វិបត្តិកង្វះខាតស្បៀងអាហារសកល

ថៃរំពឹងថា វិបត្តិកង្វះខាតស្បៀងអាហារសកលដែលអាចកើតឡើងនៅឆមាសទី២ឆ្នាំនេះ នឹងក្លាយជាឱកាសធំសម្រាប់អ្នកនាំចេញរបស់ខ្លួន


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្យាករទុកថា វិបត្តិកង្វះខាតស្បៀងជាសកលអាចនឹងកើនឡើងក្នុងអំឡុងត្រីមាសទី ៣ និងទី ៤ នៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសនាំចេញស្បៀងសំខាន់ៗមួយចំនួន បានរឹតត្បិតការនាំចេញស្បៀអាហាររបស់ពួកគេជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញក្នុងស្រុក។
វិបត្តិកង្វះខាតស្បៀងអាហារសកល

ស្ថិត​ក្នុង​បរិការណ៍​នេះ សហព័ន្ធ​ឧស្សាហកម្ម​ថៃ រំពឹង​ថា វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុននាំចេញ​ចំណីអាហារ​របស់​ថៃ ដ្បិតថា ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ គឺជា​ប្រទេស​មានការ​ផលិត និង​នាំ​ចេញ​ស្បៀងអាហារ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Bangkok Post​។

លោក ក្រៀង​ក្រៃ ធៀន​នុ​គុល (Kriengkrai Thiennukul) ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​និយាយ​ថា ប្រទេស​ជា​ច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​រង​នឹង​ការ​ខ្វះខាត​ស្បៀងអាហារ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​ដែល​ជា​អ្នក​នាំ​ចេញ​ស្បៀងអាហារ​ដូច​ជា ឥណ្ឌា ស៊ែ​ប៊ី កា​ហ្សា​ក់​ស្ថាន កូ​សូ​វ៉ូ និង អេ​ហ្ស៊ី​ប បាន​រឹត​បន្តឹង​ការ​នាំ​ចេញ​ស្បៀងអាហារ​របស់​ពួក​គេ រួម​ទាំង​ស្រូវ​សាលី​ផង​ដែរ​។ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​រូប​នេះ​បាន​បន្ត​ថា ការ​សម្រេចចិត្ត​ស្តុក​ទុក​ស្បៀង​ពី​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ គឺ​ត្រូវ​តែ​ធ្វើ​ដោយ​ជៀស​មិន​រួច បន្ទាប់​ពី​ទិន្នផល​ដំណាំ​ធ្លាក់​ចុះ ដែល​ជា​លទ្ធផល​នៃ​កង្វះខាត​ជី និង ចំណី​សត្វ​ចំ​ពេល​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​កំពុង​បន្ត ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សំខាន់​ៗ​។

លោក Kriengkrai បាន​ថ្លែង​ថា រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​ទំនិញ​ធំ​ជាងគេ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​សកល​។

គួរ​រំឭក​ថា ប្រទេស​រុ​ស្ស៊ី គឺជា​ប្រទេស​ដែល​មាន​ចំណែក​នាំ​ចេញ ថាមពល ក៏​ដូច​ជា​អ្នក​ផលិត​ស្រូវ​សាលី និង ពោត​ដ៏​សំខាន់ ខណៈ​ដែល​អ៊ុយ​ក្រែ​ន​ជា​អ្នក​នាំ​ចេញ​ស្រូវ​សាលី និង ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ច្រើន​លើសលុប​សម្រាប់​តម្រូវការ​ពិភពលោក​ផង​ដែរ​។ នៅ​ពេល​ដែល​មាន​សង្គ្រាម​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន បាន​កើត​មាន​ឡើង​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក វិបត្តិ​ស្បៀងអាហារ និង ការ​កើនឡើង​តម្លៃ​ថាមពល​ពិភពលោក​បាន​កើត​មាន​ឡើង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​យ៉ាងធ្ងន់ធ្ងរ​។

យ៉ាងណាមិញ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ជឿជាក់​ថា ឧស្សាហកម្ម​ស្បៀងអាហារ​ថៃ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ស្ថានភាព​នេះ ដោយសារ​ការ​បញ្ជា​ទិញ​កើនឡើង ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ជុំវិញ​បញ្ហា​កង្វះខាត​ស្បៀងអាហារ​សកល​។

លោក Kriengkrai ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​មាន​ប្រសាសន៍​ថា រោងចក្រ​អាហារ​ថៃ​បាន​រៀបចំ​វត្ថុធាតុដើម​សម្រាប់​កែ​ច្នៃ​ម្ហូបអាហារ ដើម្បី​បំពេញតម្រូវការ​កើនឡើង​នៅ​ក្នុង​ទីផ្សារ​អាហារ​ពិភពលោក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​។ លោក​បាន​បន្ត​ថា លោក​មិន​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​កង្វះខាត​វត្ថុធាតុដើម​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ដោយសារ​តែ​ប្រទេស​នេះ​សម្បូរ​ដោយ​ផលិតផល​កសិកម្ម​។

ថ្វីបើ​បែប​នេះ​ក្តី លោក Kriengkrai បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​ឧស្សាហកម្ម​ថៃ កំពុង​តាមដាន​ការ​កើនឡើង​តម្លៃ​ប្រេង​ពិភពលោក ដែល​អាច​បណ្តាល​ឱ្យ​មានការ​កើនឡើង​នូវ​អត្រា​អតិផរណា​បន្ថែម​ទៀត​។ ក្នុង​នោះ ការ​កើនឡើង​តម្លៃ​ប្រេង​ពិភពលោក​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ជំរុញ​ឲ្យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​អតិផរណា​របស់​ប្រទេស​ថៃ​។

គួរ​ជម្រាប​ថា ការិយាល័យ​គោលនយោបាយ និង យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ថៃ បាន​រាយការណ៍​ពី​អតិផរណា​នៅ​ក្នុង​ខែឧសភា​ឈាន​ដល់ ៧,១% គឺជា​កម្រិត​ខ្ពស់​បំផុត បើ​ធៀប​ក្នុង​រយៈពេល ១៣ ឆ្នាំ​មកនេះ​។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ថា ស​ន្ទ​ស្សន៍​ផ្នែក​ឧស្សាហកម្ម​ថៃ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ខែឧសភា ចំ​ពេល​មាន​ភាព​មិន​ច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​កើនឡើង​អតិផរណារ និង បញ្ហា​ជម្លោះ​នយោបាយ​សកល​៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែនថា រុស្សីនឹងសម្រុកការវាយប្រហារកាន់តែខ្លាំង ចំពេលកិច្ចប្រជុំកំពូលEUនៅក្នុងសប្តាហ៍នេះ

ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាដីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានទស្សន៍ទាយថា រុស្ស៊ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំងបន្…

តម្លៃពន្ធអគ្គិសនីថៃឡើងថ្លៃ នៅចំពេលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង

គណៈកម្មការនិយតកម្មថាមពលថៃ (ERC) និយាយថា ប្រជាជនថៃប្រឈមនឹងការកើនឡើងថ្លៃលើការចំណាយអគ្គិសនី ខណៈពន្ធលើថាមអគ្គិសនីកើនឡើងដល់កម្រិតខ្ពស់បំផុត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ