![កម្មការរៀបចំបង្គារក្នុងរោងចក្រមួយនៅវៀតណាម (រូបភាព៖ Shutterstock)](https://cdn.cambonomist.com/media/images/Workers_process_shrimps_at_a_facto.2e16d0ba.fill-960x540.png)
បើយោងតាមសមាគមផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម ការនាំចេញបង្គាររបស់ខ្លួនអាចនឹងកើនឡើងបានដោយ សារតែតម្រូវការទីផ្សារសកលនៅមានស្ថិរភាពល្អ ខណៈប្រទេសដៃគូប្រកួតប្រជែង នាំចេញបង្គាផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយកូវីដ-១៩។ ជាក់ស្តែងប្រទេសចិន ដែលជាប្រទេសនាំចេញបង្គារធំជាងគេនៅអាស៊ីក៏ជួបបញ្ហាខ្វះខាតផលិតផលនាំចេញនិងកែច្នៃផងដែរ។
ប៉ុន្តែនេះមិនមែនជាមូលហេតុតែមួយ ដែលអំណោយផលដល់ការនាំចេញរបស់វៀតណាមប៉ុណ្ណោះទេ ខណៈដែលវៀតណាមក៏ទទួលបានផលចំណេញផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសនានា ដែលអនុញ្ញាតឲ្យវៀតណាមអាចនាំចេញទៅក្រៅប្រទេសបានដោយមិនគិតពន្ធ។
យ៉ាងណាមិញ អាជ្ញាធរវៀតណាម ក៏បានព្រមានផងដែរពីបច្ច័យអាក្រក់ដែលអាចកើតមាន ខណៈប្រទេសឥណ្ឌាដែលជាគូប្រជែងទីផ្សាររបស់ខ្លួនមានលទ្ធភាពអាចផលិតបង្គារ និងនាំចេញបានក្នុងតម្លៃថោកជាង៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។