កូរ៉េខាងត្បូងនិងអាមេរិក

កូរ៉េខាងត្បូងនិងអាមេរិក នឹងបើកធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត នៅក្នុងខែឧសភានេះ


ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះនិងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាដ៏ធំបំផុតមិនធ្លាប់មាននៅខែឧសភានេះ ក្នុងឱកាសខួបលើកទី ៧០ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ និងត្រូវជាខួបលើកទី ៧៥ នៃការបង្កើតយោធាកូរ៉េខាងត្បូងផង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
កូរ៉េខាងត្បូង និងអាមេរិកនឹងធ្វើសមយុទ្ធគ្រាប់ពិតធំបំផុត!

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សម្ព័ន្ធមិត្តកូរ៉េខាងត្បូង សហរដ្ឋអាមេរិក នឹងរៀបចំធ្វើសមយុទ្ធចំនួន ៥ ដងនៅចន្លោះថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា នៅទីលានហ្វឹកហាត់សមយុទ្ធស៊ើងជីន (Seungjin Fire) ក្នុងទីក្រុងប៉ូឆឺន (Pocheon) ចម្ងាយ ៥២ គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី សេអ៊ូល។

សមយុទ្ធនៅឆ្នាំនេះនឹងក្លាយជាការហ្វឹកហ្វឺនដ៏ធំបំផុតមិនធ្លាប់មាន បើធៀបពីពេលមុនមក ហើយសមយុទ្ធនេះត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធអាវុធទំនើបៗ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ឧទ្ធម្ភាគចក្រវាយប្រហារ (AH-64 Apache) រថក្រោះ K2 និងគ្រាប់រ៉ុក្កែតជុនមូ (Chunmoo) ជាច្រើនទៀតផងដែរ។

ការបង្ហាញ កម្លាំងសព្វាវុធកម្រិតខ្ពស់ដូច្នេះមាន ជាង ១០ លើករួចមកហើយចាប់ តាំង ពី ឆ្នាំ ១៩៧៧ មក រួម ទាំង សមយុទ្ធ រួម គ្នា និង សមយុទ្ធ ធើ្វដោយកូរ៉េ ខាង ត្បូងតែឯង។

សមយុទ្ធ លើក ចុងក្រោយ រវាងប្រទេសទាំងពីរ បាន ធ្វើ ឡើង ក្នុង ឆ្នាំ ២០១៧ ដោយ បាន ចល័ត កងឯកភាព កូរ៉េខាងត្បូងនិង អាមេរិក ចំនួន ៤៨ កង និងមាន ទាហាន ជាង ២ ពាន់នាក់ បានចូលរួម ។ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមករបស់ពួកគេ ដែលជាឯកសារសម្ព័ន្ធភាពជាមូលដ្ឋាននៅក្នុងខែតុលា ឆ្នាំ១៩៥៣ បន្ទាប់ពីសង្គ្រាមកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយកូរ៉េខាងជើង៕




អត្ថបទបន្ទាប់


ឥណ្ឌានិយាយដៀមដាមប៉ាគីស្ថានពីរឿងភេរវកម្មអំឡុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ

ព័ត៌មាន
នៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអង្គការសហប្រតិបត្តិការសៀងហៃ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានប្រាប់កិច្ចប្រជុំកាលពីថ្ងៃសុក្រថា ខ្សែប…

គិតគូរដល់បរិស្ថាន! បុរីវិមានភ្នំពេញចាប់ដៃជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់ប្លាស្ទិក

ព័ត៌មាន
បុរី វិមានភ្នំពេញ គម្រោងទី១ ដោយមានការសហការរវាងក្រសួងបរិស្ថាន និង បុរី វិមានភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីអំពី «ការគ្រប់គ្រងកាកសំណល់ប្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ