អាជីវកម្មអនឡាញ

ថៃ រំពឹងសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណែតកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥


សេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសថៃ រំពឹងនឹងកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ បើសិនជាមានអត្រាកំណើនប្រចាំឆ្នាំ២៥% ដែលកើនពី១៨ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០នេះ ហើយកំណើននេះ ត្រូវបានគេសន្និដ្ឋានថា រុញច្រានដោយការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ និងសេវាកម្មទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន ក្នុងស្រុកថៃនៅថ្ងៃនេះ។
ថៃ រំពឹងសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណែតកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ (រូបភាព៖https://thethaiger.com)
ដោយ

ទោះបីជា​ប្រឈម​នឹងវិបត្តិ​មេរោគ​កូវីដ-១៩ នៅក្នុង​ឆ្នាំ ២០២០នេះ ប្រទេសថៃ ត្រូវបាន​គេព្យាករណ៍​ថា នឹងក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ចតាម​ប្រព័ន្ធអនឡាញ​ធំជាងគេ​លំដាប់ទី ២ ក្នុងតំបន់ នៅពីក្រោយ ប្រទេស​ឥណ្ឌូនេស៊ី ដែលឈរលើ​លំដាប់​កំពូល។

នៅក្នុង​របាយការណ៍ e-Conomy SEA ២០២០ របស់ក្រុមហ៊ុន ​GOOGLE ​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​សិង្ហបុរី បានបង្ហាញថា ៣០% នៃអ្នកប្រើប្រាស់​សេវាកម្ម​ឌីជីថល នៅក្នុង​ប្រទេស​ថៃ គឺជា​អ្នកប្រើប្រាស់​ថ្មី ដែលទើបតែ​ប្រើប្រាស់​ដោយសារតែ​វិបត្តិមេរោគកូវីដ១៩ តែយ៉ាងណា​ក៏ដោយ ៩៥% នៃពួកគេ​នឹងបន្ត​សកម្មភាព​តាម​ប្រព័ន្ធ​អនឡាញ នៅក្រោយ​ពេល​ដែល​វិបត្តិ​នេះបញ្ចប់។

របាយការណ៍​ខាងលើនេះ​ បានសិក្សាទៅលើ ភាពរីកចម្រើន​លូតលាស់នៃ សេដ្ឋកិច្ច​អនឡាញរបស់ ប្រទេសក្នុង​តំបន់អាស៊ានចំនួន ៦ រួមមាន ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី ហើយវាបាន​គ្របដណ្តប់​លើវិស័យ​ជាច្រើនដូចជា ពាណិជ្ជកម្ម​តាម​អនឡាញ វិស័យដឹកជញ្ជូន​និងចំណី​អាហារ សេវាកម្ម​ហិរញ្ញវត្ថុ និងវិស័យ​អប់រំផ្នែក​បច្ចេកវិទ្យា ជាដើម។

សេដ្ឋកិច្ចតាម​ប្រព័ន្ធអនឡាញ​របស់តំបន់​អាស៊ាន ក៏ត្រូវបាន​គេព្យាករណ៍​ដែរថា នឹងកើនឡើង​ដល់ ជាង​១០០ពាន់លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ដែល​កើនឡើង ៥% ធៀបនឹងឆ្នាំ​២០១៩កន្លងទៅ ហើយសេដ្ឋកិច្ច​តាមប្រព័ន្ធ​អនឡាញនេះ នឹងកើន​ដល់ជាង ៣០០​ពាន់លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥ខាងមុខ។

គួរជម្រាបដែរថា នៅក្នុងឆ្នាំ​ ២០២០នេះ​ មានអ្នកប្រើប្រាស់​ជាង ៤០លាននាក់ ដែលជា អ្នកប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​លើកដំបូង​បំផុត ដែលធ្វើឲ្យ​តួលេខនៃ​អ្នកប្រើប្រាស់​សរុប​កើនដល់ ៤០០លាននាក់ ពោលគឺ ៧០% នៃចំនួន​ប្រជាជន​សរុប​ក្នុង​តំបន់​អាស៊ាន គឺនៅអនឡាញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិវាទិញទំនិញ Single’s Day របស់ចិន សម្រចការទិញលក់ជាង ៧៤ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
នៅក្នុងទិវាទិញទំនិញ Single’s Day ថ្ងៃទី ១១ ខែ ១១ របស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២០ ដែលបានបញ្ចប់កាលពីនៅម្សិលមិញនេះ ឃើញថា សម្រេចបាននូវកា…

ចិន​ថា ​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​អនាគត​ប្រធានាធិបតី​អាមេរិក Joe Biden រួចហើយ

ព័ត៌មាន
ក្រសួង​ការបរទេស​ចិន​ នៅថ្ងៃ​សុក្រ (ទី១៣ វិច្ឆិកា)នេះ បាន​និយាយថា ខ្លួន​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ