សម្តេចបានបន្តថា
នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងចំណាយប្រមាណ២៥លានដុល្លារអាមេរិក
ដើម្បីឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារនោះ
បើទោះជាចំណូលប្រចាំខែរបស់រដ្ឋធ្លាក់ចុះបន្តិចក្តី។
កាលពីពេលថ្មីនេះ
ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខេមបូណូមីសថា ខាងក្រសួងសេដ្ឋកិច្ចបានត្រៀមថវិការួចជាស្រេចហើយ
ដើម្បីអនុវត្តទៅតាមវិធានការដែលរាជរដ្ឋា ភិបាលបានដាក់ចេញ។ គួរបញ្ជាក់ថា
ការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋខ្វះខាត
នឹងត្រូវដកចេញពីក្នុងកញ្ចប់ថវិកា៨០០លាន
សម្រាប់ដោះស្រាយក្នុងអំឡុងកូវីដ១៩នេះ៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។