សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន
ដោយសារតែជួបឧបសគ្គខ្វះដើមទុន ក្នុងការពង្រីកផ្ទៃដីដាំម្នាស់ទឹកឃ្មុំបន្ថែម ម្ចាស់កសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) …
លោក បញ្ចរ៉ា អាណាតាសីល អគ្គនាយកនាយកដ្ឋានរដ្ឋាករថៃ បានឲ្យដឹងថា ការរំពឹងថា ចំណូលពន្ធអាករដែលនឹងប្រមូលបាននៅឆ្នាំសារពើពន្ធនាពេលនេះ គឺអាចនឹងមានការធ្លាក់ចុះទាបជាងឆ្នាំសារពើពន្ធមុន ជាង ៦,៥% ឬមានការថយចុះចំណូលប្រមាណជាង ១ពាន់លានដុល្លារ។
ផលិតផលប្រេង និងឥន្ធនៈ នៅតែជាប្រភពចំណូលដ៏សំខាន់មួយ នៃការប្រមូលពន្ធអាករក្នុងប្រទេសថៃ ដែលមានតម្លៃសរុបប្រមាណជាង ៦.៣០០ លានដុល្លារអាមេរិក។ ដោយសារតែមានការបើកសេដ្ឋកិច្ចឡើងវិញ កំណើននៃចំណូលទេសចរណ៍ក្នុងស្រុក និងការកើនឡើងនៃការលក់រថយន្ដ នាយករដ្ឋានរដ្ឋាកររំពឹងថា ចំណូលដែលប្រមូលបានសម្រាប់ឆ្នាំសាពើពន្ធ ដែលនឹងត្រូវបិទបញ្ចប់នៅក្នុងខែកញ្ញានេះ អាចនឹងកើនប្រហាក់ប្រហែលជាង១៦,៦ ពាន់លានដុល្លារអាមេរិក៕