ការនាំចេញ​គ្រឿងសមុទ្រ​វៀតណាម

១១ខែ ឆ្នាំ២០២០ វៀតណាម បាននាំចេញគ្រឿងសមុទ្រតម្លៃ ៧,៨ពាន់លានដុល្លារ


គិតចាប់ពីខែមករា ដល់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម សម្រេចបានប្រមាណ ៧ពាន់ ៨រយលានដុល្លារអាមេរិក ដែលតួលេខនេះ ស្ថិតនៅក្នុងកម្រិតមួយថេរ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាសបញ្ជាក់ពីសញ្ញាវិជ្ជមាននៃភាពប្រសើរឡើងវិញនូវ សេដ្ឋកិច្ចជាតិ អំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២(រូបភាព Vietnamplus)
ដោយ

សមាគម​នាំចេញ និងផលិត​គ្រឿង​សមុទ្រ​វៀតណាម បានបញ្ជាក់ថា តាមរយៈ​ភាពប្រសើរ​ឡើងវិញ​នៃការនាំចេញ ចាប់តាំង​ពី​ខែកក្កដា ដល់​ខែវិច្ឆិកានេះ ការនាំចេញ​គ្រឿង​សមុទ្រ​នៅក្នុង​ឆ្នាំនេះ រំពឹង​នឹង​សម្រេចបាន ៨ពាន់ ៥រយលាន​ដុល្លារ​អាមេរិក។

ការនាំចេញបង្គារ ចាប់ផ្តើម​ប្រសើរឡើង​វិញ​នៅក្នុង​ខែមិថុនា ហើយក្នុង​រយៈពេល ១១ខែនេះ ការនាំចេញ​បង្គារ សម្រេចបាន ៣ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ១៤% ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំមុន ហើយ​សម្រាប់ឆ្នាំ ២០២០នេះ រំពឹងនឹង​សម្រេច​បាន​ការនាំចេញ​ប្រមាណ ៣ពាន់ ៨រយលាន​ដុលា្លរអាមេរិក។

ចំពោះ​ការនាំចេញត្រីប្រា ដែលជាមុខ​ទំនិញ​នាំចេញ​សំខាន់ គឺធ្លាក់ចុះ​ត្រឹមតែ ៤% នៅក្នុង​ខែវិច្ឆិកានេះ ល្អប្រសើរ​ជាងការ​នាំចេញ​ចាប់ពី​ខែមីនា ដល់ខែកញ្ញា ដែលមាន​ការធ្លាក់ចុះ​រង្វង់ ១៧ ដល់ ៣៥%។

ទីផ្សារអាមេរិក នៅតែ​ជាទីផ្សារ​ធំជាង​គេ​បង្អស់ សម្រាប់​ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម ដែលមាន​កំណើន​នាំចូល ១១% អំឡុងពេល ១១ខែនេះ ខណៈទីផ្សារ​ប្រទេស​ចិន ជាទីផ្សារធំទី ៣ របស់​វៀតណាម មាន​កំណើន​នាំចូល ១% ផងដែរ។

ទោះយ៉ាងណាក៏ដោយ ការនាំចេញ​គ្រឿងសមុទ្រ​វៀតណាម ទៅកាន់​ប្រទេស​ចិន នឹងជួប​ប្រទះ​នូវបញ្ហា​ប្រឈម​ជាច្រើន ដោយសារតែ ប្រទេសចិន បានចាប់​ផ្តើមអនុវត្ត​គោលនយោបាយ​នាំចូល​ថ្មី ដើម្បីត្រួត​ពិនិត្យ​ទំនិញ​ឲ្យកាន់តែ​លម្អិត ក្នុងន័យ​បន្ធូរ​បន្ថយ​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​កូវីដ-១៩ តាមរយៈ ទំនិញនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន ខណៈកំណើនឥណទានធ្លាក់ចុះ

ព័ត៌មាន
ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ កំពុងបន្ដវាយប្រហារ និងបានកំពុងទាញទម្លាក់កំណើនឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមនោះ…

ថ្ងៃទី៤​ ខែធ្នូ ៖ មួយថ្ងៃ ឆ្លង​ថ្មី ១០នាក់ ក្នុងនោះ ៦នាក់ ជា​ករណី​ឆ្លង​សហគមន៍

ព័ត៌មាន
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី កូវីដ-១៩ ចំនួន ១០នាក់ ក្នុង​នោះ​ ​៦នាក់ ជាករណី​ឆ្លង​សហគមន៍ ដែលពាក់ព័ន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ