ក្រុមហ៊ុនសាំសុងនៅវៀតណាម

ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមការផលិតគ្រឿងបន្លាស់បន្ទះឈីបនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៣


ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងនឹងចាប់ផ្តើមផលិតគ្រឿងបន្លាស់បន្ទះសៀគ្វីនៅប្រទេសវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុនផលិតអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោកមួយនេះ នឹងធ្វើពិពិធកម្មការផលិតរបស់ខ្លួនបន្ថែមទៀត ស្របពេលសហរដ្ឋអាមេរិក ចិន និងមហាអំណាចផ្សេងទៀតប្រជែងគ្នាធ្វើមហាអំណាចក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសកល ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រោងចក្ររបស់ក្រុមហ៊ុនសាំសុងនៅវៀតណាម
ដោយ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính បានស្នើឱ្យក្រុមហ៊ុន Samsung Electronics នៃសាធារណរដ្ឋកូរ៉េ (RoK) ពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ក្នុងឱកាសទទួលជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Roh Tae-Moon នៅទីក្រុងហាណូយកាលពីថ្ងៃសុក្រ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានបង្ហាញថា ក្រុមហ៊ុន Samsung នឹងបន្តដើរតួនាទីនាំមុខគេក្នុងការគាំទ្រការបណ្តុះបណ្តាលបុគ្គលិក និងការកសាងសមត្ថភាពសម្រាប់សហគ្រាសវៀតណាម ដើម្បីឱ្យប្រទេសនេះកាន់តែច្រើនអាចចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធអេកូអភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung។

ពេលនេះក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមសាកល្បងផលិតផលគ្រឿងបន្លាស់បន្ទះឈីបដ៏ទំនើបមួយ និងមានបំណងផលិតផលិតផលនេះយ៉ាងច្រើននៅរោងចក្រ Samsung Electro-Mechanics Vietnam នៅភាគខាងជើងខេត្ត ថៃ ង្វៀន (Thai Nguyen) ប្រទេសវៀតណាម។ នេះបើតាមការអះអាងដោយរដ្ឋាភិបាលវៀតណាម។

ដោយសារតែប្រទេសចិន-អាមេរិកកំពុងតែប្រជែងគ្នាក្នុងការផលិតបន្ទះឈីបដែលបង្កឱ្យមានការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យានោះ ក្រុមហ៊ុន Samsung ក៏មានគម្រោងបើករោងចក្រផលិតបន្ទះឈីបក្នុងតម្លៃ ១៧ ពាន់លានដុល្លារនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុននេះ ក៏កំពុងពិចារណាឡើងវិញពីការធ្វើប្រតិបត្តិការរបស់ខ្លួននៅប្រទេសចិននាពេលបច្ចុប្បន្នផងដែរ។ នេះបើយោងតាមរបាយការណ៍របស់កាសែត Financial Times ។

ផលិតកម្មបន្ទះឈីបនឹងបង្ហាញពីអាជីវកម្មទី៣សម្រាប់ក្រុមហ៊ុន Samsung ក្នុងប្រទេសវៀតណាម ជាទីដែលក្រុមហ៊ុននេះកំពុងផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់ស្មាតហ្វូនរបស់ខ្លួននៅទីនោះ៕




អត្ថបទបន្ទាប់


ប្រទេសបង់ក្លាដេស ប្រកាសពីការកើនឡើងតម្លៃប្រេងឥន្ធនៈ បង្កើនការភ័យខ្លាចចំពោះអតិផរណាកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសបង់ក្លាដែសបានអនុញ្ញាតឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើង ៥០% បន្ថែមទៀតកាលពីចុងសប្ដាហ៍មុននេះ ដែលជាវិធានការមួយកាត់បន្ថយបន្ទុកឧបត្ថម្ភធនរបស់រដ្ឋា…

ឥណ្ឌាសង្ស័យថា ស្រីលង្កាបានអនុញ្ញាតឲ្យ «នាវាចារកម្មចិន» ធ្វើប្រតិបត្តិការនៅក្នុងប្រទេស

ព័ត៌មាន
កប៉ាល់យោធាដែលមានបច្ចេកវិទ្យាខ្ពស់របស់ចិនមួយគ្រឿង នឹងត្រូវចូលចតនៅប្រទេសស្រីលង្កាក្នុងខែនេះ ដែលប្រទេសឥណ្ឌាបង្ហាញការព្រួយបារម្ភ និងសង្ស័យថាជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ