ជំនួយ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា

មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅប្រទេសចិន


មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba នឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ១៤,៥ លានដុល្លារអាមេរិក តាមរយៈមូលនិធិសប្បុរសធម៌របស់លោក ដែលបានចូលរួមជាមួយនឹងភរិយាលោក Bill Gates គឺអ្នកស្រី Melinda Gates ដើម្បី​​ប្រយុទ្ធប្រឆាំង​ការផ្ទុះឡើង​ និងរីករាលដាល​នៃវីរុស​កូរ៉ូណា​នៅក្នុងប្រទេសចិន។
មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (រូបភាព៖https://britishherald.com/)
ដោយ

បើ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ Weibo ដោយ​ស្ថាប័ន​មូលនិធិ​នេះ បាន​ឲ្យ​ដឹង​ថា «​យើង​ដឹង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​រវាង​មនុស្សជាតិ និង​ជំងឺ គឺជា​ដំណើរ​វែង​ឆ្ងាយ​មួយ​។ ថវិកា​នេះ នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេង​ៗ និង​ជួយ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​»​។

មិនមែន​តែ​ក្រុមហ៊ុន Alibaba ក៏​ដូច​ជា លោក Jack Ma មួយ​នោះ​ទេ ដែល​បាន​ផ្ដល់​ជំនួយ​ក្នុង​គ្រា​ដែល​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​ដ៏​អាក្រក់​នេះ គេ​សង្កេត​ឃើញ​ថា មាន​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផ្ដល់​ជំនួយ​ថវិកា និង​សម្ភារ​ដើម្បី ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​ផង​ដែរ​។ 

ក្រុមហ៊ុន​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ចេញ​មុខ​ឆ្លើយ​បត​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ប្រមាណ ១៧០​នាក់ និង​ឆ្លង​ជំងឺ​នេះ ប្រមាណ​ជិត ៨​ពាន់​នាក់ គិត​ត្រឹម​ថ្ងៃ​ទី ៣០ មក​រា​នេះ​។ ក្នុង​នោះ​ដែរ លោក Pony Ma ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន បច្ចេកវិទ្យា​ដ៏​ធំ​មួយ របស់​ចិន គឺ​Tencent Holding Ltd ក៏​បាន​ឧបត្ថម្ភ​សម្ភារៈ​ដែល​មាន​តម្លៃ​ប្រមាណ ៣០០ លាន​យន់ និង​ត្រៀម​ផ្ដល់​កម្មវិធី​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត ដើម្បី​បម្រើ​ដល់​ការ​ទប់ទល់​នឹង​វីរុស​កូ​រ៉ូ​ណា​នេះ​។ រីឯ ក្រុមហ៊ុន​កក់​សេវា​តាក់ស៊ី​អន​ឡាញ Didi Chuxing ក៏​បាន​ជួយ​ផ្ដល់​សេវា​ដឹក​ក្រុម​គ្រូពេទ្យ​ដើម្បី​ទៅ​កាន់​ទីក្រុង​ជា​ច្រើន ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ ខណៈ​ដែល​ក្រុមហ៊ុន Bai Du Inc របស់​លោក Robin Li និង​ក្រុមហ៊ុន បណ្ដាញ​សង្គម Tik Tok ក៏​បាន​ចូលរួម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បង្ហើបថា EBA អាចនឹងត្រូវដកតែក្នុងចំណែកខ្លះប៉ុណ្ណោះ ខណៈផលប៉ះពាល់អាចមានប្រមាណ ៥០០ លានដុល្លារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហើបឲ្យដឹងថា តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានមក ប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្…

ក្រសួងសេដ្ឋកិច្ច ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២០ មកនៅជុំវិញ ៦% ក្រោយមានកត្តាប្រឈមថ្មីពីវីរុសកូរ៉ូណា

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃថ្ងៃទី ៣០ មករានេះ បានចេញរបាយការណ៍ពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានធ្វើការព្យាករទម្លាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ