Advertisement
Advertisement
វិបត្តិកូវីដ១៩ នៅថៃ

ថៃ​នឹងចែក​លុយ​ដល់​គ្រួសារ​កសិករ ១០លានគ្រួសារ ក្នុងមួយគ្រួសារ ជាង ៤៦០ដុល្លារ


ជាវិធានការថ្មីមួយទៀតដើម្បីសម្រាល​ផល​ប៉ះពាល់​ពី​មេរោគ​រាតត្បាត​កូវីដ១៩ ប្រទេស​ថៃ​មាន​ផែនការ​ចែក​លុយសុទ្ធ​ដល់​គ្រួសារ​កសិករ ប្រមាណ ១០លាន​គ្រួសារ ដោយក្នុង​មួយគ្រួសារៗ ទទួលបាន ១ម៉ឺន ៥ពាន់បាត (ឬស្មើ ៤៦២ដុល្លារអាមេរិក)។
កសិករ​នៅប្រទេសថៃ។ រូបភាពឯកសារ​ ៖ Pixabay.com
ដោយ
Advertisement

លុយទាំងនេះនឹង​ដកយកចេញពី​មូលនិធិកម្ចី​ ១ទ្រីលានបាតដែល​បាន​គ្រោង​ខ្ចីរួចហើយ សម្រាប់​ការទប់ទល់​នឹងការធ្លាក់ចុះ​សេដ្ឋកិច្ចក៏គំហុក។ នេះ​បើ​តាម​ការ​ចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលដកស្រង់​សម្ដី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោកស្រី Narumon Pinyosinwat ដែលបានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។

មន្ត្រីអ្នកនាំពាក្យដដែល បាននិយាយបន្ត​ថា លុយ​នេះ​នឹង​បញ្ចេញ​ចែក​ដល់​គ្រួសារកសិករ សម្រាប់រយៈពេល ៣ខែ គិត​ចាប់ពីខែ​ឧសភា ទៅ។ 

នៅមុននេះបន្តិច ប្រទេសថៃ​ក៏បានដាក់ចេញនូវ​កម្មវិធី​ចែកលុយ​សុទ្ធ​ដាច់ដោយឡែក​មួយផង​ដែរ សម្រាប់​ប្រជាជន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​រ៉ាប់រង​ដោយ​បេឡា​សន្តិសុខសង្គម។ គោលនយោបាយ​នោះ កំពុងត្រូវគេពង្រីក​ចែកទៅដល់​ប្រជាជន ១៦លាននាក់ ដោយ​ចំណាយ​អត់ថវិកា ២៤០​ពាន់លាន​បាត។ 

កន្លងមក រដ្ឋាភិបាលថៃបាន​សន្យា​ចាយ​ថវិកាប្រមាណ ៣៩០​ពាន់លានបាត ឬស្មើនឹង ១២ពាន់លានដុល្លារ ទៅលើ​ការ​ចែក​អំណោយ​ជាលុយ​សុទ្ធ ដែល​ចំនួន​នេះ​ស្មើនឹង ២,៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ កាលពីឆ្នាំ​២០១៨ ដែលមាន​ចំនួន ៥០៥​ពាន់​លានដុល្លារអាមេរិក (យោងតាមធនាគារពិភពលោក)។

ប្រជាជន​ជិត ៣០លាននាក់​ក្នុងចំណោម​ប្រជាជន​សរុប​ ៦៩លាននាក់​​នៅក្នុង​ប្រទេសថៃ បាន​ដាក់ពាក្យស្នើសុំ​អំណោយលុយសុទ្ធនៅក្រោម​កម្មវិធី​ជំនួយ​របស់រដ្ឋាភិបាល ប៉ុន្តែ មនុស្ស​ជាច្រើន​មិន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បីទទួលបានអំណោយទេ។ 

ធនាគារថៃបានព្យាករ​ថា សេដ្ឋកិច្ច​ឆ្នាំនេះ​នឹង​ធ្លាក់ចុះ ៥,៣% ដែលជា​ការធ្លាក់ចុះ​នេះ​គឺ​អាក្រក់បំផុត គិតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ​១៩៩០មក៕

Advertisement



អត្ថបទបន្ទាប់


វៀតណាម ទទួលបានជោគជ័យលើការបន្ធូរបន្ថយពន្ធនាំចូលត្រីប្រា ពីអាមេរិកហើយ

ព័ត៌មាន
បន្ទាប់ពីមានការទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ទីបំផុត ដំណឹងដ៏រីករាយក៏ចូលមកដល់សម្រាប់ប្រជាជន វៀតណាម។ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានសម្រ...

ក្រុមហ៊ុន​ ៧៥% គ្រោង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​វិបត្តិកូវីដ១៩​អូសបន្លាយពេលយូរ

ព័ត៌មាន
ការស្ទង់មតិ​មួយ​បាន​រកឃើញថា ៧៥% នៃ​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម គ្រោង​នឹង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​មេរោគរាតត្ប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ