្នុងការ​លក់ស្រូវ​របស់ពួកគេ។ គម្រោង​កម្ចីនេះ ក៏សម្រាប់​កិច្ចសហការ កសិកម្មដើម្បី​ប្រមូល​ស្រូវអង្ករ និងបន្ថែមតម្លៃ, ការផ្ដល់ជាកម្ចីទន់ (Soft Loans) សម្រាប់កសិករ វិទ្យាស្ថានកសិកម្ម, កិច្ចសហការ​កសិកម្ម និង​សហគ្រាស​សហគមន៍ ដើម្បី​សាងសង់​ឃ្លាំងស្ដុក​ស្រូវ និងពន្យារពេល​ការលក់ស្រូវ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​ថ្លៃស្រូវអង្ករ។ អត្រាប្រាក់កម្ចី​នៃគម្រោងនេះ គឺមាន​៣% ជាការឧបត្ថម្ភធន សម្រាប់​ឈ្មួញ​អង្ករ ដែល​យល់ព្រម​ស្ដុកអង្ករ​របស់ពួកគេ សម្រាប់​រយៈពេល ២ ទៅ៦ខែ ដោយមិនទាន់​បញ្ចេញលក់។ 

តាម​គម្រោង​កម្ចី សម្រាប់​កសិករ​ដែល​យល់ព្រម​ពន្យារពេល​លក់ស្រូវនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយ​អស់ថវិកា​សរុប​ប្រមាណ​១០ ពាន់លាន​បាត ឬស្មើនឹងប្រមាណ ៣៣០ លាន​ដុល្លារអាមេរិក ហើយ​គម្រោងកម្ចី​សម្រាប់​វិទ្យាស្ថាន​កសិកម្ម រួមទាំង​កិច្ចសហការ​កសិកម្ម ដើម្បី​ប្រមូលស្រូវអង្ករ និងបន្ថែមតម្លៃសម្រាប់ស្រូវអង្ករ នឹង​ចំណាយ​អស់ថវិកា​ប្រមាណ ១៥ ពាន់លានបាត ស្មើនឹង​ប្រមាណ ៥០០ លាន​ដុល្លារអាមេរិក។

ក្រោម គម្រោងកម្ចីនេះ កសិករ​ដែលយល់ព្រម​ពន្យារពេល​លក់ស្រូវរបស់ខ្លួន រដ្ឋ​នឹង​ផ្ដល់ជូន​១.៥០០ បាត ឬស្មើនឹងប្រមាណ​៥០ ដុល្លារអាមេរិក ក្នុងស្រូវ​មួយតោន ជាមួយនឹង​ការ​គ្មានការ​កំណត់​បរិមាណស្រូវ សម្រាប់​កសិករ ដែល​រក្សាទុកស្រូវ​នៅក្នុង​ឃ្លាំងស្ដុក ឬជង្រុក​របស់​ពួកគេផ្ទាល់។ 

គម្រោងកម្មវិធី​កម្ចីនេះ នឹង​ត្រូវ​ចូលជាធរមានភ្លាមៗ ខណៈដែល​គណៈកម្មាធិការ​គោលនយោបាយ​ស្រូវអង្ករ​ជាតិ ដែលដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រីថៃ បាន​អនុម័ត​ជាគោលការណ៍​រួចហើយ។

ការិយាល័យ​សេដ្ឋកិច្ចកសិកម្ម បាន​ព្យាករថា ទិន្នផលស្រូវ​ប្រចាំឆ្នាំ​របស់ថៃ នៅឆ្នាំនេះ អាច​នឹង​នៅមាន ២៤ លាន ៥សែនតោនស្រូវ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ថយចុះ​ប្រមាណ​ជិត​៣% ពី ២៥ លាន​តោនស្រូវ ​កាលពី​រដូវ​ប្រមូលផល​ឆ្នាំមុន៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ បច្ចុប្បន្នចិនកំពុងឈរលំដាប់លេខ ១ លើវិស័យជាច្រើននៅកម្ពុជា

ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជា «ទំនាក់ទំនងដែកថែប» ខណៈដែលគេមើលឃើញថាទ្វារសេដ្ឋកិច្ច និងពា…

កម្ពុជាចូលរួមកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតវិស័យធនាគារអាស៊ានតែមួយ

ប្រទេសកម្ពុជា បាននិងកំពុងចូលរួម ក្នុងកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគោលដៅសំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ