ចិនអនុញ្ញាតឱ្យមានការនាំចេញសាច់មាន់ពីប្រទេសថៃហើយ!

ថៃសម្រេចបានកិច្ចចរចាជាមួយចិន លើការដកបម្រាមនាំចូលផលិតផលកសិកម្មបន្ថែមទៅទីផ្សារចិន


រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនបានបញ្ចប់ការចរចារដោយជោគជ័យក្នុងការដកបម្រាមលើផលិតផលកសិកម្មមួយចំនួនបន្ថែមទៀត ក្នុងការនាំចូលទៅក្នុងទីផ្សារប្រទេសចិន។ ក្នុងនោះ ប្រទេសចិន ក៏បានអនុញ្ញាតឲ្យថៃ នាំចេញសាច់មាន់ទៅចិនបន្ថែមទៀតផងដែរ ហើយការដកបម្រាមនេះ ត្រូវបានចូលជាធរមានតាំងពីថ្ងៃទី ២២ ខែកក្កដាមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (NNT)។
ថៃសម្រេចបានកិច្ចចរចាជាមួយចិន លើការដកបម្រាមនាំចូលផលិតផលកសិកម្មបន្ថែមទៅទីផ្សារចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកឆាឡើមឆៃ ស្រ៊ីអន់ (Chalermchai Sri-on) បានបញ្ជាក់ថា ការិយាល័យនៃសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញនៃរដ្ឋបាលគយរបស់សាធារណៈរដ្ឋប្រជាមានិតចិន (GACC) បានលុបចោលការផ្អាកការនាំចូលផលិតផលអាជីវកម្មសាច់មាន់ពីរោងចក្រកែច្នៃសាច់មាន់ចំនួន ៥ កន្លែង ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃវិញហើយ ហើយឥឡូវនេះ រោងចក្រទាំងនោះអាចនាំចូលក្នុងទីផ្សារចិនបាន ជាមួយនឹងអនុវត្តតាមតាមស្ដង់ដារដែលបានកំណត់។

ការលុបចោលការផ្អាកការនាំចូលផលិតផលកសិកម្មពីប្រទេសថៃនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើររវាងអាជ្ញាធរថៃ និងប្រទេសចិន ក្នុងការដកបម្រាមនាំចូលសម្រាប់ក្រុមហ៊ុនថៃដែលអនុវត្តតាមច្បាប់ទំលាប់របស់ប្រទេសចិន ក្នុងការទប់ស្កាត់ការចម្លងមេរោគនៅក្នុងផលិតផល និងរក្សាទំនុកចិត្តនៃការគ្រប់គ្រង។ បច្ចុប្បន្ន ក្រុមហ៊ុនថៃចំនួន ២០ ត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់មាន និងផលិតផលសាច់មាន់ក្លាសេផងដែរទៅកាន់ប្រទេសចិន។

លោកសូរ៉វីត ថានីតូ (Sorawit Thanito) អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍បុសសត្វ (DLD) បាននិយាយថា ការិយាល័យនៃសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញនៃរដ្ឋបាលគយរបស់ចិន (GACC) បានវាយតម្លៃអាជីវកម្មទាំងនេះ ហើយបានកត់សម្គាល់ឃើញថា អ្នកកែច្នៃបានប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិនាំចូលរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យមានការលុបចោលការហាមឃាត់ការនាំចេញពីក្រុមហ៊ុនទាំងនេះចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ មកម្ល៉េះ។

លោកក៏បានសង្កត់ធ្ងន់ដែរថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់អាទិភាពដល់សុវត្ថិភាពផលិតផល និងការការពារការចម្លងរោគនៅក្នុងផលិតផលនានា ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ប្រទេសថៃបាននាំចេញសាច់មាន់ប្រមាណជិត១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន៕




អត្ថបទបន្ទាប់


ចិនបញ្ជូនកងទ័ពនិងរថក្រោះទៅរុស្ស៊ីដើម្បីចូលរួមប្រកួតកីឡាកងទ័ពនៅខែក្រោយ

ព័ត៌មាន
កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិ (International Army Ga…

ស្រីលង្កាបន្តសុំជំនួយពីចិនបន្ថែមទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងកប់ផុងក្នុងវិបត្តិ

ព័ត៌មាន
ក្រោយការតែងតាំងប្រធានាធិបតីថ្មីប្រទេសស្រីលង្កា ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិនបាននិយាយថា ខ្លួនបានស្នើសុំឱ្យប្រទេសចិនជួយស្រីលង្កាបន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ