ថៃបន្ដបញ្ចេញថវិកា ២៣០លានដុល្លារ

ថៃបន្ដបញ្ចេញថវិកា ២៣០លានដុល្លារបន្ថែមទៀត នៅអំឡុងពេលអនុវត្តវិធានការរឹតត្បិត


ក្រោយបង្កើនការរិតបន្ដឹងឡើងវិញនូវវិធានការសុវត្ថិភាពកូវីដ១៩ក្នុងក្រុងបាងកក រដ្ឋាភិបាលថៃបានបញ្ចេញថវិកាជំនួយបន្ថែមប្រមាណ ២៣០លានដុល្លារទៀត ដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះក៏ដូចជាទប់ទល់នឹងផលប៉ះពាល់ពីវិធានការដែលបានដាក់ចេញ ខណៈដែលកន្លងមកវិធានការនេះ បានរងការរិះគន់ពីពលរដ្ឋនិងម្ចាស់អាជីវកម្មមួយចំនួនយ៉ាងខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយចុះផ្សាយពីសារព័ត៌មានថៃបាងកកបុស្តិ៍។
ថៃបញ្ចេញថវិកាជំនួយបន្ថែមក្រោយបង្កើនវិធានការកូវីដ១៩
ដោយ

ទន្ទឹមនឹងការដាក់ចេញកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះនៅអំឡុងពេលដាក់ការរឹតត្បិតថ្មីចំពោះទីក្រុងបាងកក និងខេត្តមួយចំនួននេះដែរ លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រី ក៏កំពុងរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋដែលប្រឆាំងនឹងការដឹកនាំរបស់លោក ដោយពួកគេបន្ដទាមទារឲ្យលោកប្រយុទ្ធចុះចេញពីតំណែង ព្រោះតែយល់ថា លោកគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាកូវីដ-១៩។

ទោះជាបែបនេះក្ដីលោកប្រាយុទ្ធចាន់អូចាឆ្លើយតបទៅនឹងការរិះគន់នេះថា លោកពុំបានភ្ញាក់ផ្អើលនឹងការរិះគន់នោះទេ ហើយនឹងខំធ្វើឲ្យអស់ពីសមត្ថភាព ព្រោះលោកស្រលាញ់ប្រជាជន នឹងត្រូវមើលថែរក្សាប្រជាជន។

បន្ថែមពីលើនេះ ការដាក់ចេញវិធានការកូវីដ១៩ឡើងវិញនៅដើមសប្តាហ៍នេះ ក៏បានរងការរិះគន់ផងដែរ ជាពិសេសរិះគន់ពីប្រតិបត្តិករអាជីវកម្ម និង ម្ចាស់ហាងលក់ទំនិញនានាក្នុងក្រុងបាងកកតែម្តង។

វិធានការកូវីដ១៩ របស់រដ្ឋាភិបាលលោកប្រយុទ្ធ បានរងការរិះគន់ពីអាជីវករ ក៏ដោយសារតែពួកគេអះអាងថា វាបានដាក់ចេញលឿនរហ័សពេក ពោលគឺបានប្រកាសនៅយប់ម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យទី២៧មិថុនា រួចក៏បានផ្តើមអនុវត្តយកភ្លាមៗពីថ្ងៃច័ន្ទទី២៨តែម្តង។

 

គួរបញ្ជាក់ថា វិធានការដែលអាជ្ញាធរទើបប្រកាសដាក់ចេញនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះតទៅ សម្រាប់រយៈពេល៣០ថ្ងៃ ក្នុងនោះ រួមមានការហាមឃាត់ការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន នៅក្រុងបាងកក និង ខេត្តចំនួន៥ទៀត រួមមាន ខេត្តណន់ថាបូរី, ផាធំថានី, សាមុទ្រ ប្រាកា, សាមុទ្រសាខន និងណាកខន ផាធំជាដើម។ នៅតាមភោជនីយដ្ឋានក្នុងតំបន់ទាំងអស់នេះ អនុញ្ញាតឲ្យលក់ដូរសម្រាប់តែការវេចខ្ចប់ប៉ុណ្ណោះ។

ទន្ទឹមនឹងការដាក់ចេញវិធានការសុវត្ថិភាព រដ្ឋាភិបាលក្រុងបាងកក ក៏បានទម្លាក់ថវិកាជំនួយបន្ថែមដើម្បីប៉ះប៉ូវការខូចខាតផងដែរ។ ក្នុងនោះ គេឃើញមានថវិកាជាង ២៣០លានដុល្លារអាមេរិក ត្រូវបានអនុម័តយកមកប្រើប្រាស់សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ពីវិធានការរដ្ឋបាលខាងលើ ដោយផ្តោតជាសំខាន់លើអាជីវកម្ម និងកម្មករសំណង់ ដែលភាគច្រើនបានរកឃើញវិជ្ជមានកូវីដ១៩នៅតាមកន្លែងដែលកម្មករស្នាក់នៅ។

សូមជម្រាបថា រលកឆ្លងកូវីដ១៩ក្នុងប្រទេសថៃនៅតែបន្តបោកបក់ មិនបានបង្ហាញពីសញ្ញាថមថយសោះឡើយ គិតមកទល់ម៉ោងនេះ។ ជាក់ស្តែង បើតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារ Reuters បានបង្ហាញថា ថៃមានអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃគិតជាមធ្យមក្នុងរង្វង់ជាង ៤ពាន់នាក់ក្នុងមួយថ្ងៃៗ ហើយតួលេខក្នុង៧ថ្ងៃចុងក្រោយមានការកើនឡើងជាប់ៗគ្នា ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានហក់ឡើងដល់ជិត ២៥ម៉ឺននាក់ ស្លាប់ ជិត២ពាន់នាក់៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៩ហើយ! មាន៤ចំណុចសំខាន់ដែលអ្នកគួរដឹង!

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវវិធានការជុំទី៩ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបាន…

ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោករបស់ចិនចាប់ផ្ដើមផលិតអគ្គិសនីហើយ

ប្រទេសចិនទើបតែបានដាក់ឲ្យដំណើរការ ទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងលោកឈ្មោះ ប៉ាយហឺថាន (Baihetan)។ ទំនប់វារីអគ្គិសនីខ្នាតយក្សមួយនេះ ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ