ប្រទេសថៃ-ចិន

អ្នកជំនាញថៃថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនជាប្រយោជន៍ចំពោះការនាំចេញនិងទេសចរណ៍ថៃ


អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុចា ប៊ូរ៉ាប៉ាឆៃស៊្រី ( Anucha Burapachaisri) បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបើកដំណើរការឡើងវិញនៅប្រទេសចិន បន្ទាប់ពីការបញ្ចប់វិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចថៃ ដោយ វិស័យ ទេសចរណ៍និងការនាំចេញកំពុងទទួលបានផលចំណេញយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Nation។
អ្នកជំនាញថៃថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនជាប្រយោជន៍ចំពោះការនាំចេញនិងទេសចរណ៍ថៃ

លោក អនុចា បានអះអាងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក បានជះឥទ្ធិពលជាវិជ្ជមានដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមទាំងថៃផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះបាននិយាយដោយយោងលើការវិភាគរបស់ក្រុមអ្នកស្រាវជ្រាវនៃធនាគារថៃ ធីអេមប៊ី ថាណាឆាត (TMB Thanachart) ថា ការស្ទុះងើបឡើងវិញរបស់ចិនគឺផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់សេដ្ឋកិច្ចថៃ រួមទាំងកំណើនសេដ្ឋកិច្ចច្រើនជាងមុនដែលត្រូវបានរំពឹងថានឹងកើតឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

លោក អនុចា បានបន្តថា ការបើកដំណើរការឡើងវិញនៅចិន និងការកើនឡើងនៃភ្ញៀវទេសចរចិនមកប្រទេសថៃ បានផ្តល់អត្ថប្រយោជន៍ដល់វិស័យឧស្សាហកម្មជាច្រើន រួមទាំងទេសចរណ៍ ការនាំចេញ និងសេវាកម្មផង។

មន្ត្រីដដែលបានបន្ថែមថា លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំភ្នាក់ងាររដ្ឋឱ្យទាញយកអត្ថប្រយោជន៍ពីឱកាសនេះ ដោយពង្រឹងការប្រកួតប្រជែងរបស់ប្រទេស និងកែលម្អភាពខ្លាំងរបស់ខ្លួន។

លោក អនុចា បានអះអាងថាក្រុមអ្នកស្រាវជ្រាវរំពឹងថា ភ្ញៀវទេសចរចិនប្រហែល ៥,៣ លាននាក់ អាចនឹងមកកំសាន្តនៅប្រទេសថៃនាឆ្នាំនេះ ហើយពួកគេទំនងជាបង្កើតប្រាក់ចំណូលរហូតដល់ ៤០០ ពាន់លានបាត ឬជិត ១២ ពាន់លានដុល្លារឱ្យប្រទេសថៃ។

កាលពីឆ្នាំ ២០១៩ មុនកូវីដរីករាលដាល ថៃទទួលភ្ញៀវទេសចរចិន ១០ លាននាក់ ស្មើនឹង ២៨ % នៃការមកដល់នៃភ្ញៀវទេសចរបរទេសទាំងអស់ក្នុងឆ្នាំនោះ ជាមួយនឹងចំណូល ៥០០ ពាន់លានបាត ឬជិត ១៥ ពាន់លានដុល្លារ។

ក្រៅពីទេសចរណ៍ អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះបាន និយាយ ថា ការនាំ ចេញ របស់ ថៃ កំពុង ទទួល បាន អត្ថប្រយោជន៍ ពី ការ ស្ទុះ ងើប ឡើង វិញ របស់ ប្រទេស ចិន។ ការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារនាំចេញធំទីពីររបស់ថៃ បានកើនឡើងក្នុងអត្រាប៉ាន់ស្មាន ១០,៨% នៅឆមាសទីមួយនៃឆ្នាំនេះ ហើយក៏រំពឹងថានឹងកើនឡើងដល់ជិត ១៣% នៅក្នុងឆមាសទីពីរ៕

អត្ថបទ៖ សរ សុជាតិ




អត្ថបទបន្ទាប់


គិតគូរដល់បរិស្ថាន! បុរីវិមានភ្នំពេញចាប់ដៃជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់ប្លាស្ទិក

ព័ត៌មាន
បុរី វិមានភ្នំពេញ គម្រោងទី១ ដោយមានការសហការរវាងក្រសួងបរិស្ថាន និង បុរី វិមានភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីអំពី «ការគ្រប់គ្រងកាកសំណល់ប្ល…

សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនឹងជំទាស់ការដំឡើងកម្រិតបំណុអាមេរិក បើមិនមានការកាត់បន្ថយចំណាយថវិកាជាតិ

ព័ត៌មាន
សមាជិកគណបក្សសាធារណរដ្ឋចំនួន ៤៣ នាក់ ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមរយៈលិខិតមួយផ្ញើជូនលោក ឆាក់ ស៊ុំមើ (Chuck Schumer) មេដឹកនាំសំឡេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ