រុស្សីតែងតាំងមេទ័ពថ្មី ក្រោយពីលើកទង់សជាហូរហែររបស់យោធាខ្លួន!

រុស្ស៊ីតែងតាំងមេទ័ពថ្មី ក្នុងការដឹកនាំកងកម្លាំងវាយប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោយការបរាជ័យផ្ទួនៗ


ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី៨ តុលា បានតែងតាំងមេបញ្ជាការកងទ័ពជើងអាកាស លោក Sergei Surovikin ទៅជាមេបញ្ជាការរួមនៃកងកម្លាំងរុស្ស៊ីក្នុងការប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលវាជាការតែងតាំងយោធាជាន់ខ្ពស់លើកទីបីហើយរបស់ម៉ូស្គូក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រោយពីមើលឃើញកងទ័ពខ្លួនលើកទង់សជាបន្តបន្ទាប់ក្នុងសមរភូមិអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីតែងតាំងមេទ័ពថ្មី ក្នុងការដឹកនាំកងកម្លាំងវាយប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោយការបរាជ័យផ្ទួនៗ

ការតែងតាំងលោកឧត្តមសេនីយ៍ Sergei Surovikin បានធ្វើឡើងនៅថ្ងៃតែមួយ បន្ទាប់ពីលោក ពូទីន ត្រូវបានទទួលរងនូវការវាយប្រហារដ៏អាម៉ាស់មួយ ក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅលើស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់ដែនដីគ្រីមៀរ ដែលបណ្តាលឲ្យមានអគ្គីភ័យដ៏ធំ និងបំផ្លាញផ្នែកខ្លះនៃស្ពានដោយវាលិចចូលទៅក្នុងសមុទ្រតែម្តង។

គួរជម្រាបថា លោក Surovikin គឺជាមេបញ្ជាការជើងចាស់ ដែលបានដឹកនាំបេសកកម្មយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១៧ ជាកន្លែងដែលគាត់ត្រូវបានគេចោទប្រកាន់ថា បានប្រើយុទ្ធសាស្ត្រយោធា «ដ៏ចម្រូងចម្រាស» រួមទាំងការទម្លាក់គ្រាប់បែកដោយមិនរើសមុខចំពោះអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីផងដែរ ហើយវាជាលើកដំបូងនៃការតែងតាំងមេបញ្ជាការរួមនៃយោធាវិមានក្រឹមឡាំងក្នុងសមរភូមិអ៊ុយក្រែន។

នេះវាសរបង្ហាញថា ទីក្រុងម៉ូស្គូកំពុងសង្កេតឃើញថា យោធារបស់ខ្លួនកំពុងទន់ដៃ ទន់ជើង និងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ ក្រោយពីកងកម្លាំងអ៊ុយក្រែនបានវាយបកយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពនៅក្នុងតំបន់ចំនួនបួន ដែលពូទីនទើបតែដាក់បញ្ចូលជាទឹកដីរុស្ស៊ីថ្មីនេះ។

យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិរុស្សី លោក ស៊ូរ៉ូវីគីន អាយុ៥៥ឆ្នាំ បានដឹកនាំកងទ័ពជើងអាកាស និងអវកាសរបស់រុស្ស៊ីតាំងពីឆ្នាំ ២០១៧ ដោយក្នុងឆ្នាំ ២០០៤ លោកជាមេបញ្ជាការកងទ័ពឆ្មាំរុស្ស៊ីដែលឈរជើងនៅតំបន់ Chechnya ក្នុងអំឡុងពេលសង្គ្រាមរវាងទីក្រុងមូស្គូប្រឆាំងនឹងពួកឧទ្ទាមអ៊ីស្លាមផងដែរ ហើយអតីតមេទ័ពនៃកងកម្លាំងអវកាសរុស្ស៊ីរូបនេះ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែននេះតែម្តង ជំនួសឧត្តមសេនីយ៍ Alexander Dvornikov ដែលកាន់តំណែងបានប៉ុន្មានខែប៉ុណ្ណោះ។

បន្ថែមពីនេះ លោកត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន ដែលជាកន្លែងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិនល្អឡើយ។

យ៉ាងណាមិញ មន្ត្រីចារកម្មអង់គ្លេសបានសរសេរនៅក្នុងរបាយការណ៍ថ្មីៗនេះស្តីពីការឡើងឋានៈរបស់លោក Surovikin ដែលទំនងជាដឹកនាំក្រុមយោធាភាគខាងត្បូងនេះថា «អស់រយៈពេលជាង ៣០ ឆ្នាំមកនេះ ជីវិតយោធារបស់លោក Surovikin ត្រូវបានជាប់គាំងជាមួយនឹងការចោទប្រកាន់ពីអំពើពុករលួយ និងភាពសាហាវឃោរឃៅរបស់លោក»។

ជាមួយនឹងការតែងតាំងនេះដែរ វិមានក្រឹមឡាំងត្រូវបានគេមើលឃើញថា កំពុងបំពេញចិត្តអ្នកស្នេហាជាតិរុស្ស៊ីដែលបានរិះគន់ និងចោទជាសំណួរទៅកាន់យោធាខ្លួនក្រោយពីមើលឃើញកម្សោយ និងយុទ្ធសាស្រ្តសង្គ្រាមមិនទាន់ខ្លាំងក្លា ដើម្បីវាយប្រហារកងកម្លាំងអ៊ុយក្រែន ដែលមានលោកខាងលិចជួយនៅពីក្រោយនោះ៕




អត្ថបទបន្ទាប់


រដ្ឋកូរ៉េខាងជើងបាញ់មីស៊ីប៉ាលីស្ទីកពីរគ្រាប់ទៀត ជាការបាញ់លើកទី៧ ដែលកំពុងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ

ព័ត៌មាន
អាជ្ញាធរនៃប្រទេសជប៉ុនបានរាយការណ៍ជាថ្មីថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទីកចំនួនពីរគ្រាប់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី៩ តុលា ដែលជាកា…

ក្រុមអ្នកកាសែតមួយចំនួនថា ឯកឧត្តម វេង សាខុន ធ្លាប់ជារដ្ឋមន្ត្រី ដែលមានកិច្ចសហការផ្ដល់ព័ត៌មានល្អជាមួយអ្នកសារព័ត៌មាន

ព័ត៌មាន
អ្នកសារព័ត៌មានមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះការបញ្ចប់តំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ