តម្លៃពន្ធអគ្គិសនីថៃឡើងថ្លៃ

តម្លៃពន្ធអគ្គិសនីថៃឡើងថ្លៃ នៅចំពេលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង


គណៈកម្មការនិយតកម្មថាមពលថៃ (ERC) និយាយថា ប្រជាជនថៃប្រឈមនឹងការកើនឡើងថ្លៃលើការចំណាយអគ្គិសនី ខណៈពន្ធលើថាមអគ្គិសនីកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ ៤,៤ បាត ឫ ស្មើរនឹងជិត ៥០០ រៀល ក្នុងមួយគីឡូវ៉ាត់នៅចន្លោះខែកញ្ញា ដល់ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
តម្លៃពន្ធអគ្គិសនីថៃឡើងថ្លៃ នៅចំពេលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង

អគ្គលេខាធិការ​គណៈកម្មការ​និយតកម្ម​ថាមពល​ថៃ លោក ខុ​ម​គ្រី​ច ថា​ន់​ត្រា​វ៉ា​ន់​និ​ច (Khomgrich Tantravanich) បាន​និយាយ​ថា អាជ្ញាធរ​អាច​ដំឡើង​ពន្ធ​អគ្គិសនី​ជា​បណ្តើរ​ៗ ដើម្បី​ជៀសវាង​ការ​ដំឡើង​អត្រា​ការ​ប្រាក់ ដែល​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួសារ និង អាជីវកម្ម​។ ក្នុង​នោះ ការ​កើនឡើង​តម្លៃ​ពន្ធ​ថាមពល​ខ្ពស់​ក្នុង​ប្រទេស​ថៃ​បណ្តាល​មក​ពី​តម្លៃ​មូលដ្ឋាន​ពន្ធ​នាំ​ចូល និង​ពន្ធ​លើ​ប្រេងឥន្ធនៈ ហើយ​លទ្ធផល​ភាគច្រើន គឺ​បណ្ដាល​មក​ពី តម្រូវការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) មានការ​កើនឡើង​ខ្លាំង ដែល​ឧស្ម័ន​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ពស់ ប៉ុន្ដែ​វា​គឺ​ត្រូវការ​ចាំបាច់​ណាស់​ដើម្បី​មក​ផលិត​អគ្គិសនី​។

លោក Khomgrich បាន​ព្រមាន​ថា ការ​ប្រែប្រួល​តម្លៃ​ថាមពល​សកល​នឹង​នៅ​តែ​មាន ដរាបណា​សង្គ្រាម និង​ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ប្រឆាំង​នឹង​រុ​ស្ស៊ី​មិន​បាន​បញ្ចប់​។

មែនទែន​ទៅ តម្លៃ​ពន្ធ​ប្រេងឥន្ធនៈ​ជា​ធម្មតា​ត្រូវ​បាន​កែតម្រូវ​រៀង​រាល់​បួន​ខែ​ម្តង ខណៈ​ការ​កែតម្រូវ​បាន​ចុង​ក្រោយ​គឺ​ធ្វើ​ឡើង​សម្រាប់​រយៈពេល​ពី​ខែឧសភា ដល់ ខែសីហា មានការ​កើនឡើង​តម្លៃ​ប្រេង​ឥន្ទ​នៈ​បន្ថែម ០,៤៧ បាត ឫ ស្មើ​ជិត ១០០ រៀល ក្នុង​មួយ​លី​ត្រ នាំ​ឲ្យ​តម្លៃ​ពន្ធ​អគ្គិសនី​កើនឡើង​ដល់ ៤ បាត ឫ ប្រមាណ ៤០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​។ ក្នុង​នោះ ការ​កែតម្រូវ​បន្ទាប់​សម្រាប់ ខែកញ្ញា ដល់ ខែធ្នូ តម្លៃ​ពន្ធ​ប្រេងឥន្ធនៈ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ថែម​ទៀត​ផង​ដែរ​។

ទោះ​យ៉ាងណា អាជ្ញាធរ​ផលិត​អគ្គិសនី​របស់​រដ្ឋ​នៃ​ប្រទេស​ថៃ បាន​យល់ព្រម​ក្នុង​ការ​ចំណាយ​ថវិការ​ជាង ២០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​កាត់​បន្ថយពន្ធ​លើ​ប្រេងឥន្ធនៈ​នេះ​ផង​ដែរ​។

ថ្វីបើ​ទោះជា​តម្លៃ​ឧស្ម័ន​រ៉ាវ​មានការ​កើនឡើង​ខ្ពស់​ជាស​កល ក៏​ប្រទេស​ថៃ​នៅ​តែ​អាច​រក្សា​តម្លៃ​ឧស្ម័ន​ក្នុងស្រុក​ក្នុង​តម្លៃ​សមរម្យ​។

ឧស្ម័ន LNG ត្រូវ​បាន​គេ​ប្រើប្រាស់ ៦០% នៃ​ប្រេងឥន្ធនៈ ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ថៃ​។ យ៉ាងណាមិញ ការ​ធ្លាក់​ចុះ នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ LNG ពី​ប្រភព​ធនធាន​ក្នុងស្រុក ដែល​ទាញ​យក​ពី​ពី​ឈូង​សមុទ្រ​ថៃ បាន​បាន​តម្រូវ​ឲ្យ​ការ​នាំ​ចូល​ឧស្ម័ន​ប្រភេទ​នេះ មានការ​កើនឡើង​ផង​ដែរ​។

ប្រទេស​ថៃ​បាន​នាំ​ចូល​ឧស្ម័ន​រាវ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រហែល ៤០% កើនឡើង​ពី ២០% បើ​ធៀប​ពី​ពេល​មុន ខណៈ​ដែល​ឧស្ម័ន​ពី​ទាញ​បាន​ពី​ប្រភព​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​៤០% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងថា វិបត្តិកង្វះខាតស្បៀងអាហារសកលដែលអាចកើតឡើងនៅឆមាសទី២ឆ្នាំនេះ នឹងក្លាយជាឱកាសធំសម្រាប់អ្នកនាំចេញរបស់ខ្លួន

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្យាករទុកថា វិបត្តិកង្វះខាតស្បៀងជាសកលអាចនឹងកើនឡើងក្នុងអំឡុងត្រីមាសទី ៣ និងទី ៤ នៅក្នុងឆ្នាំនេះ ខណៈដែលប្រទេស…

ចិនដាក់មហិច្ឆតាពង្រីកកន្លែងស្តុកថាមពលវារីអគ្គិសនីជាង២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីធំបំផុតនៅប្រទេសចិនគឺក្រុមហ៊ុន PowerChina បាននិយាយថា ប្រទេសចិននឹងចាប់ផ្ដើមយុទ្ធនាការសាងសង់ក្នុងពេលឆាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ