ទីផ្សារ​ផ្លែឈើថៃ

រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្នុងស្រុក និងក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ


រដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្មបានត្រៀមនូវយុទ្ធសាស្ត្ររួចរាល់ហើយ ក្នុងការជួយជំរុញទីផ្សារ ជូនដល់កសិករដាំដុះផ្លែឈើទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស សម្រាប់រដូវប្រមូលផលផ្លែឈើនៅឆ្នាំនេះ ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានអះអាងទៀតថា សម្រាប់ឆ្នាំនេះ បើទោះបីជាមានបញ្ហាគ្រោះរាំងស្ងួតក៏ដោយចុះ ប៉ុន្ដែ ទិន្នផលផ្លែឈើរំពឹងថា នឹងនៅតែមានចំនួនច្រើនដដែល។
រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ (រូបភាព៖ http://www.phuket.com/)
ដោយ

ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅក្នុងស្រុកនៃប្រទេសថៃ លោក វិឆ័យ ភោជណា គីច អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្មអន្តរជាតិ បាន​ឲ្យដឹងថា រដ្ឋាភិបាលថៃ​នឹង​ជួយសម្រួលដល់​ការធ្វើពាណិជ្ជកម្ម​ផ្លែឈើ​របស់កសិករ ដូចជាប្រភេទ​ផ្លែ​ទុរេន មង្ឃុត មៀន, ផ្លែឡុងកុង សាវម៉ាវ និងគូលែនជាដើម ដែលមានត្រៀម​កញ្ចប់ថវិកា​ប្រមាណ ១៣លាន​ដុល្លារអាមេរិក។

អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ថៃ នឹង​ធ្វើការផ្គូផ្គង​អ្នកបញ្ជាទិញធំៗ ជាមួយនឹង​កសិករ​ប្រមាណ ២ម៉ឺននាក់ នឹង​សហការជាមួយអ្នកលក់រាយ​ ហាងលក់ទំនិញផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យមាន​ការលក់ចេញ​ផ្លែឈើ​យ៉ាងហោចណាស់​ឲ្យបានដល់ ៥ម៉ឺនតោន។ 

លោក វិឆ័យ ភោជណា គីច បាន​បន្ថែមទៀតថា រដ្ឋនឹង​ជួយ​ផ្សព្វផ្សាយ​ការលក់​ផ្លែឈើ ទាំងនៅទីផ្សារ​ក្នុងស្រុក និងក្រៅប្រទេស ក្នុងគោលបំណង​លក់ផ្លែឈើ​ឲ្យបាន​លើសពី​២ម៉ឺនតោន។ ជាមួយគ្នានេះ រដ្ឋថៃ នឹង​រៀបចំ​ឲ្យមាន​ទូនកម្ចី​សរុប​​ប្រមាណ ៥០ លាន​ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់​៣% ដើម្បី​ផ្ដល់ជូន​ជា​ប្រាក់កម្ចី​ដើមទុនបង្វិល សម្រាប់​​ឈ្មួញ​ទិញផ្លែ សម្រាប់​រយៈពេល ៦ខែ​ផងដែរ។

រីឯ​ការឧបត្ថម្ភធន​ការប្រាក់​៣%​ផ្សេងទៀត នឹងត្រូវបាន​បម្រុងទុក​សម្រាប់គាំទ្រ​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​រោងចក្រ និងសម្រួលដល់​ការ​បញ្ជាក់វិញ្ញាបនបត្រ​កសិកម្មសរីរាង្គ ដោយក្នុងនោះ ឈ្មួញជួញដូរ​ផ្លែឈើម្នាក់ៗ​អាចទទួលបាន​ប្រាក់កម្ចី​ចាប់ពី​៣៣ ម៉ឺន​ដុល្លារឡើងទៅ។

ពិសេសជាងនេះទៀត រដ្ឋាភិបាល​នឹង​ជួយដល់​កសិករ​ក្នុងការ​ជ្រើសរើស​ឈ្មួញកណ្ដាល​ពីប្រទេសចិន ដែលចូលមកប្រទេសថៃ ដើម្បីទិញផ្លែឈើសម្រាប់​យកទៅលក់​នៅទីផ្សារប្រទេសចិន​ផងដែរ។ 

កសិករ​ និង​កម្មករ​ធ្វើការ​ក្នុងចំការ នឹង​ត្រូវបានទទួលការ​​បណ្ដុះបណ្ដាល ក្នុងការ​ប្រមូលផល​ផ្លែឈើ​ដើម្បី​ធានាបាន​នូវ​គុណភាពផលិតកម្ម​ខ្ពស់និងកាត់បន្ថយ​ការ​ខាតបង់។ ម្យ៉ាងទៀត ឈ្មួញកណ្ដាល​នៅក្នុង​ប្រទេសចិន ដែល​ត្រូវបានគេរកឃើញថា បាន​បោកប្រាស់​កសិករថៃ ដូចកាលពីឆ្នាំមុនៗនោះ​នឹងត្រូវ​ចាត់ចូល​ក្នុងបញ្ជីខ្មៅ។

លើសពីនេះទៅទៀត រដ្ឋាភិបាលថៃ ក៏នឹង​សហការជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អ្នកដំណោះរ​អាច​ទិញ​​ផ្លែឈពីប្រទេសថៃ លើពីចំនួន​២០គីឡូក្រាម ដាក់តាមយន្ដហោះ ដោយមិនមាន​ការបង់ថ្លៃសេវា​ផងដែរ៕

None



អត្ថបទបន្ទាប់


បុគ្គលិក​កាស៊ីណូ​ NagaWorld ត្រលប់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​កូដកម្ម​២​ថ្ងៃ

បុគ្គលិក​រាប់​ពាន់​នាក់ នៃ​កាស៊ីណូ ណាហ្គាវើល (NagaWorld) បាន​ត្រលប់​ចូល​ធ្វើការ​វិញហើយ កាលពី​ថ្ងៃសៅរ៍ ទី១១ ខែ​មករា ឆ្នាំ​២០២០នេះ ប…

អេមីរ៉ាតអារ៉ាប់រួមដាក់ទុនជិត ២៣ ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ីសម្រាប់គម្រោងគាំទ្រការសាងសង់រដ្ឋធានីថ្មី

មហិច្ឆតាសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ហាក់មានពន្លឺទៅមុខកាន់តែប្រសើជាងមុន នៅពេលដែលទើបទទួលបានការវិនិយោគពីអេមីរ៉ាតអារ៉ាប់រួមជិត ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ