SMEs ថៃ

រដ្ឋថៃ ផ្ដល់កម្ចីការប្រាក់ទាបជាងទីផ្សារ សង្គ្រោះដល់ SMEs ដែលរងគ្រោះដោយសារទឹកជំនន់


ក្រសួងឧស្សាហកម្ម ថៃ បានដាក់ចេញនូវកម្ចីការប្រាក់ទាបក្រោមទីផ្សារ ដែលវាជាវិធានការបន្ទាន់មួយ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ប្រមាណ៤២៣ សហគ្រាស នៅក្នុងខេត្តចំនួន ១០ ដែលកំពុងរងផលប៉ះពាល់ដោយសារតែបញ្ហាគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។
រដ្ឋថៃ ផ្ដល់កម្ចីការប្រាក់ទាបជាងទីផ្សារ សង្គ្រោះដល់ SMEs ដែលរងគ្រោះដោយសារទឹកជំនន់ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មថៃ បាន​លើកឡើងថា ការខាតបង់​ដែលបណ្ដាលមកពី​គ្រោះទឹកជំនន់​នេះ អាចនឹង​មាន​រហូតដល់ ១៣៣ លានបាត​ឬស្មើនឹង​ប្រមាណជាង​៤លាន​ដុល្លារអាមេរិក។

អាជីវកម្ម​ដែលរងគ្រោះ​នៅក្នុងខេត្តចំនួន​១០នោះ មាន​៣៦ សហគ្រាស​គឺជារោងចក្រ​ខ្នាតតូច និងមាន​៣៨៧ សហគ្រាសទៀត គឺជា​សហគ្រាសសហគម។ សហគ្រាស​ទាំងអស់នោះ មានដូចជា​រោងម៉ាស៊ីន​​កិនស្រូវ រោងចក្រ​ផលិតទឹកស្អាត ភេសជ្ជៈ សហគ្រាស​កែច្នៃឈើ និងគ្រឿងសង្ហារឹម។

ក្រសួងឧស្សាហកម្ម​ថៃ កំពុង​សហការ​ជាមួយនឹង​ធនាគារ​អភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមថៃ SME D Bank សម្រាប់​ការផ្ដល់កម្ចី​ចាប់ពី ៥០ម៉ឺនបាត ឬស្មើនឹងប្រមាណ ជាង​១៦.០០០ ដុល្លារ សម្រាប់​សហគ្រាស​នីមួយ ដែលមានអត្រាការ​ប្រាក់ទាប​ជាងទីផ្សារ គឺអត្រាការប្រាក់០,១៤៥% ​ក្នុងមួយឆ្នាំ សម្រាប់​កម្ចីបន្ទាន់​យកទៅប្រើប្រាស់​លើការ​ស្ថាបនា​ជួសជុលសហគ្រាស​ដែលខូចខាត និងអត្រាការប្រាក់០,៥៥% ក្នុងមួយឆ្នាំ គឺសម្រាប់​សហគ្រាស​ជាប្រភេទ​សហគ្រាស​ឆ្លាតវៃ Smart SME។ 

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មថៃ បាន​លើកឡើងថា ក្រសួង​មានគម្រោង​នឹង​ស្វែងរកកិច្ចសហប្រតិបត្តិការ​ពី​ភ្នាក់ងាររដ្ឋ​ពាក់ព័ន្ធ​ លើការគាំទ្រ​វិធានការនេះ ដើម្បីជួយដល់​សហគ្រាស​នៅតាម​ខេត្ត​អាច​បន្ត​សកម្មភាព​អាជីវកម្មរបស់ពួកគេ​បន្ទាប់ពីទឹកជំនន់។

មិនតែប៉ុណ្ណោះ ក្រសួង​ក៏មានគម្រោង​នឹង​ផ្ដល់ជូន​ការ​ផ្អាក​ការសង​បំណុល​សម្រាប់​រយៈពេល​៤ខែ សម្រាប់​សហគ្រាស​ខ្នាតតូច​និងមធ្យម​ដែលរងផលប៉ះពាល់​ដោយសារតែ​គ្រោះមហន្ដរាយទឹកជំនន់​នេះផងដែរ ដើម្បីកាត់បន្ថយ​ការចំណាយ​ហិរញ្ញវត្ថុ​របស់ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីនត្រៀមដាក់ពន្ធគយលើការនាំចូលស៊ីម៉ងត៍ពីវៀតណាម

ព័ត៌មាន
ហ្វីលីពីន មានតម្រូវការនាំចូលស៊ីម៉ងត៍ យ៉ាងច្រើន ដោយភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម ហើយនិន្នាការនេះ បានជំរុញឲ្យរដ្ឋាភិបាលហ្វីលីពីន នឹងកំ…

កម្ពុជា នាំចេញទៅអាមេរិកជាង ២៧០០ លានដុល្លារ កើនឡើងជាង ៦០០ លានដុល្លារ នៅ៧ខែ ឆ្នាំ២០១៩

ព័ត៌មាន
ក្នុងរយៈពេល៧ខែឆ្នាំ ២០១៩នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ជាង២ពាន់៧០០ លានដុល្លារអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ