អត្ថបទ​ក្រុមហ៊ុន

វីឡាឃ្វីន គេហដ្ឋាន​ដ៏​ល្អ​ប្រណីត បង្ហាញ​ពី​កិត្យានុភាព​និង​ឧត្តមភាព​បែប​ទំនើប​ទាន់​សម័យ


ការអភិវឌ្ឍអចលនទ្រព្យប្រភេទវីឡាទោលប្រណីតៗក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាល ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមានទំនោរផ្លាស់ប្តូរទៅរកជីវិតបែបទំនើបស៊ីវិល័យ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយផាសុកភាព ឯកជនភាព និងឧត្តមភាព។
វីឡាឃ្វីន គេហដ្ឋាន​ដ៏​ល្អ​ប្រណីត បង្ហាញ​ពី​កិត្យានុភាព​និង​ឧត្តមភាព​បែប​ទំនើប​ទាន់​សម័យ
ដោយ

បុរី ប៉េង ហួត ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការសាងសង់វីឡាទោលជាច្រើនប្រភេទ ដែលរួមបញ្ចូលលទាំងរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ ជាពិសេសវីឡាឃ្វីនកំពុងទទួលបានការចាប់អារម្មណ៍ច្រើន និងពេញនិយមពីសំណាក់អតិថិជន ។ 

វីឡាឃ្វីន ជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះបង្ហាញពីកិត្យានុភាព និងឧត្តមភាពបែបទំនើបទាន់សម័យ ដែលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និងទំហំវីឡា។ ផ្នែកខាងក្នុងមានលក្ខណៈធំទូលាយ អំណោយផលក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗស័ក្ដិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹកដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែលធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។  

បន្ទប់ទទួលភ្ញៀវ

វីឡាឃ្វីន ត្រូវបានសាងសង់ដោយគិតគូរយ៉ាងម៉ត់ចត់ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារធំទូលាយ សួនផ្កា និងដើមឈើផ្សេងៗព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិ ស្ងប់ស្ងាត់គួរឱ្យចង់រស់នៅ។

ដើម្បីជ្រាបអំពីវីឡាឃ្វីនឱ្យបានកាន់តែច្បាស់ យើងខ្ញុំសូមអញ្ជើញអតិថិជនមកសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីយើងខ្ញុំនឹងនៅចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត ៕

បន្ទប់គេង
ផ្ទះបាយ



អត្ថបទបន្ទាប់


ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ផ្ដល់យុទ្ធសាស្ត្រ៥ចំណុច សម្រាប់ម្ចាស់អាជីកម្មក្នុងបរិបទកូវីដ-១៩

ព័ត៌មាន
ក្នុងបរិបទដែលជំងឺកូវីដ-១៩ ពិតជាបានធ្វើមានផលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ ចំពោះអាជីវកម្ម មានម្ចាស់អាជីវកម្មខ្លះបានសម្រេចចិត្ត...

HSBC ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះកើនឡើងដល់ទៅ ៧,៦% នៅឆ្នាំ២០២១

ព័ត៌មាន
ស្ថាប័នស្រាវជ្រាវមួយរបស់ធនាគារអង់គ្លេស HSBC បានព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ២០២១ថា នឹងហក់កើនឡើងដល់ទៅ ៧,៦% ដោយសារតែមានការជំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ