វិស័យទេសចរណ៍

តើផលិតផលទេសចរណ៍ទាំង៤ ដែលថៃកំណត់យកធ្វើជាអាទិភាព ដើម្បីបង្កើនប្រាក់ចំណូលនៅឆ្នាំក្រោយមានអ្វីខ្លះ?


អាជ្ញាធរទេសចរណ៍ថៃ បានកំណត់យកទីផ្សារគោលដៅទេសចរណ៍ពិសេសចំនួន៤ សម្រាប់ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ដោយទីផ្សារគោលដៅទេសចរណ៍ពិសេសទាំងនេះ រួមមានទេសចរណ៍ប្រណីត ទេសចរណ៍កីឡា ទេសចរណ៍ក្រេបទឹកឃ្មុំ និងទេសចរណ៍សុខុមាលភាព ដែលផ្ដោតលើសកម្មភាពសុខភាព និងសុខុមាលភាពដូចជាសេវាកម្មស្ប៉ា និងហាត់យូហ្គាជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យទេសចរណ៍
ដោយ

ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន និងបង្កើនចំណូលពីវិស័យនេះ អាជ្ញាធរទេសចរណ៍ថៃ បានកំណត់យកទីផ្សារគោលដៅទេសចរណ៍ពិសេសចំនួន៤ រួមមាន ទេសចរណ៍សុខុមាលភាព ទេសចរណ៍ប្រណីត ទេសចរណ៍កីឡា និងទេសចរណ៍ក្រេបទឹកឃ្មុំ សម្រាប់ឆ្នាំ២០២៥។

លោកស្រី ជីរ៉ាវ៉ាឌី ឃុនស៊ុប (Chiravadee Khunsub) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ ទទួលបន្ទុកផលិតផលទេសចរណ៍ និងធុរកិច្ចបានលើកឡើងថា ភ្ញៀវទេសចរកំពុងស្វែងរកបទពិសោធន៍ទេសចរណ៍ដ៏មានន័យ ពោរពេញដោយការចងចាំមិនអាចបំភ្លេចបាននៅក្នុងប្រទេសថៃ ហើយទីផ្សារគោលដៅទេសចរណ៍ពិសេសទាំង៤ ខាងលើនេះបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ដោយសារទីផ្សារគោលដៅទេសចរណ៍ពិសេសទាំងនេះមានការចំណាយខ្ពស់។

ដោយយោងលើទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងប្រឹក្សាយោបល់ Allied Market Research លោកស្រី ជីរ៉ាវ៉ាឌី ឃុនស៊ុប បានគូសបញ្ជាក់ថា ទីផ្សារគោលដៅទេសចរណ៍ពិសេសទាំង៤នេះមានទំហំប្រមាណជិត៩២០លានដុល្លារអាម៉េរិក នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ ហើយត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់១១,៥ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៧។

សូមបញ្ជាក់ថា ទេសចរណ៍ប្រណីតនៅក្នុងប្រទេសថៃ រកចំណូលបានសរុបជាង២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា ទេសចរណ៍ប្រណីតនេះនឹងសម្រេចបានកំណើនពី៨% ទៅ១០% ក្នុងមួយឆ្នាំៗ។

នៅក្នុងរយៈពេល៩ខែ​ ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរនៅក្នុងទីផ្សារគោលដៅទេសចរណ៍ពិសេសទាំង៤នេះ បានសម្រុកទៅលេងគោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន បាងកក ភូកេត ប៉ាត់តាយ៉ា ក្រាប៊ី និងសាមួយ ដោយពួកគេចំណាយជាមធ្យម២,៣០០ដុល្លារអាម៉េរិក ក្នុងដំណើរទេសចរណ៍មួយលើក ឬចំណាយជាមធ្យម១៨០ដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា ពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ត្រាំ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅអាស៊ីធ្លាក់ចុះ?

ខណៈដែលឆ្នាំដ៏ត្រដាបត្រដួស២០២៤ កាន់តែរំកិលទៅមុខជិតកន្លងផុត មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉…

ខុនដូនៅខេត្តភូកេតប្រទេសថៃ កំពុងក្លាយជាមេដែកស្រូបទាញវិនិយោគិនបរទេស

ទីផ្សារខុនដូនៅខេត្តភូកេតប្រទេសថៃ កំពុងក្លាយជាមេដែកស្រូបទាញអ្នកទិញជាជនបរទេសកាន់តែខ្លាំងដោយសារកត្តារួមផ្សំមួយចំនួន ប៉ុន្តែអ្នកជំនាញទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ