វិស័យទេសចរណ៍

ថៃ កំពុងខិតខំបង្កើនការទាក់ទាញភ្ញៀវទេសចរ ក្រោយភ្ញៀវទេសចរចិន ធ្លាក់ចុះខ្លាំង


រដ្ឋាភិបាលរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កំពុងព្យាយាមបង្កភាពងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ដែលកំពុងដាំក្បាលចុះខ្លាំង។ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសក្បែរខាងកម្ពុជា មួយនេះ បានដាំក្បាលចុះខ្លាំងរហូតដល់ជាង៣០%។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអាស៊ី។
វិស័យទេសចរណ៍
ដោយ

ទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ថៃ ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅតំបន់អាស៊ាន ទទួលបានភ្ញៀវទេសចរចិន ប្រមាណជិត២លាននាក់ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ មានការធ្លាក់ចុះ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិននេះ បានទាញទម្លាក់ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបរបស់ប្រទេសនេះ ឱ្យធ្លាក់៣% មកនៅត្រឹមជាង១៤លាននាក់ នៅក្នុងរយៈពេលដូចគ្នានេះ។

ប្រទេសចិន ជាប្រភពភ្ញៀវទេសចរធំបំផុតរបស់ប្រទេសថៃ ក្នុងឆ្នាំ២០២៤ ដោយក្នុងចំណោមភ្ញៀវទេសចរបរទេសជាង៣៥លាននាក់ ដែលបានមកកម្សាន្តនៅប្រទេសនេះនៅក្នុងឆ្នាំនោះ មានភ្ញៀវទេសចរជិត៧លាននាក់ មកពីប្រទេសចិន។ ប៉ុន្តែក្រោយមានការបាត់ខ្លួនតារាសម្ដែងចិនម្នាក់នៅដើមឆ្នាំនេះ បានធ្វើឱ្យភ្ញៀវទេសចរចិន ហាក់លែងសូវចាប់អារម្មណ៍ចំពោះគោលដៅទេសចរណ៍នៅក្នុងប្រទេសនេះ។

តែយ៉ាងណាក្រុមអ្នកវិភាគបានវាយតម្លៃថា ការធ្លាក់ចុះវិស័យទេសចរណ៍របស់ប្រទេសថៃនេះ អាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលរារាំងប្រជាជនមិនឱ្យចំណាយប្រាក់ច្រើនសម្រាប់រដូវកាលវិស្សមកាល។ ការព្រួយបារម្ភរបស់ភ្ញៀវទេសចរអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ បន្ទាប់ពីការរញ្ជួយដី ដែលបណ្ដាលឱ្យដួលរលំអគារកម្ពស់៣០ជាន់មួយកន្លែងក្នុងទីក្រុងបាងកក ក៏ជាកត្តារួមចំណែកមួយផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកម្ពុជា អាចធានាផលប៉ះពាល់ការងាររបស់ពលករខ្មែរធ្វើការនៅថៃ ដែលត្រឡប់មកកម្ពុជាវិញយ៉ាងណាដែរ?

ក្រោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាន់តែកើនឡើងកម្តៅសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានអំពាវនាវដល់ពលករខ្មែរដែ…

ក្រុមហ៊ុនមេរបស់ Facebook ជះលុយជាង១៤ពាន់លានដុល្លារវិនិយោគលើ AI ដើម្បីប្រជែងជាមួយ Google និង OpenAI

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ ហ្វេសប៊ុក បានបោះទុនវិនិយោគជាង១៤ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI Scale…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ