រាជរដ្ឋាភិបាលថៃ នឹងលក់បណ្ណសន្សំ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច
នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាលប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉ះព…
រាជរដ្ឋាភិបាលថៃ កាលពីសប្ដាហ៍មុន បានអនុម័តទិញវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដើម្បីប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានរំពឹងថា នឹងទទួលបាន៥ម៉ឺនដូស នៅក្នុងខែក្រោយ។
ប្រទេសថៃ ក៏នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ចិន ២០ម៉ឺនដូសពីក្រុមហ៊ុន Sinovac Biotech ផងដែរ ដោយវ៉ាក់សាំងនេះ ត្រូវបានរំពឹថា នឹងទទួលបានការឯកភាពពីអាជ្ញាធរឱសថនៅក្នុងពេល៣សប្ដាហ៍។
រដ្ឋាភិបាលថៃ មានគោលបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនរបស់ខ្លួនយ៉ាងតិច ៥០% នៃប្រជាជនសរុប នៅត្រឹមចុងឆ្នាំ២០២១៕
គិតមកទល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុបជាង ១ម៉ឺននាក់ ខណៈដែលក្នុងរយៈពេលត្រឹមតែ១ខែកន្លងមកនេះ មានអ្នកឆ្លងហក់ឡើងខ្លាំងដល់ទៅប្រមាណជាង ៩ពាន់នាក់៕