ថៃនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេស

ថៃនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេស ដើម្បីបង្កើនចំណូលសេដ្ឋកិច្ច


អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយបានអះអាងថា ប្រទេសថៃនឹងអនុញ្ញាតឱ្យជនបរទេស ដែលមានការវិនិយោគច្រើនក្នុងប្រទេសថៃកាន់កាប់សិទ្ធិលើអចលនទ្រពដីធ្លីពេញលេញសម្រាប់សាងសង់លំនៅដ្ឋាន ដើម្បីជាផ្នែកមួយក្នុងការជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន និង ទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេស

មែនទែនទៅប្រទេសថៃជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់បរទេសជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែចំពោះកម្មសិទ្ធិដីធ្លីរបស់ជនបរទេសត្រូវបានរឹតត្បិតជាខ្លាំងនៅក្នុងប្រទេសនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក Thanakorn បាននិយាយថា យោងតាមការយល់ព្រមពីគណៈរដ្ឋមន្ត្រី ជនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីធ្លីជាកម្មសិទ្ធិរបស់ខ្លួនបានក្នុងទំហំ ០,១៦ ហិកតា ឫ ស្មើរនឹង ១៦០០ ម៉ែតការ៉េ ចាប់ពីខែកញ្ញា តទៅ ប៉ុន្តែតម្រូវឱ្យជនបរទេសនោះ ត្រូវមានការវិនិយោគនៅប្រទេសថៃក្នុងទឹកប្រាក់ប្រមាណ ១ លានដុល្លារ ឬ ច្រើនជាងនេះនៅក្នុងវិស័យអចលនទ្រព្យ មូលបត្រ ឬ មូលនិធិរបស់ប្រទេសថៃក្នុងរយៈពេល ៣ ឆ្នាំជាមុនសិន។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលមានបំណងរួមបញ្ចូលទាំងលក្ខខណ្ឌពន្ធមួយចំនួន និងទិដ្ឋាការរយៈពេល ១០ ឆ្នាំបន្ថែមទៀតផងដែរ។

លោក Thanakorn បាននិយាយថា គោលបំណងក្នុងការផ្តល់កម្មសិទ្ធដីធ្លីដល់ជនរទេសគឺដើម្បីបង្កើនប្រាក់ចំណូលបន្ថែមរាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ច និង ជំរុញការវិនិយោគពីបរទេសចំនួនជាង ២១ ពាន់លានដុល្លារបន្ថែមទៀត។

គួរជម្រាប់ថា រដ្ឋាភិបាលថៃរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងកើនឡើង ៣,៥% នៅឆ្នាំនេះ ហើយនឹងមានការកើនឡើងដល់កម្រិតខ្ពស់នៅឆ្នាំ ២០២៣៕




អត្ថបទបន្ទាប់


ប្រធានាធិបតីថ្មីហ្វីលីពីនលោក ម៉ាកូស ចង់បើកចរចាឡើងវិញអំពីគម្រោងកម្ចីជិត៥ពាន់លានដុល្លារពីប្រទេសចិន

ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានបញ្ជាឱ្យក្រសួងដឹកជញ្ជូនហ្វីលីពីនធ្វើការចរចាឡើងវិញ អំពីកិច្ចព្រ…

សភាស្រីលង្កាចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយ!

សភាស្រីលង្កាបានជួបប្រជុំគ្នានៅចុងសប្ដាហ៍មុននេះ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយពេលដែលលោកហ្គូតតាបាយ៉ា រ៉ាចាប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ