សំណល់ផ្លាស្ទិក

ថៃនឹងឈប់នាំចូលកាកសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន


ចាប់ពី ឆ្នាំ២០២៥ ខាងមុខនេះតទៅ ពិភពលោកនឹងលែងបានឃើញប្រទេសថៃនាំចូលកាកសំណល់ប្លាស្ទិកមួយចំនួនទៀតហើយ។ ការសម្រេចរបស់រដ្ឋាភិបាលក្រុងបាងកក គឺក្នុងគោលដៅប្រយុទ្ធប្រឆាំង នឹងការបំពុលបរិស្ថាន ដែលបង្កឡើងដោយកាកសំណល់ប្លាស្ទិករាប់លានតោនក្នុងមួយឆ្នាំៗ។ ប៉ុន្តែវិធានការនេះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានសម្តែងការខកចិត្តមែនទែនតែម្តង។ ខកចិត្តក៏ដោយសារគេចាត់ទុកការសម្រេចចិត្តនេះមានលក្ខណៈមិនទាន់គ្រប់គ្រាន់ ព្រោះវាមិនបានគ្រប់ដណ្តប់ លើកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទឡើយ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBloomberg។
ថៃនឹងឈប់នាំចូលកាកសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៤ តទៅ ថៃនឹងកាត់បន្ថយការនាំចូលកាកសំណល់ប្លាស្ទិក ឲ្យបាន៥០% នៃសមត្ថភាពផលិតរបស់ថៃបច្ចុប្បន្ន។ ហើយចាប់ពីដំណាច់ឆ្នាំ២០២៥ទៅ គឺថៃនឹងឈប់នាំចូលទាំងស្រុងតែម្តង។ ការណ៍នេះត្រូវរដ្ឋាភិបាលថៃពន្យល់ថា គឺដើម្បី ប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន បង្កឡើងដោយកាកសំណល់ប្លាស្ទិករាប់លានតោនទាំងនេះ។

ទោះបីជាការសម្រេចរបស់រដ្ឋាភិបាលថៃ ឈប់នាំចូលកាកសំណក់ប្លាស្ទិកនេះ បាននិងកំពុងបង្ហាញពីជំហានមួយដ៏ល្អក៏ពិតមែន តែអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសថៃ បានសម្តែងការខកចិត្តទៅវិញ។ ខកចិត្តពីព្រោះតែគេគិតថាវិធានការដែលបានដាក់ចេញខាងលើនេះ នៅមានភាពទន់ខ្សោយ មិនច្បាស់លាស់ និងគ្របដណ្ដប់តែទៅលើមួយផ្នែកតូចនៃប្លាស្ទិកប៉ុណ្ណោះ មិនមែនរាល់ប្លាស្ទិកគ្រប់ប្រភេទឡើយ។

គួររំឭកថា កាលពីប៉ុន្មានឆ្នាំមុន ថៃ និងប្រទេសមួយចំនួននៅក្នុងតំបន់បានចាប់ផ្តើមប្រែក្លាយជាអ្នកកែច្នៃសំណល់ប្លាស្ទិកដ៏ធំមួយ ដោយសារតែក្នុងឆ្នាំ ២០១៨ ចិនបានសម្រេចលែងនាំចូលប្លាស្ទិកមួយផ្នែកធំ ដើម្បីយកមកកែច្នៃតទៀត។ ដោយសារតែទំហំនៃសំណល់ច្រើនពេក ធ្វើឱ្យប្រទេសក្នុងតំបន់ទាំងនេះ រួមមាន ថៃ ជាដើម មិនអាចកែច្នៃទាន់ពេលវេលា ទើបកាកសំណល់មួយភាគត្រូវបានគេយកទៅកប់ ទម្លាក់ចោលតាមទីលានចាក់សំរាម ដែលបានបង្កផលប៉ះពាល់ដល់មនុស្សនិងធម្មជាតិ។

សូមបញ្ជាក់ថា ថៃគឺជាប្រទេសដែលនាំចូលកាកសំណល់ប្លាស្ទិក ដ៏ច្រើនជាងគេមួយ ក្នុងចំណោមប្រទេសមួយចំនួនមានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងតួកគីជាដើម។ ជាក់ស្តែង ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ ថៃបាននាំចូលកាកសំណល់ប្លាស្ទិកចំនួនសរុប ជាង ១៦ម៉ឺនតោន ក្នុងនោះមានប្រមាណពាក់កណ្តាលដឹកមកពីប្រទេសជប៉ុន និង និង សហរដ្ឋអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិស្នើឲ្យប្រទេសម្ចាស់បំណុលសម្រាលបន្ទុកបំណុល៣០% សម្រាប់៥២ប្រទេសដែលងាយរងគ្រោះ

ព័ត៌មាន
ក្រោយពីមើលឃើញបន្ទុកបំណុលរបស់ប្រទេសក្រីក្រកាន់តែរីកប៉ោងខ្លាំងឡើង ជាមួយនឹងវិធានការបន្ធូរបន្ថយនានា ហាក់បីដូចជាមិនមានផ្លែផ្កាទល់តែសោះនោះ អ…

UN បោះឆ្នោតឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់និងឥតលក្ខខណ្ឌ ពីអ៊ុយក្រែន ខណៈលោកពូទីនគំរាមដាក់ពង្រាយនុយក្លេអ៊ែរវិញ

ព័ត៌មាន
ឈានដល់គម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីទាមទារឱ្យរុស្ស៊ីដកទ័ពចេញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ