ប្រាក់ឈ្នួល

អ្នករកស៊ីបើកភោជនីយដ្ឋាននៅថៃ កំពុងព្រួយបារម្ភ ក្រោយរដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នូលឱ្យដល់ជាង១០ដុល្លារក្នុង១ថ្ងៃ


សមាគមភោជនីយដ្ឋានរបស់ប្រទេសថៃ បានសម្ដែងក្ដីកង្វល់របស់ខ្លួនថា ការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃឱ្យឡើងរហូតដល់៤០០បាត ប្រហែលជាង១០ដុល្លារអាម៉េរិក ក្នុង១ថ្ងៃ អាចជះផលមិនល្អដល់សហគ្រាសខ្នាតតូចនិងមធ្យម។ យ៉ងណាមិញសមាគមនេះអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់វិធានការគាំទ្រមួយចំនួនសម្រាប់វិស័យនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រាក់ឈ្នួល
ដោយ

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាឆារ៉ុនគើ (Chai Wacharonke) បានឱ្យដឹងថា រដ្ឋាភិបាលថៃ គ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ឱ្យដល់៤០០បាត ប្រហែលជាង១០ដុល្លារអាម៉េរិក នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំនេះ។

លោកស្រី ថានីវ៉ាន់ គុលមង្គល (Thaniwan Kulmongkol) ប្រធានសមាគមភោជនីយដ្ឋានថៃ បាននិយាយថា សមាជិកនៃសមាគមនេះ មិនគាំទ្រផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនេះទេ ព្រោះវានឹងប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងមធ្យម។ លោកស្រីជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងបង្កើនថ្លៃដើមផលិតកម្មរបស់ពួកគេ ដូច្នេះហើយវាអាចបង្ខំឱ្យក្រុមហ៊ុនមួយចំនួនពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសផ្សេង។

លោកស្រី ថានីវ៉ាន់ បាននិយាយថា ភោជនីយដ្ឋានថៃ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្មជាប្រចាំស្រាប់ទៅហើយ ហើយម្ចាស់ភោជនីយដ្ឋានមួយចំនួន ក៏មានបំណងបង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃសម្រាប់អ្នករត់តុ និងអ្នកបោសសម្អាតផងដែរ ដើម្បីព្យាយាមទាក់ទាញកម្មករឱ្យដាក់ពាក្យចូលធ្វើការ។

លោកស្រី ថានីវ៉ាន់ បានបន្ថែមថា នៅពេលប្រាក់ឈ្នួលអប្បបរមាថ្មីត្រូវបានអនុវត្ត ម្ចាស់ភោជនីយដ្ឋាននឹងត្រូវបង្កើនអត្រាប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេលើសពីជាង១០ដុល្លារទៅទៀត ដើម្បីទាក់ទាញកម្មករដែលគ្មានជំនាញច្បាស់លាស់។ ដូច្នេះដើម្បីឆ្លើយតបតាមផែនការប្រាក់ឈ្នួលថ្មីនេះ ប្រតិបត្តិករភោជនីយដ្ឋានអាចបង្ខំចិត្តកាត់បន្ថយបុគ្គលិក និងងាកទៅប្រើមនុស្សយន្តជំនួសកម្មករ ដើម្បីកាត់បន្ថយចំណាយកាន់តែច្រើន។

លោកស្រី ថានីវ៉ាន់ បានអំពាវនាវឱ្យរដ្ឋាភិបាលវាយតម្លៃឱ្យបានច្បាស់លាស់ថា ប្រសិនបើម្ចាស់ភោជនីយដ្ឋានមិនអាចធ្វើអាជីវកម្មបាននោះទេ អ្នកដែលរងគ្រោះខ្លាំងបំផុត គឺជាកម្មកករនិយោជិតតែម្ដង ព្រោះពួកគេនឹងគ្មានការងារធ្វើ។ ទោះយ៉ាងណា លោកស្រីបានបញ្ជាក់ថា បើ រដ្ឋាភិបាលនៅបន្តផែនការនេះមែន រដ្ឋាភិបាលគួរតែបង្កើតវិធានការមួយចំនួន ដើម្បីជួយម្ចាស់ភោជនីយដ្ឋានដូចជាការកាត់បន្ថយពន្ធជាដើម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើបារាំងយកបញ្ហាអ្វីខ្លះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅអឺរ៉ុប?

លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទឹកដីអឺរ៉ុប ស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលចិន និងសហភាពអឺរ៉ុបពាក់ព័ន្ធវិស័យពាណិជ្…

ពាណិជ្ជករមាសនៅថៃ ព្យាករថា តម្លៃមាសនឹងឡើងដល់ជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ

ពាណិជ្ជករមាសនៅថៃ បានអះអាងថា តម្លៃមាសនៅលើទីផ្សារកំពុងស្ថិតក្នុងស្ថានភាពនៃដំណើរឆ្ពោះទៅរកត២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់៣រយដុល្លារក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ